អ៊ីស្រាអែល វាយប្រហារតាមច្រកអាកាសលើជំរំជនភៀសខ្លួន Jabalia បណ្តាលឲ្យមនុស្សជាច្រើនរងរបួសរួមទាំងកុមារផងដែរ
ហ្គាហ្សា ៖ ស្ថិតនៅតំបន់ភាគខាងជើងហ្គាហ្សា ការបំផ្លិចបំផ្លាញអាចមើលឃើញនៅក្នុងជំរំជនភៀសខ្លួន Jabalia នាថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។
ភាពសង្វេកដោយមនុស្សបានរកមើលក្រោមគំនរបាក់បែក និងកម្ទេចកម្ទីនៃអគារផ្ទះរងការបំផ្លិចបំផ្លាញ ខណៈដែលមនុស្សផ្សេងទៀត សែងអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។
ស្ថិតនៅតំបន់ភាគខាងជើងហ្គាហ្សា នៅក្នុងមន្ទីរពេទ្យ Kamal Edwan មនុស្សជាច្រើនបានរងរបួស និងទារកតក់ស្លុត កុមារ និងមនុស្សពេញវ័យ ជួបជុំគ្នាដើម្បីរកការព្យាបាល ។
ក្រុមហាម៉ាស់ បានវាយឆ្មក់តំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលជាថ្ងៃស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់អ៊ីស្រាអែល បង្ខំឲ្យអ៊ីស្រាអែលបើកការវាយលើតំបន់ហ្គាហ្សាដែលក្រុមជីវពលអ៊ីស្លាមមួយនេះ គ្រប់គ្រងចាប់តាំងពីឆ្នាំ ២០០៧រហូតមក ។
ចាប់តាំងពីពេលនោះមក ជនប៉ាឡេស្ទីនយ៉ាងហោច ១៣.៣០០នាក់ ត្រូវបានប្រកាសថាបានស្លាប់ ក្នុងនោះរួមមានទាំងកុមារយ៉ាងហោច ៥.៦០០នាក់ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានធ្វើឲ្យតំបន់ភាគច្រើនជាពិសេសនៅពាក់កណ្តាលភាគខាងជើង រាបដល់ដី ។
នៅតំបន់ហ្គាហ្សា ដោយឡែក ២ភាគ៣នៃពលរដ្ឋ ២,៣លាននាក់ គ្មានផ្ទះសម្បែងរស់នៅ មនុស្សរាប់ពាន់នាក់ នៅបន្តធ្វើដំណើរដោយថ្មើរជើងជារៀងរាល់ថ្ងៃ ទៅកាន់តំបន់ភាគខាងត្បូង ជាមួយនឹងទ្រព្យសម្បត្តិ និងកូនៗរបស់ពួកគេនៅលើដៃ តើអង្គការសិទ្ធិមនុស្ស និយាយពីសិទ្ធិកុមារនៅឯណា? ៕