ថវិកាការពារជាតិ ៨៨៦ពាន់លានដុល្លារ សភាអាមេរិកអនុម័ត ដែលលោកBiden នឹងចុះហត្ថលេខាចូលជាច្បាប់។

អាមេរិក៖ ការអនុម័តកញ្ចប់ថវិកាការពារជាតិចំនួន ៨៨៦ពាន់លានដុល្លារ ពីសភាសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៤ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការពង្រីកប្រព័ន្ធស៊ើបអង្កេតអេឡិចត្រូនិក ក្រៅប្រទេសដ៏ចម្រូងចម្រាស ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយអង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ។

នៅក្នុងសភាតំណាងរាស្រ្តបន្ទាប់ពីការបោះឆ្នោតនៅព្រឹទ្ធសភា សេចក្តីស្នើច្បាប់ការចំណាយដ៏ច្រើន ត្រូវបានអនុម័ត កាលពីថ្ងៃពុធ បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីពង្រឹងការរារាំង និងជំហរការពាររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងប្រឆាំងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅទីនោះ។ ឯកសារនេះ ក៏ពង្រីកកម្មវិធីជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ដែលអនុញ្ញាតឱ្យមានការបញ្ចេញប្រាក់ជាបន្តបន្ទាប់នូវទឹកប្រាក់ចំនួន ៣០០ លានដុល្លារសម្រាប់ទីក្រុងគីវ ។

ទឹកប្រាក់មានចំនួនតិចជាង ៦១ ពាន់លានដុល្លារអាមេរិកដាច់ដោយឡែក ដែលបានស្នើដោយប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន ពីសភានៅចុងឆ្នាំនេះ ជាកញ្ចប់ដ៏ច្រើនសម្បើម សម្រាប់ការផ្តល់អាវុធដល់អ៊ុយក្រែន ដែលនៅតែត្រូវបានពិភាក្សាដេញដោល ។

សេចក្តីស្នើច្បាប់នេះ មិនរួមបញ្ចូលវិធានការបន្ថែម ដែលដាក់ចេញដោយគណបក្សសាធារណរដ្ឋ ដើម្បីរឹតត្បិតការប្រើប្រាស់សិទ្ធការរំលូតកូនសម្រាប់បុគ្គលិកយោធា និងហាមឃាត់មន្ទីរបញ្ចកោណមិនឲ្យលើកទង់ជាតិមោទនភាពអ្នកស្រលាញ់ភេទដូចគ្នា នៅលើមូលដ្ឋានរបស់ខ្លួន។ ថវិកាថ្មីនេះ ក៏ផ្តល់ការដំឡើងប្រាក់ខែប្រាំភាគរយដល់បុគ្គលិកយោធាផងដែរ ។ ឯកសារដែលមានច្រើនជាង ៣.០០០ទំព័រ បច្ចុប្បន្ននេះ នឹងទៅកាន់តុរបស់ប្រធានាធិបតី លោក Joe Biden សម្រាប់ការអនុម័តចុងក្រោយ៕