ការសម្លាប់ចំណាប់ថ្នូរបីនាក់ដោយយល់ច្រឡំនៅហ្កាហ្សា ដោយយោធាអ៊ីស្រាអែល សហរដ្ឋអាមេរិកជំរុញឱ្យមានភាពអត់ធ្មត់។
ហ្កាហ្សា៖ យោធាអ៊ីស្រាអែលបានសម្លាប់ចំណាប់ថ្នូរបីនាក់ ដោយយល់ច្រឡំ ដែលត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា អំឡុងឧប្បត្តិហេតុមួយ ដែលកំពុងស្ថិតក្រោមការពិនិត្យឡើងវិញ យោងតាមអ្នកនាំពាក្យយោធា បាននិយាយកាលពីថ្ងៃសុក្រកន្លងមកនេះ ។
យោធាបាននិយាយថា ចំណាប់ថ្នូរត្រូវបានសម្លាប់ក្នុងអំឡុងពេលការប្រយុទ្ធ ជាមួយក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា និងបានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារ ខណៈបាននិយាយថានឹងមាន តម្លាភាពពេញលេញ ក្នុងការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ។
ក្នុងអំឡុងការប្រយុទ្ធគ្នាខ្លាំងនៅហ្កាហ្សា យោធាបាន កំណត់អត្តសញ្ញាណចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ ថាជាការគំរាមកំហែង។ ជាលទ្ធផលទាហានបានបាញ់សំដៅលើពួកគេ ហើយពួកគេបានស្លាប់ បើតាមសេចក្តីថ្លែងការណ៍ពីយោធា បានលើកឡើង ។
វេទិកាគ្រួសារចំណាប់ថ្នូរ និងអ្នកដែលបាត់ខ្លួន ដែលតំណាងឱ្យក្រុមគ្រួសារចំណាប់ថ្នូរ បានសម្តែងការរំលែកទុក្ខ និងបញ្ជាក់ពីឈ្មោះចំណាប់ថ្នូរទាំងបី ។
ការបង្ហាញពីការសម្លាប់ចំណាប់ថ្នូរ បានកើតឡើងខណៈសហរដ្ឋអាមេរិក បាននិយាយព្រលយពាក្យកាលពីថ្ងៃសុក្រអំពីការខ្វែងគំនិតគ្នាជាមួយអ៊ីស្រាអែល ជុំវិញរបៀបកាត់បន្ថយសង្រ្គាមនៅហ្កាហ្សាឲ្យបានឆាប់រហ័ស។ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី លោក Joe Biden បាននិយាយថា ពេលវេលាបែបនេះគឺជាគោលដៅនៃ «ការពិភាក្សាយ៉ាងស៊ីជម្រៅ» រវាងសម្ព័ន្ធមិត្ត៕