សារផ្តល់ទៅលោកខាងលិច ប្រទេសសមាជិក BRICS ថ្កោលទោសសង្រ្គាមរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា

បរទេស ៖ បណ្តាមេដឹកនាំនៃប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែល នៅហ្កាហ្សាកាលពីថ្ងៃអង្គារ និងការបញ្ឈប់អរិភាពលើភាគីទាំងពីរ ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ ដែលកំពុងយ៉ាប់យ៉ឺនខ្លាំងយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ។ នៅក្នុងកិច្ចប្រជុំកំពូលតាមវីដេអូ ដឹកនាំដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូង សារ៉ូល រ៉ាម៉ាផូសា (Cyril Ramaphosa) ក្រុមប្រទេស BRICS បានរិះគន់ការវាយប្រហារលើជនស៊ីវិល នៅប៉ាឡេស្ទីន និងអ៊ីស្រាអែល ខណៈក្រុមមេដឹកនាំជាច្រើន បានហៅការចល័តទីលំនៅដោយបង្ខំរបស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ឬនៅខាងក្រៅដែនដី នោះថាជាឧក្រិដ្ឋកម្មសង្រ្គាម ។ សេចក្តីសង្ខេបរបស់ប្រធានមួយកិច្ចប្រជុំនេះបានអានថា យើងបានថ្កោលទោសរាល់ប្រភេទបុគ្គល … Read More

អ៊ីស្រាអែល វាយប្រហារតាមច្រកអាកាសលើជំរំជនភៀសខ្លួន Jabalia បណ្តាលឲ្យមនុស្សជាច្រើនរងរបួសរួមទាំងកុមារផងដែរ

ហ្គាហ្សា ៖ ស្ថិតនៅតំបន់ភាគខាងជើងហ្គាហ្សា ការបំផ្លិចបំផ្លាញអាចមើលឃើញនៅក្នុងជំរំជនភៀសខ្លួន Jabalia នាថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។ ភាពសង្វេកដោយមនុស្សបានរកមើលក្រោមគំនរបាក់បែក និងកម្ទេចកម្ទីនៃអគារផ្ទះរងការបំផ្លិចបំផ្លាញ ខណៈដែលមនុស្សផ្សេងទៀត សែងអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។ ស្ថិតនៅតំបន់ភាគខាងជើងហ្គាហ្សា នៅក្នុងមន្ទីរពេទ្យ Kamal Edwan មនុស្សជាច្រើនបានរងរបួស និងទារកតក់ស្លុត កុមារ និងមនុស្សពេញវ័យ ជួបជុំគ្នាដើម្បីរកការព្យាបាល ។ ក្រុមហាម៉ាស់ បានវាយឆ្មក់តំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលជាថ្ងៃស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់អ៊ីស្រាអែល … Read More

ការចុះកិច្ចព្រមព្រៀងផ្លាស់ប្ដូររូបិយប័ណ្ណ រវាងចិន និងអារ៉ាប៊ីសាអ៊ូឌីត

ចិន ៖ បើតាមការឲ្យដឹងកាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ពីធនាគារកណ្តាលចិន (PBC)ថា ធនាគារនៃប្រជាជនចិន និងធនាគារកណ្តាលរបស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លាស់ប្តូរ រូបិយប័ណ្ណទ្វេភាគី ។ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ធនាគារកណ្តាល សម្រាប់សេចក្តីថ្លែងការណ៍បានប្រាប់ថា តម្លៃសរុបនៃកិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណនេះ គឺ ៥០ពាន់លានយ័ន (ប្រហែល ៧.០៥ពាន់លានដុល្លារ) ឬ ២៦ពាន់លានរីយ៉ាល់សាអ៊ូឌីត ។ កិច្ចព្រមព្រៀងនេះ មានសុពលភាពរយៈពេល ៣ឆ្នាំ ហើយអាចបន្តបន្ថែមរយៈពេលបានតាមការយល់ព្រមពីភាគីទាំងសងខាង ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា … Read More

​កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងការដោះលែង​ចំណាប់ថ្នូរជិតសម្រចបានហើយ តាមការបញ្ជាក់លោក នេតាន់យ៉ាហ៊ូ និងមេដឹកនាំហាម៉ាស

បរទេស ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ទទួល​យក​កិច្ច​ព្រម​ព្រៀង​មួយ ​សម្រាប់​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស​ប៉ាឡេស្ទីន​ ក្នុងការដោះលែង​ចំណាប់​ថ្នូរ​មួយ​ចំនួន ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ជាថ្នូរ​នឹង​បទ​ឈប់​បាញ់​ជា​ច្រើន​ថ្ងៃ ទោះបីជាការស្លាប់របស់ចំណាប់ថ្នូរម្នាក់ នៅក្នុងការជាប់ឃុំត្រូវបានប្រកាសក៏ដោយ ។ មន្ត្រី​មក​ពីប្រទេសកាតា ដែលបាននិងកំពុងសម្របសម្រួលការចរចា ព្រមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស បាននិយាយជាច្រើនថ្ងៃមកមហើយថា កិច្ចព្រម​ព្រៀង​មួយ​នឹង​កើត​ឡើង។ ​លោក Netanyahu មុនពេលប្រមូលផ្តុំជាមួយរដ្ឋាភិបាលពេញលេញរបស់លោក បានជួប​ជាមួយ​គណៈ​រដ្ឋមន្ត្រី​ សង្គ្រាមរបស់លោកកាលពីថ្ងៃអង្គារ និងគណៈរដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​ទ្រង់​ទ្រាយ​ធំ​ជាង​មុន លើកិច្ចព្រមព្រៀងនេះ ។ … Read More

ការគាំទ្រពីអភិបាលរដ្ឋតិចសាស ចំពោះលោកដូណាល់ត្រាំ ទទួលបាន សម្រាប់តំណែងប្រធានាធិបតីឆ្នាំ ២០២៤

សហរដ្ឋអាមេរិក ៖ លោកដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិក បានទទួលការគាំទ្រសម្រាប់ការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៤ ពីអភិបាលរដ្ឋតិចសាស លោក Greg Abbott នៅក្នុងព្រឹត្តិការណ៍ជួបជុំគ្នាមួយនៅតំបន់ក្បែរព្រំដែនជាមួយប្រទេសម៉ិកស៊ិកកូ កាលពីថ្ងៃអាទិត្យ ខណៈកំណើនបញ្ហាជនចំណាកស្រុកបរទេសហាក់បានធើ្វឱ្យអភិបាលរដ្ឋមួយនេះ លែងមានជំនឿទៅនឹងការដឹកនាំរបស់លោកប្រធានាធិបតី ចូបៃដិន ហើយចង់ឃើញលោក ដូណាស់ត្រាំ វិលត្រឡប់មកជាមួយនឹងវិធានការរឹតបន្តឹងព្រំដែនរបស់លោក ដូចកាលពីអតីតកាលដើម្បីកាត់បន្ថយចំនួនជនចំណាកស្រុកបរទេសខុសច្បាប់ ។ អភិបាលរដ្ឋតិចសាសបានលើកឡើងជាបន្តថា គោលនយោបាយព្រំដែនដ៏ធូរលុងរបស់ លោកប្រធានាធិបតី ចូបៃដិន កំពុងតែបង្កគ្រោះថ្នាក់ដល់អនាគត របស់ពលរដ្ឋអាមេរិកទាំងមូល ខណៈលោកបានថ្លែងសរសើរ ចំពោះវិធានការរឹតបន្តឹងរបស់លោក ដូណាល់ត្រាំ ដែលធ្លាប់បានជួយទប់ស្កាត់ចំនួនជនចំណាកស្រុកបរទេស … Read More

សភាប្រទេសអាល់បានី ផ្ទុះការតវ៉ា ជុំវិញដំណើរការអនុម័តច្បាប់ថវិកាជាតិឆ្នាំ ២០២៤

អាល់បានី៖ គណបក្សប្រឆាំងរបស់ប្រទេសអាល់បានី មានក្រុមអ្នកតំណាងរាស្រ្ត បានរួមគ្នាសម្តែងការតវ៉ានៅក្នុងស្ថាប័នសភា អំឡុងដំណើរការអនុម័តច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២៤  កាលពីថ្ងៃចន្ទ ដោយបានធើ្វការដុតបង្ហុយគ្រាប់បែកផ្សែង និងដុតបញ្ឆេះពួតភ្លើងនៅខាងក្នុងបរិវេណអង្គប្រជុំ ក្នុងគោលបំណងដើម្បីរារាំងដំណើរការបោះឆ្នោត។ នៅកណ្តាលអង្គប្រជុំ កៅអីជាច្រើនត្រូវគេយកទៅដាក់គរលើកគ្នា និងពោរពេញទៅដោយផ្សែងចម្រុះពណ៌យ៉ាងអាប់អួរ ស្របពេលសន្តិសុខបានព្យាយាមទប់ស្កាត់ក្រុមអ្នកតវ៉ា មិនឱ្យចូលទៅក្បែរកន្លែងអង្គុយរបស់លោកនាយករដ្ឋមន្ត្រី Edi Rama។ ទាក់ទិននឹងរឿងនេះ លោក Sali Berisha  មេដឹកនាំគណបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្រ្តីរបស់ប្រទេសអាល់បានី បានចោទប្រកាន់រដ្ឋាភិបាលថា បានព្យាយាមបំបិទសម្លេងក្រុមអ្នកប្រឆាំងនៅក្នុងសភា ខណៈគណបក្សសង្គមនិយមរបស់លោក Edi Rama មានចំនួនអាសនៈភាគច្រើនសម្រាប់ដំណើរការបោះឆ្នោតអនុម័តច្បាប់នានាដោយមិនចាំបាច់មានការគាំទ្រពីក្រុមអ្នកនយោបាយប្រឆាំង ។ … Read More

ការពន្យាពេលប្រាក់កម្ចីដោយស្វ័យប្រវត្តិលើ បំណុលកាតឥណទាន បង្កបញ្ហាសម្រាប់ការផ្តល់ប្រាក់កម្ចីរបស់អ្នកប្រើប្រាស់

បំណុលកាតឥណទាន ជាមួយកំណើនយឺតយ៉ាវនៃប្រាក់កម្ចីរថយន្តអាចគំរាមកំហែងដល់ធនាគារ និងក្លាយជាចំណុចខ្សោយប៉ះពាល់ដល់សក្តានុពលក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន ប្រសិនបើស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ នេះបើយោងតាមរបាយការណ៍របស់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ។  

ប្រមុខមេដឹកនាំអាមេរិក លោកចូបៃដិន នឹងប្រារព្ធពិធីខួបកំណើតក្នុងវ័យ ៨១ ឆ្នាំ

អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូបៃដិន (Joe Biden) ឈានចូលដល់វ័យ ៨១ ឆ្នាំហើយនាពេលថ្មីៗនេះ ស្របពេលប្រជាជនអាមេរិក បានបង្ហាញក្តីព្រួយបារម្ភថា លោកមានកាយសម្បទា និងអាយុចាស់ពេកហើយសម្រាប់មុខតំណែងរបស់លោក នៅក្នុងការបោះឆ្នោតឡើងវិញ ។ ជាការឆ្លើយតបទៅកាន់អ្នក ដែលព្រួយបារម្ភចំពោះអាយុរបស់លោកថាចាស់ពេក លោកបៃដិន បានលើកឡើងថា បទពិសោធន៍របស់លោកជាងកន្លះសតវត្ស ក្នុងជីវិតសាធារណៈ គឺជាទ្រព្យសម្បត្តិមួយក្នុងការដោះស្រាយបញ្ហានានារបស់អាមេរិក ។ ដំណាលគ្នានេះ អ្នកនាំពាក្យសេតវិមាន អ្នកនាង ខារីន ជីង-ភើរី (Karine … Read More

អង្គការណាតូ មានរដ្ឋមួយ បានបញ្ជូនទាហាន ទៅកាន់ព្រំដែនជាប់ជាមួយរុស្ស៊ី

ហ្វាំងឡង់ ៖ ការដាក់ពង្រាយទាហាន របស់ប្រទេសហ្វាំងឡង់ ដើម្បីជួយពង្រឹង ច្រកឆ្លងកាត់តំបន់ព្រំដែន វ៉ាសឺស នៅលើព្រំដែន ចម្ងាយ ១.៣៤០ គីឡូម៉ែត្ររបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី ។ តំបន់ព្រំដែន វ៉ាសឺស គឺជាច្រកឆ្លងកាត់មួយ ក្នុងចំណោមច្រកទាំងបួន ដែលនៅតែបើកចំហ បន្ទាប់ពីការ សម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុង ហេលសិនស្គី ក្នុងការបិទច្រកចូល ភាគខាងត្បូង ចំពេលមានការចោទប្រកាន់ថា ប្រទេសរុស្ស៊ីកំពុង “បង្កក” ជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន ពីប្រទេសទីបីទៅកាន់ព្រំដែន … Read More