នៅទីក្រុង Tel Aviv មនុស្សរាប់រយនាក់តវ៉ា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល សម្លាប់ចំណាប់ថ្នូរបីនាក់ច្រឡំ។ 

អ៊ីស្រាអែល៖ ការតវ៉ានៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល មនុស្សរាប់រយនាក់ បាន កាលពីយប់ថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រកាសថាខ្លួនបានសម្លាប់ចំណាប់ថ្នូរបីនាក់ច្រឡំ ខណៈត្រូវបានក្រុមហាម៉ាស់ឃុំខ្លួននៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលឧប្បត្តិហេតុមួយ។

ការជួបគ្នាជាលើកដំបូង របស់ក្រុមបាតុករ នៅខាងក្រៅបរិវេណយោធាក្នុងទីក្រុង Tel Aviv ហើយក្រោយមកបានដើរដង្ហែរឆ្លងកាត់ទីក្រុង ដោយមានកាន់ផ្ទាំងរូបថតចំណាប់ថ្នូរដែលនៅតែត្រូវបានឃុំខ្លួនក្នុង តំបន់ហ្កាហ្សា ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលនាំយកពួកគេត្រឡប់មកប្រទេសវិញ ។

ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាខ្លាំងនៅតំបន់ហ្កាហ្សា សេចក្តីថ្លែងការណ៍របស់យោធានិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ថាជាការគំរាមកំហែង។ ជាលទ្ធផល ទាហានបានបាញ់ទៅលើពួកគេបណ្តាលឲ្យស្លាប់។

ក្នុងទីក្រុង Tel Aviv ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅចំនុចប្រសព្វតំបន់ Kaplan ហើយបានបិទផ្លូវធ្វើចរាចរណ៍ ខណៈពួកគេដើរឆ្ពោះទៅកាន់ទីបញ្ជាការយោធាតំបន់ Kirya របស់កងកម្លាំងការពារអ៊ីស្រាអែល ក្នុងការតវ៉ាភ្លាមៗដោយអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការ ដើម្បីធានាបានការដោះលែងចំណាប់ថ្នូរ។

ហ្វូងមនុស្សត្រូវបានគេឮស្រែកពាក្យថា «ពេលវេលារបស់ពួកគេជិតអស់ហើយ! នាំពួកគេត្រឡប់មកលំនៅឋានវិញឥឡូវនេះ» គ្មានជ័យជម្នះណាមួយឡើយ រហូតដល់ចំណាប់ថ្នូរចុងក្រោយត្រូវត្រូវបានដោះលែង៕