ក្នុងការបណ្តេញសមាជិកបក្ស LDP ដ៏មានឥទ្ធិពល ជាល្បែងរបស់នាយករដ្ឋមន្ត្រីជប៉ុន អាចនឹងញាំញីរដ្ឋាភិបាល។

តូក្យូ៖ លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ជាការលេងល្បែង ក្នុងការជំនួសរដ្ឋមន្ត្រីទាំងអស់ ពីបក្សពួកដ៏ធំបំផុត នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក ជុំវិញរឿងអាស្រូវនៃការរៃអង្គាសថវិកា ផ្នែកនយោបាយអាចធ្វើឱ្យលោកកាន់តែលំបាក ក្នុងការគ្រប់គ្រងរដ្ឋាភិបាល។ លោក គីស៊ីដា មានគោលបំណងបញ្ចប់ការ មិនទុកចិត្តផ្នែកនយោបាយ ដោយមិនរាប់បញ្ចូលសមាជិកសភា ដែលជាកម្មសិទ្ធិរបស់បក្សពួក ដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្សូ អាបេ ប៉ុន្តែការប្រឆាំងពីក្រុមផ្ទៃក្នុងបក្ស ដ៏ធំបំផុតបានកាន់តែខ្លាំង ដែលអាចរារាំងលោកពីការសម្រេចបាន នូវគោលនយោបាយសំខាន់ៗ។ លោក គីស៊ីដា រងការរិះគន់លើការដឹកនាំ ជុំវិញរឿងអាស្រូវចុងក្រោយនេះ … Read More

ការសម្លាប់ចំណាប់ថ្នូរបីនាក់ដោយយល់ច្រឡំនៅហ្កាហ្សា ដោយយោធាអ៊ីស្រាអែល សហរដ្ឋអាមេរិកជំរុញឱ្យមានភាពអត់ធ្មត់។ 

ហ្កាហ្សា៖ យោធាអ៊ីស្រាអែលបានសម្លាប់ចំណាប់ថ្នូរបីនាក់ ដោយយល់ច្រឡំ ដែលត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា អំឡុងឧប្បត្តិហេតុមួយ ដែលកំពុងស្ថិតក្រោមការពិនិត្យឡើងវិញ យោងតាមអ្នកនាំពាក្យយោធា បាននិយាយកាលពីថ្ងៃសុក្រកន្លងមកនេះ ។ យោធាបាននិយាយថា ចំណាប់ថ្នូរត្រូវបានសម្លាប់ក្នុងអំឡុងពេលការប្រយុទ្ធ ជាមួយក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា និងបានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារ ខណៈបាននិយាយថានឹងមាន តម្លាភាពពេញលេញ ក្នុងការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ។ ក្នុងអំឡុងការប្រយុទ្ធគ្នាខ្លាំងនៅហ្កាហ្សា យោធាបាន កំណត់អត្តសញ្ញាណចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ ថាជាការគំរាមកំហែង។ ជាលទ្ធផលទាហានបានបាញ់សំដៅលើពួកគេ ហើយពួកគេបានស្លាប់ បើតាមសេចក្តីថ្លែងការណ៍ពីយោធា បានលើកឡើង ។ វេទិកាគ្រួសារចំណាប់ថ្នូរ និងអ្នកដែលបាត់ខ្លួន ដែលតំណាងឱ្យក្រុមគ្រួសារចំណាប់ថ្នូរ បានសម្តែងការរំលែកទុក្ខ … Read More

នៅទីក្រុង Tel Aviv មនុស្សរាប់រយនាក់តវ៉ា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល សម្លាប់ចំណាប់ថ្នូរបីនាក់ច្រឡំ។ 

អ៊ីស្រាអែល៖ ការតវ៉ានៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល មនុស្សរាប់រយនាក់ បាន កាលពីយប់ថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រកាសថាខ្លួនបានសម្លាប់ចំណាប់ថ្នូរបីនាក់ច្រឡំ ខណៈត្រូវបានក្រុមហាម៉ាស់ឃុំខ្លួននៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលឧប្បត្តិហេតុមួយ។ ការជួបគ្នាជាលើកដំបូង របស់ក្រុមបាតុករ នៅខាងក្រៅបរិវេណយោធាក្នុងទីក្រុង Tel Aviv ហើយក្រោយមកបានដើរដង្ហែរឆ្លងកាត់ទីក្រុង ដោយមានកាន់ផ្ទាំងរូបថតចំណាប់ថ្នូរដែលនៅតែត្រូវបានឃុំខ្លួនក្នុង តំបន់ហ្កាហ្សា ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលនាំយកពួកគេត្រឡប់មកប្រទេសវិញ ។ ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាខ្លាំងនៅតំបន់ហ្កាហ្សា សេចក្តីថ្លែងការណ៍របស់យោធានិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ថាជាការគំរាមកំហែង។ ជាលទ្ធផល ទាហានបានបាញ់ទៅលើពួកគេបណ្តាលឲ្យស្លាប់។ ក្នុងទីក្រុង Tel Aviv … Read More

នៅតាមព្រំដែនបេឡារុស និងរុស្ស៊ី អ៊ុយក្រែនពង្រឹងខ្សែត្រៀមការពាររបស់ខ្លួន។

បរទេស៖ វិស្វករអ៊ុយក្រែន បានជីកប្រឡាយប្រឆាំងរថក្រោះ នៅក្នុងតំបន់ Chornobyl ជិតព្រំដែនប្រទេសបេឡារុស កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ។ រថយន្តវិស្វកម្មយោធា ដែលប្រើប្រាស់ដោយទាហានអ៊ុយក្រែន គឺអាចជីកលេណដ្ឋានបានរហូតដល់ ៥០០ម៉ែត្រ ក្នុងមួយថ្ងៃ ។ លោក Serhiy Nayev បានឲ្យដឹងថា ការងារដែលដឹកនាំដើម្បីពង្រឹងខ្សែត្រៀមការពាររបស់អ៊ុយក្រែននេះ បានដំណើរការមួយរយៈមកហើយ នៅតាមបណ្តោយព្រំដែនរុស្ស៊ី និងបេឡារុស នៅក្នុងតំបន់ Volyn, Kyiv, Chernihiv និង Sumy … Read More

ថវិកាការពារជាតិ ៨៨៦ពាន់លានដុល្លារ សភាអាមេរិកអនុម័ត ដែលលោកBiden នឹងចុះហត្ថលេខាចូលជាច្បាប់។

អាមេរិក៖ ការអនុម័តកញ្ចប់ថវិកាការពារជាតិចំនួន ៨៨៦ពាន់លានដុល្លារ ពីសភាសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៤ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការពង្រីកប្រព័ន្ធស៊ើបអង្កេតអេឡិចត្រូនិក ក្រៅប្រទេសដ៏ចម្រូងចម្រាស ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយអង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ។ នៅក្នុងសភាតំណាងរាស្រ្តបន្ទាប់ពីការបោះឆ្នោតនៅព្រឹទ្ធសភា សេចក្តីស្នើច្បាប់ការចំណាយដ៏ច្រើន ត្រូវបានអនុម័ត កាលពីថ្ងៃពុធ បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីពង្រឹងការរារាំង និងជំហរការពាររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងប្រឆាំងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅទីនោះ។ ឯកសារនេះ ក៏ពង្រីកកម្មវិធីជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ដែលអនុញ្ញាតឱ្យមានការបញ្ចេញប្រាក់ជាបន្តបន្ទាប់នូវទឹកប្រាក់ចំនួន ៣០០ លានដុល្លារសម្រាប់ទីក្រុងគីវ ។ ទឹកប្រាក់មានចំនួនតិចជាង ៦១ ពាន់លានដុល្លារអាមេរិកដាច់ដោយឡែក ដែលបានស្នើដោយប្រធានាធិបតីអាមេរិក … Read More

ការសម្រុះសម្រួលកិច្ចចរចាសន្តិភាព របសើប្រទេសចិន លើរបបសឹកមីយ៉ាន់ម៉ា ជាមួយនឹងក្រុមឧទ្ទាម។

បរទេស៖ ប្រទេសចិន បានសម្រុះសម្រួលកិច្ចចរចាសន្តិភាពរវាងយោធា ដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម ហើយភាគីជម្លោះបានព្រមព្រៀងលើបទឈប់បាញ់បណ្តោះអាសន្ន និងដើម្បីរក្សាការសន្ទនា បើតាមទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ។ នៅក្នុងរដ្ឋ សាន (Shan) ភាគខាងជើង ប្រយុទ្ធគ្នាភាគច្រើន ហើយបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដែលជាអ្នកជិតខាង ។ មនុស្សប្រហែល ៣០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ចាប់តាំងពីការវាយលុករបស់ពួកឧទ្ទាមបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែតុលា នេះបើយោងតាមអង្គការសហប្រជាជាតិដែលនិយាយថាមនុស្សជាង ២លាននាក់ ត្រូវបាត់បង់ផ្ទះសម្បែងចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។ … Read More

ការប្រកាសអំពីការបាត់បង់ការប្រយុទ្ធដ៏អាក្រក់របស់ អ៊ីស្រាអ៊ែល ក្រោយពីមានការវាយឆ្មក់ នៅក្នុងតំបន់ហ្គាហ្សា។

គែរ៖ អ៊ីស្រាអ៊ែល បានប្រកាសអំពីការបាត់បង់ ការប្រយុទ្ធដ៏អាក្រក់បំផុត របស់ខ្លួននៅក្នុងរយៈពេលជាង១ខែគិតថ្ងៃពុធ ក្រោយពីការវាយឆ្មក់ នៅតំបន់បំផ្លិចបំផ្លាញនៃតំបន់ហ្គាហ្សា និងប្រឈមមុខ នឹងភាពឯកោខាងផ្នែកការទូត កាន់តែខ្លាំងឡើងៗ ខណៈដែលការស្លាប់របស់ជនស៊ីវិល បានកើនឡើង ហើយមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ នៅក្នុងទឹកដីប៉ាឡេស្ទីន យោងតាមប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ នៅភាគខាងជើង និងខាងត្បូងនៃតំបន់ហ្គាហ្សា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កំពុងបន្តកើតមានឡើង មួយថ្ងៃបន្ទាប់ពីអង្គការ សហប្រជាជាតិ ទាមទារឲ្យមានបទឈប់បាញ់ ខាងផ្នែកមនុស្សធម៌ជាបន្ទាន់ ។ … Read More

លក្ខខណ្ឌចរចាសន្តិភាព មេដឹកនាំក្រុមហាម៉ាស ដាក់ជាមួយអ៊ីស្រាអែល។

បរទេស៖ លោក Ismail Haniyeh ប្រធានការិយាល័យនយោបាយ របស់ក្រុមហាម៉ាស បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បើកទូលាយសម្រាប់ ការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយ អ៊ីស្រាអែល ប៉ុន្តែបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងចុងក្រោយណាមួយ នឹងត្រូវឈានទៅដល់រដ្ឋប៉ាឡេស្ទីន ជារដ្ឋឯករាជ្យមួយ ។ លោក Haniyeh ក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃពុធ បាននិយាយថា ក្រុមហាម៉ាស់បានត្រៀមខ្លួនសម្រាប់ការសន្ទនាជាមួយអ៊ីស្រាអែល ដោយសង្ឃឹមថា កិច្ចពិភាក្សានាពេលអនាគតអាចដាក់ “ផ្ទះប៉ាឡេស្ទីន ឱ្យមានសណ្តាប់ធ្នាប់ទាំងនៅក្នុងតំបន់ West Bank និង តំបន់ ហ្គាហ្សា … Read More

ស្វែងរកសម្ព័ន្ធមិត្ត ដែនសមុទ្រក្រហម «ដែលអាចទៅរួចបំផុត» សម្រាប់អាមេរិកប្រឆាំងនឹងការវាយប្រហាររបស់ក្រុម Houthi។

បរទេស៖ សហរដ្ឋអាមេរិកចង់បង្កើតសម្ព័ន្ធដែនសមុទ្រ «ដែលអាចទៅរួចបំផុត” ដើម្បីការពារនាវា នៅក្នុងសមុទ្រក្រហម និងបញ្ជូន «សារដ៏សំខាន់» ទៅកាន់ក្រុម Houthi របស់យេម៉ែនថា ការវាយប្រហារបន្ថែមទៀតនឹងមិនត្រូវបានអត់ឱនឲ្យទេ នេះបើតាមប្រេសិតអាមេរិកប្រចាំប្រទេសយេម៉ែន បានប្រាប់សារព័ត៌មាន Reuters ។ ក្រុម Houthi ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានវាយប្រហារលើនាវា ក្នុងផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម ហើយបានបាញ់យានដ្រូន និងមីស៊ីលទៅកាន់អ៊ីស្រាអែល គិតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា កាលពីជាងពីរខែមុន ដោយបង្កឲ្យមានការភ័យខ្លាចថា ជម្លោះកាន់តែរីករាលដាល នៅមជ្ឈឹមបូព៌ា។ លោក … Read More