ការលក់គ្រាប់រំសេវបន្ទាន់ទៅឲ្យអ៊ីស្រាអែល ត្រូវបានអាមេរិកអនុម័ត។

អាមេរិក៖ សហរដ្ឋអាមេរិក បានប្រកាសការអនុម័តលើការលក់គ្រាប់កាំភ្លើងធំ មានផលប៉ះពាល់ខ្លាំង១៥៥មីលីម៉ែត្រក្នុងតម្លៃ ១៤៧,៥ លានដុល្លារ និងយុទ្ធោបករណ៍ពាក់ព័ន្ធ ទៅឲ្យអ៊ីស្រាអែល ក្រោមការផ្តល់ឲ្យបន្ទាន់ ដែលមិនឆ្លងកាត់ការពិនិត្យរបស់សភា កាលពីថ្ងៃសុក្រ ។

ការផ្តល់ដូចគ្នានេះ ត្រូវបានប្រើប្រាស់កាលពីដើមខែនេះ ដើម្បីអនុម័តការលក់គ្រាប់កាំភ្លើងរថក្រោះ ១៤.០០០ គ្រាប់ ១២០មីលីម៉ែត្រ ទៅឱ្យអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ក្នុងជម្លោះបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបានចាប់ផ្តើមដោយការការវាយប្រហារដ៏ភ្ញាក់ផ្អើល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីខែតុលា។

នៅក្នុងសេចក្តីថ្លែងការណ៍ថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយ អ៊ីស្រាអែលបានស្នើសុំគ្រាប់រំសេវ ១៥៥មីលីម៉ែត្រ ឧបករណ៍បំផ្ទុះ ទៅក្នុងករណីលក់របស់យោធាបរទេសកាលពីលើកមុន ដោយបង្កើនការចំណាយសរុបប្រមាណពី ៩៦,៥១ លានដុល្លារដល់ ១៤៧,៥ លានដុល្លារ។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសបានកំណត់ថា «មានគ្រាអាសន្នដែលតម្រូវឱ្យលក់បន្ទាន់ទៅឱ្យរដ្ឋាភិបាលអ៊ីស្រាអែល» នូវសព្វាវុធ ដោយបញ្ចៀសតម្រូវការជាធម្មតាសម្រាប់ការពិនិត្យរបស់សភា ដែលត្រូវបានគេនិយាយថា គ្រាប់រំសេវនឹងយកមកពីស្តុករបស់កងទ័ពសហរដ្ឋអាមេរិក។

«អ៊ីស្រាអែលនឹងប្រើប្រាស់សមត្ថភាពដែលបានពង្រឹងជាការរារាំងដល់ការគំរាមកំហែងក្នុងតំបន់ និងដើម្បីពង្រឹងការការពារប្រទេសរបស់ខ្លួន» សេចក្តីថ្លែងការណ៍បានថ្លែង ។

យោងតាមក្រសួងសុខាភិបាល នៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា បន្ទាប់ពីការវាយប្រហារ សហរដ្ឋអាមេរិក បានប្រញាប់ប្រញាល់ផ្តល់ជំនួយយោធាដល់ប្រទេសអ៊ីស្រាអែល ដែលបានអនុវត្តយុទ្ធនាការឥតឈប់ឈរនៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១.៥០៧ នាក់ ភាគច្រើនជាស្ត្រី និងកុមារ៕