ទីក្រុងឡុងដ៍ មនុស្សរាប់ម៉ឺននាក់ ធ្វើបាតុកម្ម ទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា
អង់គ្លេស៖ នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាតុករគាំទ្រប៉ាឡេស្ទីនរាប់ម៉ឺននាក់ នាំគ្នាជួបជុំកាលពីថ្ងៃម្សិលមិញ អំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។
មនុស្ស ២ម៉ឺននាក់ បានជួបជុំគ្នានៅតំបន់ Whitehall ដើម្បីស្តាប់សុន្ទរកថា ក្រោយការដង្ហែក្បួនឆ្លងកាត់ទីក្រុង បើយោងតាមការអះអាងឲ្យដឹងរបស់នគរបាលក្រុងឡុងដ៍ ។
ពួកគេភាគច្រើន បានគ្រវីទង់ជាតិប៉ាឡេស្ទីន និងកាន់ស្លាកសញ្ញាអំពាវនាវឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ។ បាតុកម្មកាលពីថ្ងៃម្សិលមិញនេះដែរ បានកើតមាន ក្រោយការទម្លាក់គ្រាប់បែករាប់ខែរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ជាការសងសឹកនឹងការវាយប្រហារស្លាប់មនុស្សរបស់ក្រុមជីវពលហាម៉ាស់លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ។
ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន និយាយកាលពីថ្ងៃម្សិលមិញថា ជនប៉ាឡេស្ទីនជាង ២៧.០០០នាក់ បានស្លាប់ ចាប់តាំងពីការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ៕