ឆ្លៀតផ្តល់កញ្ចប់សព្វាវុធចុងក្រោយ សម្រាប់ឆ្នាំ២០២៣ ដល់អ៊ុយក្រែន ស្របរដ្ឋបាលលោក បៃដិន អស់ថវិកា។
អាមេរិក៖ ប្រកាសកញ្ចប់សព្វាវុធ និងបរិក្ខាចុងក្រោយក្នុងឆ្នាំ២០២៣ ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីជួយដល់អ៊ុយក្រែន ដោយវាធ្វើឲ្យកាន់តែធ្លាក់ចុះនូវថវិកា ដែលមានស្រាប់នៅតែស្ថិតក្នុងការចាត់ចែងរបស់រដ្ឋបាល លោក បៃដិន។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សព្វាវុធ និងបរិក្ខារនៅក្នុងកញ្ចប់មានតម្លៃរហូតដល់ ២៥០លានដុល្លារអាមេរិក ហើយកំពុងត្រូវបានផ្តល់ឱ្យ “ក្រោមការដកចេញពីការណែនាំពីមុន សម្រាប់អ៊ុយក្រែន” ។ លោក Blinken បានបន្តលើកឡើងថា “សមត្ថភាពដែលបានផ្តល់ជូនក្នុងកញ្ចប់ថ្ងៃនេះ រួមមានគ្រាប់បែកការពារអាកាស ធាតុផ្សំនៃប្រព័ន្ធការពារអាកាសផ្សេងទៀត គ្រាប់រំសេវបន្ថែម សម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ គ្រាប់កាំភ្លើងធំ … Read More