​កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងការដោះលែង​ចំណាប់ថ្នូរជិតសម្រចបានហើយ តាមការបញ្ជាក់លោក នេតាន់យ៉ាហ៊ូ និងមេដឹកនាំហាម៉ាស

បរទេស ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ទទួល​យក​កិច្ច​ព្រម​ព្រៀង​មួយ ​សម្រាប់​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស​ប៉ាឡេស្ទីន​ ក្នុងការដោះលែង​ចំណាប់​ថ្នូរ​មួយ​ចំនួន ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ជាថ្នូរ​នឹង​បទ​ឈប់​បាញ់​ជា​ច្រើន​ថ្ងៃ ទោះបីជាការស្លាប់របស់ចំណាប់ថ្នូរម្នាក់ នៅក្នុងការជាប់ឃុំត្រូវបានប្រកាសក៏ដោយ ។

មន្ត្រី​មក​ពីប្រទេសកាតា ដែលបាននិងកំពុងសម្របសម្រួលការចរចា ព្រមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស បាននិយាយជាច្រើនថ្ងៃមកមហើយថា កិច្ចព្រម​ព្រៀង​មួយ​នឹង​កើត​ឡើង។

​លោក Netanyahu មុនពេលប្រមូលផ្តុំជាមួយរដ្ឋាភិបាលពេញលេញរបស់លោក បានជួប​ជាមួយ​គណៈ​រដ្ឋមន្ត្រី​ សង្គ្រាមរបស់លោកកាលពីថ្ងៃអង្គារ និងគណៈរដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​ទ្រង់​ទ្រាយ​ធំ​ជាង​មុន លើកិច្ចព្រមព្រៀងនេះ ។ ក្រុមហាម៉ាស ត្រូវបានគេជឿថាកំពុងចាប់ចំណាប់ខ្មាំងជាង ២០០នាក់ ដែលត្រូវបានចាប់ នៅពេល​ក្រុម​អ្នក​ប្រយុទ្ធ​របស់​ខ្លួន​បាន​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ​កាល​ពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ នេះបើយោង​តាម​ចំនួន​សរុប​របស់អ៊ីស្រាអែល ។

លោក Netanyahu បាននិយាយថា អន្តរាគមន៍របស់ប្រធានាធិបតីអាមេរិក Joe Biden បានជួយកែលម្អកិច្ចព្រមព្រៀង ដោយបាន​រួម​បញ្ចូល​ទាំង​ចំណាប់​ថ្នូរ​កាន់​តែ​ច្រើន ​សម្រាប់​សម្បទាន​តិច​ជាងមុន។ ប៉ុន្តែលោក Netanyahu បាននិយាយថា បេសកកម្ម​កាន់​តែ​ទូលំ​ទូលាយ​របស់​អ៊ីស្រាអែល​មិន​បាន​ផ្លាស់​ប្តូរទេ ​។​ លោក​បាន​និយាយ​នៅ​ក្នុង​សារ​ថត​ទុក​ថា​ នៅ​ពេល​ចាប់​ផ្ដើម​កិច្ចប្រជុំរដ្ឋាភិបាលចុងក្រោយថា យើងកំពុងស្ថិតក្នុងសង្រ្គាម ហើយយើង​នឹ​ង​បន្ត​សង្រ្គា​មរហូត​ដល់​យើង​សម្រេចបានរាល់គោលដៅរបស់យើង ។ ដើម្បីកម្ទេចក្រុមហាម៉ាស រំដោះចំណាប់ថ្នូររបស់យើងទាំងអស់ និងធានាថាគ្មាន​នរណា​ម្នាក់​នៅ​ក្នុង​តំប​ន់ហ្កាហ្សាអាចគំរាមកំហែងអ៊ីស្រាអែលបានឡើយ ៕