មនុស្ស ២៩នាក់ ជាប់សង្ស័យមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាមរៀបចំការវាយប្រហារ ទួរគីបានចាប់ឃុំ។

ទួរគី៖ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ នេះ បាននិយាយថា អាជ្ញាធរទួរគី បានឃុំខ្លួនមនុស្ស ២៩នាក់ ដែលសង្ស័យថា មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម នៅក្នុងប្រតិបត្តិការជាច្រើន នៅទូទាំងខេត្តចំនួន៩ ។ លោក Yerlikaya តាមរយៈវេទិកាបណ្ដាញសង្គម X របស់ខ្លួនបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការឈ្មោះ «Operation Heroes-37» នៅថ្ងៃសុក្រនេះ គ្រោងនឹងវាយប្រហារវិហារកាតូលិក និងវិហារជនជាតិជ្វីហ្វនានា … Read More

ការលក់គ្រាប់រំសេវបន្ទាន់ទៅឲ្យអ៊ីស្រាអែល ត្រូវបានអាមេរិកអនុម័ត។

អាមេរិក៖ សហរដ្ឋអាមេរិក បានប្រកាសការអនុម័តលើការលក់គ្រាប់កាំភ្លើងធំ មានផលប៉ះពាល់ខ្លាំង១៥៥មីលីម៉ែត្រក្នុងតម្លៃ ១៤៧,៥ លានដុល្លារ និងយុទ្ធោបករណ៍ពាក់ព័ន្ធ ទៅឲ្យអ៊ីស្រាអែល ក្រោមការផ្តល់ឲ្យបន្ទាន់ ដែលមិនឆ្លងកាត់ការពិនិត្យរបស់សភា កាលពីថ្ងៃសុក្រ ។ ការផ្តល់ដូចគ្នានេះ ត្រូវបានប្រើប្រាស់កាលពីដើមខែនេះ ដើម្បីអនុម័តការលក់គ្រាប់កាំភ្លើងរថក្រោះ ១៤.០០០ គ្រាប់ ១២០មីលីម៉ែត្រ ទៅឱ្យអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ក្នុងជម្លោះបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបានចាប់ផ្តើមដោយការការវាយប្រហារដ៏ភ្ញាក់ផ្អើល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីខែតុលា។ នៅក្នុងសេចក្តីថ្លែងការណ៍ថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយ អ៊ីស្រាអែលបានស្នើសុំគ្រាប់រំសេវ ១៥៥មីលីម៉ែត្រ … Read More

ការជំរុញឲ្យមានការប្រុងប្រយ័ត្នក្នុងតំបន់ពី ចិន ស្របពេលយោធាអាមេរិក បង្កើនការដាក់ពង្រាយកម្លាំង។

ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិន បានជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលសហរដ្ឋអាមេរិក បង្កើនការពង្រាយយោធានៅក្នុងតំបន់ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីផែនការរបស់សហរដ្ឋអាមេរិក ដើម្បីស្តារឡើងវិញនូវអាកាសយានដ្ឋានប៉ាស៊ីហ្វិកមួយ ដែលបានបាញ់ទម្លាក់គ្រាប់បែកអាតូមិកទៅលើប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វ៉ូ ឈាន (Wu Qian) បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា យោធាចិនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ហើយនឹងការពារយ៉ាងរឹងមាំនូវសិទ្ធិដែនសមុទ្រ សន្តិសុខ និងអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់ ។ កាលពីដើមខែធ្នូ ឧត្តមសេនីយកងទ័ពអាកាសអាមេរិកបានប្រាប់សារព័ត៌មាន នីកគី (Nikkei) … Read More

ក្រុមឧទ្ទាមហ៊ួទី នៅយេម៉ែន អាមេរិកដាក់ទណ្ឌកម្មបន្ថែម លើបណ្តាញផ្តល់ប្រាក់កម្ចី។

បរទេស៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអង្គភាពសេវាកម្មប្តូរប្រាក់ ពីប្រទេសយេម៉ែន និងទួរគី ដែលត្រូវបានចោទប្រកាន់ថា បានជួយផ្តល់មូលនិធិដល់ក្រុមឧទ្ទាមហ៊ួទី គាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបាននិងកំពុងបើកការវាយប្រហារលើ នាវាដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហមភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ បានរួមបញ្ចូលនៅក្នុងការដាក់ទណ្ឌកម្ម មានប្រធានអន្តរការីហិរញ្ញវត្ថុ នៅទីក្រុងសាណា( Sana’a) ប្រទេសយេម៉ែន រួមជាមួយនឹងទីតាំងប្តូរប្រាក់ចំនួនបីកន្លែងនៅប្រទេសយេម៉ែន និងទួរគី។ រតនាគារសហរដ្ឋអាមេរិក បានចោទប្រកាន់ថា បុគ្គលនិងក្រុមហ៊ុនជាច្រើន បានជួយផ្ទេរប្រាក់រាប់លានដុល្លារទៅឱ្យក្រុមហ៊ួទី តាមការណែនាំរបស់អ្នកសម្របសម្រួលហិរញ្ញវត្ថុអ៊ីរ៉ង់ដែលត្រូវបានដាក់ទណ្ឌកម្ម លោក Sa’id al-Jamal ។ ការដាក់ទណ្ឌកម្មនេះ រារាំងការចូលទៅប្រើប្រាស់ទ្រព្យធន និងគណនីធនាគារ … Read More

ប្រមុខដឹកនាំការបរទេសរុស្សីថា របបដឹកនាំអ៊ុយក្រែន អាមេរិក និងលោកខាងលិច បន្តដើរបញ្ច្រាសន្តិភាព។

រុស្សី៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ TASS ចេញផ្សាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងបន្តបញ្ជូនអាវុធ ទៅកាន់ទីក្រុងគៀវ ចាប់តាំងពីគោលដៅរបស់ខ្លួន ក្នុងការធ្វើឱ្យរុស្ស៊ីឈឺចាប់ ខណៈដែលការលះបង់ជីវិត របស់ពលរដ្ឋអ៊ុយក្រែន គឺនៅតែមិនផ្លាស់ប្តូរឡើយ បើយោងតាមការចេញផ្សាយរបស់ RT ។ អ្នកការទូតកំពូលរូបនេះ ត្រូវបានក្រុមអ្នកកាសែតសួរថាតើ វិបត្តិមជ្ឈឹមបូព៌ាបានប៉ះពាល់ដល់ចំនួន ជំនួយយោធារបស់លោកខាងលិច ដែលផ្តល់ដល់អ៊ុយក្រែន ដែលអាចជំរុញឱ្យប្រធានាធិបតី Vladimir Zelensky ចូលទៅក្នុងការចរចារនៃ ជម្លោះជាមួយរុស្ស៊ីដែរឬទេ? លោក … Read More

UN ចេញរបាយការណ៍សោកស្ដាយចំពោះ តំបន់វ៉េសប៊ែងលើ «ការធ្លាក់ចុះសិទ្ធិយ៉ាងឆាប់រហ័ស»។

UN៖ ការចេញផ្សាយនូវរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ នេះ បានបង្ហាញនូវការសោកស្ដាយចំពោះអ្វី ដែលខ្លួនបាននិយាយថា ជា «ការធ្លាក់ចុះសិទ្ធិមនុស្សយ៉ាងឆាប់រហ័ស» នៅតំបន់វ៉េសប៊ែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល ហើយបានជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែល បញ្ឈប់អំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន នៅទីនោះ។ របាយការណ៍ដែលចេញផ្សាយ ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានបង្ហាញថា ជនជាតិប៉ាឡេស្ទីន ៣០០នាក់ ត្រូវបានសម្លាប់ នៅតំបន់វ៉េសប៊ែង ចាប់តាំងពីថ្ងៃទី៧ ខែតុលា ជាថ្ងៃដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស … Read More

ការស្នើសុំចូលណាតូរបស់ស៊ុយអែត សភាទួរគីអាចនឹងមិនបោះឆ្នោតឲ្យជាច្រើនសប្តាហ៍ទៀត។

ទួរគី៖ សភារបស់ប្រទេសទួរគី ទំនងជាមិនរៀបចំការបោះឆ្នោតពេញលេញ លើការស្នើសុំរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ មុនពាក់កណ្តាលខែមករានោះទេ បើតាមប្រភពពីសភាទួរគី កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូកន្លងមកនេះ បានប្រាប់សារព័ត៌មាន AFP ។ ការចូលជាសមាជិករបស់ស៊ុយអែត ក្នុងសម្ព័ន្ធភាពលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានអនុម័តដោយគណៈកម្មាធិការកិច្ចការបរទេស កាលពីថ្ងៃអង្គារ ដោយបាននាំមកនូវការបញ្ចប់ នូវការប្រឈមមុខដាក់គ្នារយៈពេល ១៩ខែ ដែលបានធ្វើឲ្យមានការខឹងសម្បា ពីដៃគូលោកខាងលិចរបស់ទួរគី ។ ឥឡូវនេះ វាត្រូវតែទទួលបានការបោះឆ្នោតដោយសភាពេញអង្គ ៦០០អាសនៈ ដែលសម្ព័ន្ធភាពកាន់អំណាចរបស់ប្រធានាធិបតី Recep Tayyip Erdogan … Read More

អ៊ីរ៉ង់ជាមួយរុស្ស៊ី ចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ដើម្បីជំរុញការនាំចូលពីម៉ូស្គូ។

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានធ្វើការរៀបចំផ្នែកហិរញ្ញវត្ថុចំនួនពីរ ជាមួយប្រទេសរុស្ស៊ី ដើម្បីជួយសម្រួល ដល់ការនាំចូល របស់ខ្លួនពីទីក្រុងម៉ូស្គូ នេះយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់ ។ កិច្ចព្រមព្រៀង ដែលរួមមានលិខិត ឥណទាន និងខ្សែឥណទានមួយ ត្រូវបានធ្វើឡើង ក្នុងអំឡុងដំណើរទស្សនកិច្ច របស់ប្រធានធនាគារកណ្តាលអ៊ីរ៉ង់ លោក Mohammad Reza Farzin ទៅកាន់ទីក្រុងម៉ូស្គូ ក្នុងរបាយការណ៍នេះបានបញ្ជាក់។ នៅក្រោមកិច្ចព្រមព្រៀងដំបូង ធនាគារ Sepah របស់អ៊ីរ៉ង់ បានបើកលិខិតឥណទាន ១៧ … Read More

ការផែនការថ្មី Plan B អតីតនាយករដ្ឋមន្ត្រី អ៊ុយក្រែន ថាប្រទេសនេះត្រូវមាន។

អ៊ុយក្រែន៖ លោកស្រី Yulia Tymoshenko អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ចាំបាច់ត្រូវផ្តល់ជូនប្រទេសនូវផែនការ មួយផ្សេងទៀត សម្រាប់ការឈ្នះសង្រ្គាម ពីព្រោះបច្ចុប្បន្នវាមិនដំណើរការទេ ។ នាយករដ្ឋមន្ត្រី ស្ត្រីដំបូងរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០០៥ លោកស្រី Tymoshenko បន្ទាប់ពីបដិវត្តពណ៌ទឹកក្រូច ហើយបានដឹកនាំរដ្ឋាភិបាល ម្តងទៀតនៅឆ្នាំ ២០០៧-២០១០ ។ បច្ចុប្បន្នលោកស្រីជាប្រធានគណបក្សប្រឆាំង Fatherland (Batkivshchyna) ដែលមាន២៤អាសនៈនៅ Verkhovna Rada … Read More