ប្រមុខកំពូលដឹកនាំអ៊ុយក្រែន ពិនិត្យសមរភូមិ ខណៈឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់អាចត្រូវបណ្តេញចេញ

អ៊ុយក្រែន៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទៅពិនិត្យកងទ័ពនៅសមរភូមិភាគអាគ្នេយ៍ និងបំពាក់មេដាយ ក្នុងពេលមានការព្យាករណ៍ទុកកាន់តែខ្លាំងថា មេបញ្ចាការកងទ័ពម្នាក់ដ៏មានប្រជាប្រិយរបស់លោក អាចនឹងត្រូវបានបណ្តេញចេញពីតំណែងក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការិយាល័យប្រធានាធិបតី បានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Zelenskyy បាននិយាយ បន្ទាប់ពីបានចុះពិនិត្យតំបន់ Zaporizhzhia ថា វាជាកិត្តិយសណាស់ដែលបាននៅទីនេះនាថ្ងៃនេះ ហើយការមកទីនេះគឺដើម្បី គាំទ្រដល់អ្នកចម្បាំង និងផ្តល់រង្វាន់ដល់ពួកគេ។ ដំណើរចុះពិនិត្យរបស់ប្រធានាធិបតី ទៅកាន់បន្ទាត់សមរភូមិ បានធ្វើឡើង នៅពេលដែលមានភាពមិនប្រាកដប្រជា អំពីជោគវាសនារបស់លោក វ៉ាលឺរី … Read More

សកម្មភាពចលាចលរបស់លោក Trump លោកស្រី នីគីហាលី ព្រមានថាអាមេរិកនឹងមិនអាចរស់បានឡើងសម្រាប់រយៈពេល៤ឆ្នាំឡើយ

អាមេរិក៖  លោកស្រី នីគី ហាលី (Nikki Haley) បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានរៀបចំព្រឹត្តិការណ៍ប្រមូលផ្ដុំមួយនៅក្នុងទីក្រុង ឆាឡេស្ទូន(Charleston)នៃរដ្ឋ South Carolina ដែលរដ្ឋកំណើតរបស់លោកស្រីកាលពីថ្ងៃម្សិលមិញ ។ លោកស្រីហាលី បានបន្តសុន្ទរកថា បន្ទាប់ពីត្រូវបានរំខានមួយសន្ទុះដោយសាធារណជនម្នាក់ចេញពីការជួបជុំ ដោយផ្ដោតលើការវាយប្រហារប្រឆាំងនឹងលោក Donald Trump និងលោកប្រធានាធិបតី Joe Biden ដែលក្លាយជាការរិះគន់ចំៗ អំពីវ័យរបស់លោកទាំង២។ លោកស្រី បានថ្លែងថា លោកស្រីនឹងមិនទៅណាទេ គូប្រជែងចុងក្រោយរបស់លោក Trump ដែលបានខឹងសម្បារ … Read More

ទីក្រុងធំៗនៃតំបន់ហ្កាហ្សា ក្រុមហាម៉ាស ប្រយុទ្ធតបតនឹងកងកម្លាំងអ៊ីស្រាអែល យ៉ាងខ្លាំងក្លា

បរទេស៖ នៅក្នុងទីក្រុងសំខាន់ៗចំនួនពីររបស់តំបន់ហ្កាហ្សាស្រ្ទីប ប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងទាំងនោះត្រូវបានត្រួតត្រាដោយកងទ័ព និងរថក្រោះ ដោយនេះជាសញ្ញាមួយដែលបង្ហាញថាក្រុមហាម៉ាស នៅតែរក្សាការគ្រប់គ្រងមួយចំនួនមុនពេលលទ្ធភាពនៃបទឈប់បាញ់ណាមួយកើតឡើង ក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានបន្តការវាយប្រហារប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃម្សិលមិញ ។ រយៈពេលជិត ៤ខែនៃសង្រ្គាម ដែលបង្កឡើងដោយការវាយលុកឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះក្នុងប្រទេសអ៊ីស្រាអែល មានការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅទីក្រុងហ្កាហ្សា ភាគខាងជើងនៃតំបន់ហ៊ុមព័ន្ធដែលមានប្រជាជនច្រើន និងនៅទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូង។ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់អ៊ីស្រាអែល បាននិយាយថា កងវរសេនាតូចប្រយុទ្ធចំនួន ១៧កង … Read More

សម្ព័ន្ធមិត្តរបស់អាមេរិក កំពុងជួយដល់ឧស្សាហកម្មផលិតអាវុធរុស្ស៊ី

បរទេស៖ កាសែត Washington Post បានអះអាងថា បណ្តាក្រុមហ៊ុន ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានលក់នូវឧបករណ៍ទំនើបៗឱ្យរុស្ស៊ី ដែលមានតម្លៃជាង២០លានដុល្លារ ដែលអាចប្រើសម្រាប់ផលិតអាវុធបាន ដោយកត់សម្គាល់ថា វិស័យការពារជាតិរបស់ទីក្រុងម៉ូស្គូ បានបង្កើនការទិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ដោយលើកឡើងពី “កំណត់ត្រាពាណិជ្ជកម្ម និងឯកសារពន្ធរបស់រុស្ស៊ី” ដែលទទួលបាន ដោយសារព័ត៌មាន, កាសែត Washington Post បានចង្អុលទៅអង្គភាព នៅក្នុងឧស្សាហកម្មអាវុធរុស្ស៊ី ដែលបានជំរុញប្រតិបត្តិការជាមួយកោះតៃវ៉ាន់ ដោយក្រុមហ៊ុនមួយគឺ I Machine Technology បាននាំចូលឧបករណ៍ម៉ាស៊ីន … Read More

ការវាយប្រហារគោលដៅ ចំនួន៣៦ ពីអាមេរិក និងអង់គ្លេស លើក្រុមឧទ្ទាមហួធី ក្នុងប្រទេស យេម៉ែន

បរទេស៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាស និងតាមសមុទ្ររួមគ្នាជាបន្តបន្ទាប់ប្រឆាំង នឹងគោលដៅយ៉ាងហោចណាស់ ៣៦ នៅទីតាំងចំនួន ១៣ នៅទូទាំងប្រទេសយេម៉ែន យោងតាមការប្រកាសកាលពីថ្ងៃសៅរ៍របស់ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) ។ ប្រតិបត្តិការរួមគ្នានេះ ធ្វើឡើងដោយមីស៊ីល Tomahawk ដែលបាញ់ចេញពីនាវាកងទ័ពជើងទឹកអាមេរិក និងយន្តហោះទម្លាក់គ្រាប់បែក F/A-18 បាញ់ចេញពីនាវាផ្ទុកយន្តហោះ USS Eisenhower យោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា … Read More

ច្រកព្រំដែនរដ្ឋTexas ក្រុមជនអន្តោរប្រវេសន៍ ជួបប្រទះជម្លោះបន្លាលួស ជាមួយឆ្មាំជាតិ

បរទេស៖ ក្រុមជនអន្តោប្រវេសន៍ នៅមាត់ទន្លេ Rio Grande មានវីដេអូថតដោយយានដ្រូន បានបង្ហាញពី ដែលព័ទ្ធជុំវិញដោយខ្សែបន្លាលួសយ៉ាងណែន ខណៈទាហានឆ្មាំជាតិបានល្បាតតំបន់នោះតាមទូកកាលពីថ្ងៃម្សិលម៉ៃ ។ ស្ថិតក្នុងរដ្ឋ Texas របស់សហរដ្ឋអាមេរិក ទីក្រុង Eagle Pass បានក្លាយជាចំណុចសំខាន់មួយនៅក្នុងជម្លោះរវាងសេតវិមាន និងអភិបាលរដ្ឋតិចសាស់ លោក Greg Abbott ជុំវិញអំណាចសហព័ន្ធ និងរដ្ឋដើម្បីដោះស្រាយចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ រដ្ឋ Texas បានដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ព្រំដែន និងបង្កើតរបាំងបណ្តែតទឹកនៅក្នុងទន្លេ Rio Grande ដើម្បីរារាំងការឆ្លងកាត់របស់ជនអន្តោប្រវេសន៍ … Read More

ប្រទេសយេម៉ែន៖ ក្រុមឧទ្ទាមហ៊ូទី ហ្វឹកហាត់យោធាប្រឆាំងការដាក់គោលដៅរបស់អ៊ីស្រាអែល

បរទេស៖ ជាសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ីរ៉ង់ ក្រុមចលនាឧទ្ទាម ហ៊ូទី (Houthi) បានចេញផ្សាយវីដេអូកាលពីថ្ងៃម្សិលមិញ បង្ហាញពីក្រុមអ្នកប្រយុទ្ធ កំពុងធ្វើសមយុទ្ធយោធាប្រឆាំងនឹងការដាក់គោលរបស់អ៊ីស្រាអែល។ ក្រុមសកម្មប្រយុទ្ធបានបាញ់កាំភ្លើងត្បាល់ និងប្រើប្រាស់យានដ្រូន ដើម្បីទម្លាក់គ្រាប់បែកលើគោលដៅប្រដូចទៅនឹងការពិត ដែលរុំដោយទង់ជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ លោក អាលី ហាមម៉ូដ អាល់ មូសគី (Ali Hammoud Al-Mushki) អគ្គសេនាធិការរងនៃកងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ូទី នៅក្រសួងការពារជាតិក្នុងទីក្រុងសាណា ( Sanaa) បានថ្លែងថា ការហ្វឹកហ្វឺននេះគឺដើម្បីបង្កើនសមត្ថភាព និងជំនាញ របស់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន … Read More

ទីក្រុងឡុងដ៍ មនុស្សរាប់ម៉ឺននាក់ ធ្វើបាតុកម្ម ទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា

អង់គ្លេស៖ នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាតុករគាំទ្រប៉ាឡេស្ទីនរាប់ម៉ឺននាក់ នាំគ្នាជួបជុំកាលពីថ្ងៃម្សិលមិញ អំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។ មនុស្ស ២ម៉ឺននាក់ បានជួបជុំគ្នានៅតំបន់ Whitehall ដើម្បីស្តាប់សុន្ទរកថា ក្រោយការដង្ហែក្បួនឆ្លងកាត់ទីក្រុង បើយោងតាមការអះអាងឲ្យដឹងរបស់នគរបាលក្រុងឡុងដ៍ ។ ពួកគេភាគច្រើន បានគ្រវីទង់ជាតិប៉ាឡេស្ទីន និងកាន់ស្លាកសញ្ញាអំពាវនាវឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ។ បាតុកម្មកាលពីថ្ងៃម្សិលមិញនេះដែរ បានកើតមាន ក្រោយការទម្លាក់គ្រាប់បែករាប់ខែរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ជាការសងសឹកនឹងការវាយប្រហារស្លាប់មនុស្សរបស់ក្រុមជីវពលហាម៉ាស់លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ។ ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន … Read More

លោក Joe Biden បង្ហាញវត្តមានទទួលអដ្ឋិធាតុ សពទាហានអាមេរិកទាំង៣រូប ដែលបានស្លាប់នៅហ្ស៊កដានី

អាមេរិក៖ ប្រធានាធិបតីមានវត្តមានរបស់ខ្លួន ជាអ្នកទទួលដោយផ្ទាល់នូវអដ្ឋិធាតុទាហានអាមេរិកបីនាក់ ដែលត្រូវបានសម្លាប់នៅហ្ស៊កដានីក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ ត្រូវបានគេបញ្ជូនមកដល់មាតុប្រទេសវិញជាផ្លូវការហើយកាលពីថ្ងៃម្សិលម៉្ងៃនេះ។ ទាហានអាមេរិកចំនួន ៣នាក់ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យកន្លងទៅក្នុងប្រទេសហ្ស៊កដានី ត្រូវបានគេបង្ហាញអត្តសញ្ញាណដូចខាងក្រោម៖ 1-ពលទាហាន William Jerome Rivers មានវ័យ ៤៦ឆ្នាំ ដែលមកពីទីក្រុង Carrollton រដ្ឋ Georgia 2-កងកម្លាំងទាហានជំនាញ Kennedy Ladon Sanders មានវ័យ ២៤ឆ្នាំ មកពីទីក្រុង Waycross រដ្ឋ Georgi និង … Read More