ឆ្លៀតផ្តល់កញ្ចប់សព្វាវុធចុងក្រោយ សម្រាប់ឆ្នាំ២០២៣ ដល់អ៊ុយក្រែន ស្របរដ្ឋបាលលោក បៃដិន អស់ថវិកា។

អាមេរិក៖ ប្រកាសកញ្ចប់សព្វាវុធ និងបរិក្ខាចុងក្រោយក្នុងឆ្នាំ២០២៣ ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីជួយដល់អ៊ុយក្រែន ដោយវាធ្វើឲ្យកាន់តែធ្លាក់ចុះនូវថវិកា ដែលមានស្រាប់នៅតែស្ថិតក្នុងការចាត់ចែងរបស់រដ្ឋបាល លោក បៃដិន។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សព្វាវុធ និងបរិក្ខារនៅក្នុងកញ្ចប់មានតម្លៃរហូតដល់ ២៥០លានដុល្លារអាមេរិក ហើយកំពុងត្រូវបានផ្តល់ឱ្យ “ក្រោមការដកចេញពីការណែនាំពីមុន សម្រាប់អ៊ុយក្រែន” ។

លោក Blinken បានបន្តលើកឡើងថា “សមត្ថភាពដែលបានផ្តល់ជូនក្នុងកញ្ចប់ថ្ងៃនេះ រួមមានគ្រាប់បែកការពារអាកាស ធាតុផ្សំនៃប្រព័ន្ធការពារអាកាសផ្សេងទៀត គ្រាប់រំសេវបន្ថែម សម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និង ១០៥មីលីម៉ែត្រ អាវុធប្រឆាំងពាសដែក និងគ្រាប់រំសេវជាង ១៥លានគ្រាប់”។

នៅក្រោមអាជ្ញាធរ ប្រធានាធិបតី បៃដិន កញ្ចប់ជំនួយដែលទើបតែបានប្រកាស អនុញ្ញាតឱ្យអាវុធត្រូវបានទាញដោយផ្ទាល់ពីស្តុករបស់ក្រសួងការពារជាតិ ដូច្នេះពួកគេអាចបញ្ជូនទៅអ៊ុយក្រែន ក្នុងលក្ខណៈឆាប់រហ័ស។

សហរដ្ឋអាមេរិក បានប្រើប្រាស់ថវិកាពីទម្រង់ជំនួយមួយផ្សេងទៀត សម្រាប់អ៊ុយក្រែនរួចហើយ ដែលជាគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលត្រូវបានអនុម័តដោយសភា ដែលអាចឱ្យក្រសួងការពារជាតិ អាចទិញសព្វាវុធ សម្រាប់ទីក្រុងគៀវ ដោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតអាវុធ ។

លោកBlinken បានរំលឹកឡើងវិញនូវតម្រូវការបន្ទាន់ ក្នុងសេចក្តីថ្លែងការណ៍មួយ សម្រាប់សភា ដើម្បីបំពេញការងាររបស់ពួកគេ ដោយលោកបានលើកឡើងថា “វាជាការចាំបាច់ដែលសភាធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជំរុញផលប្រយោជន៍សន្តិសុខជាតិរបស់យើង ដោយជួយអ៊ុយក្រែនការពារខ្លួន និងធានាអនាគតរបស់ខ្លួន”។

ដោយព្រមានថា ការផ្តល់មូលនិធិពីមុនសភាបានអនុម័ត សម្រាប់ការផ្តល់ជំនួយដល់អ៊ុយក្រែន នឹងរលាយបាត់ក្នុងពេលឆាប់ៗនេះ រដ្ឋបាលលោក បៃដិន បានឲ្យដឹងកាលពីសប្តាហ៍មុនថា កង្វះការប្តេជ្ញាចិត្តជាថ្មីរបស់សមាជិកសភាក្នុងការបំពេញតម្រូវការបន្ថែមលើសំណើថវិកាបន្ថែមជាង ៦០ ពាន់លានដុល្លាររបស់សេតវិមាន សម្រាប់អ៊ុយក្រែន ៕