នៅតាមព្រំដែនបេឡារុស និងរុស្ស៊ី អ៊ុយក្រែនពង្រឹងខ្សែត្រៀមការពាររបស់ខ្លួន។

បរទេស៖ វិស្វករអ៊ុយក្រែន បានជីកប្រឡាយប្រឆាំងរថក្រោះ នៅក្នុងតំបន់ Chornobyl ជិតព្រំដែនប្រទេសបេឡារុស កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ។

រថយន្តវិស្វកម្មយោធា ដែលប្រើប្រាស់ដោយទាហានអ៊ុយក្រែន គឺអាចជីកលេណដ្ឋានបានរហូតដល់ ៥០០ម៉ែត្រ ក្នុងមួយថ្ងៃ ។

លោក Serhiy Nayev បានឲ្យដឹងថា ការងារដែលដឹកនាំដើម្បីពង្រឹងខ្សែត្រៀមការពាររបស់អ៊ុយក្រែននេះ បានដំណើរការមួយរយៈមកហើយ នៅតាមបណ្តោយព្រំដែនរុស្ស៊ី និងបេឡារុស នៅក្នុងតំបន់ Volyn, Kyiv, Chernihiv និង Sumy យោងតាមមេបញ្ជាការកងកម្លាំងចម្រុះអ៊ុយក្រែន ៕