ច្រកព្រំដែនរដ្ឋTexas ក្រុមជនអន្តោរប្រវេសន៍ ជួបប្រទះជម្លោះបន្លាលួស ជាមួយឆ្មាំជាតិ
បរទេស៖ ក្រុមជនអន្តោប្រវេសន៍ នៅមាត់ទន្លេ Rio Grande មានវីដេអូថតដោយយានដ្រូន បានបង្ហាញពី ដែលព័ទ្ធជុំវិញដោយខ្សែបន្លាលួសយ៉ាងណែន ខណៈទាហានឆ្មាំជាតិបានល្បាតតំបន់នោះតាមទូកកាលពីថ្ងៃម្សិលម៉ៃ ។
ស្ថិតក្នុងរដ្ឋ Texas របស់សហរដ្ឋអាមេរិក ទីក្រុង Eagle Pass បានក្លាយជាចំណុចសំខាន់មួយនៅក្នុងជម្លោះរវាងសេតវិមាន និងអភិបាលរដ្ឋតិចសាស់ លោក Greg Abbott ជុំវិញអំណាចសហព័ន្ធ និងរដ្ឋដើម្បីដោះស្រាយចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ រដ្ឋ Texas បានដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ព្រំដែន និងបង្កើតរបាំងបណ្តែតទឹកនៅក្នុងទន្លេ Rio Grande ដើម្បីរារាំងការឆ្លងកាត់របស់ជនអន្តោប្រវេសន៍ ដែលនាំឱ្យមានជម្លោះផ្លូវច្បាប់ និងនយោបាយជាមួយរដ្ឋបាល លោក Biden ។
ក្បួនរថយន្តដឹកជនជាតិអាមេរិកប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់បានទៅដល់តំបន់នោះ កាលពីយប់ថ្ងៃសុក្រ ២ កុម្ភៈ ។ ក្រុមអ្នកចូលរួមបានគ្រោងប្រមូលផ្តុំគ្នា នៅចំណុចចំនួនបីនៅជិតព្រំដែនអាមេរិក-ម៉ិកស៊ិក កាលពីថ្ងៃសៅរ៍ទី ៣ ខែកុម្ភៈ ដោយអ្នករៀបចំនិយាយថាសកម្មភាពនេះនឹងផ្តោតលើការតវ៉ាដោយសន្តិវិធី និងការបួងសួង។
ក្បួនរថយន្តដែលមានឈ្មោះនាំព្រំដែនរបស់យើងត្រឡប់មកវិញ”Take Our Border Back” បានចេញដំណើរពីរដ្ឋ វើជីនៀ (Virginia) ក្នុងសប្តាហ៍នេះ ហើយមានបំណងរៀបចំព្រឹត្តិការណ៍នៅជិត ទីក្រុង Eagle Pass រដ្ឋ Texas ក៏ដូចជានៅ ទីក្រុង Yuma រដ្ឋ Arizona និង ទីក្រុង San Ysidro រដ្ឋ California ផងដែរ៕