ប្រមុខដឹកនាំអ៊ុយក្រែនថា សមាជិកអឺរ៉ុបមួយនឹងផ្តល់កំចីសម្រាប់ ទិញអាវុធឲ្យអ៊ុយក្រែន

អ៊ុយក្រែន៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងបន្ទាប់ពីជួប ជាមួយលោក Donald Tusk នាយករដ្ឋមន្ត្រីប៉ូឡូញ ក្នុងទីក្រុង Kiev កាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញនឹងផ្តល់ប្រាក់កម្ចីជាសាច់ប្រាក់ដល់ អ៊ុយក្រែនមួយកញ្ចប់ ដើម្បីអាចយកទៅ ការទិញអាវុធក្នុងទ្រង់ទ្រាយធំ នេះបើយោងតាមការចេញផ្សាយរបស់ RT ។ នៅក្នុងជំនួបនោះ លោកTusk បានថ្លែងថា គ្មានអ្វីសំខាន់ជាងនេះទេ ជាងការផ្តល់អាវុធដល់ ទីក្រុងគៀវបន្ថែមទៀតនោះទេនៅពេលនេះ។ នៅលើ X លោក Zelensky … Read More

ការស្ទង់មតិរដ្ឋ New Hampshire សហរដ្ឋអាមេរិក លោក ត្រាំ នៅតែនាំមុខលោកស្រី ហាលី ដោយពិន្ទុពីរខ្ទង់

អាមេរិក៖ ការស្ទង់មតិថ្មីមួយ តិចជាងមួយថ្ងៃមុននឹងឈានដល់ការបោះឆ្នោតបឋមថ្នាក់ជាតិនៅរដ្ឋ ញ៉ូវ ហែមស៊ៀ (New Hampshire) របស់សហរដ្ឋអាមេរិក បានបង្ហាញថាលោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) កំពុងនាំមុខលោកស្រី នីកគី ហាលី (Nikki Haley) អតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ ចំនួន ១៩ពិន្ទុ នៅក្នុងរដ្ឋដែលសម្បូរទៅដោយថ្មក្រានីតមួយនេះ។ ការចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ពីការស្ទង់មតិរបស់សារព័ត៌មាន ប៊ូសស្តុន គ្លូប (Boston Globe) … Read More

ទំនេរអស់១ឆ្នាំ! រុស្ស៊ីតែងតាំង ជាបេសកជនថ្មី ប្រចាំប្រទេសជប៉ុន

ជប៉ុន៖ លោក Nikolay Nozdrev ត្រូវបានប្រទេសរុស្ស៊ី តែងតាំង ជានាយកទទួលបន្ទុកប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត នៅក្រសួងការបរទេសរបស់ប្រទេសនេះ ជាឯកអគ្គរដ្ឋទូតថ្មី របស់ខ្លួនប្រចាំ ប្រទេសជប៉ុន ក្រោយតំណែងមួយនេះ បានបន្សល់ទុកនៅទំនេររយៈពេលមួយ ឆ្នាំចំពេលទំនាក់ទំនងកាន់តែតានតឹងបន្ទាប់ពីសង្គ្រាមរុស្ស៊ី លើអ៊ុយក្រែន ។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើបញ្ជាមួយដាក់ឈ្មោះលោក Nozdrev ដែលស្ទាត់ជំនាញជាភាសាជប៉ុន ជាអ្នកស្នងតំណែង ពីលោក Mikhail Galuzin ដែលបានចាកចេញពីមុខតំណែងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ … Read More

ការបដិសេធដំណោះស្រាយរដ្ឋ២ នោះអ៊ីស្រាអែលមិនគោរពសហគមន៍អន្តរជាតិទាំងមូល

ហ្ស៊កដានី៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី កាលពីថ្ងៃចន្ទ ទី២២ ខែមករាកន្លងមកនេះ បាននិយាយថា អ៊ីស្រាអែលកំពុងមិនគោរពសហគមន៍អន្តរជាតិ ជាមួយនឹងការបដិសេធដំណោះស្រាយរដ្ឋ២ ដោយពណ៌នាថា ដំណោះស្រាយនេះជាផ្លូវដ៏ច្បាស់លាស់ឆ្ពោះទៅកាន់សន្តិភាព នៅមជ្ឈិមបូព៌ា។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី២១ ខែមករា បានអះអាងជាថ្មីនូវជំហររឹងត្អឹងប្រឆាំងនឹងការមាននូវរដ្ឋប៉ាឡេស្ទីនណាមួយ ព្រោះវានឹងបង្ក «គ្រោះថ្នាក់ដែលអាចកើតមាន» ដល់អ៊ីស្រាអែល។ លោក Ayman Safadi រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី បាននិយាយទៅកាន់អ្នកសារព័ត៌មាន មុនពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលមានការចូលរួមពីសមភាគីអារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប … Read More

ពិធីបុណ្យសពក្នុងក្រុងតេអេរ៉ង់ ធ្វើឲ្យឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ដែលស្លាប់ក្នុងប្រទេសស៊ីរី

អ៊ីរ៉ង់៖ ក្នុងក្រុងតេអេរ៉ង់កាលពីថ្ងៃម្សិលមិញ អ្នកកាន់ទុក្ខរាប់រយនាក់បានប្រមូលផ្ដុំគ្នា ដើម្បីចូលរួមបុណ្យសពសមាជិកឆ្មាំបដិវត្ដន៍៣នាក់ ដែលបានស្លាប់ ក្នុងប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ក្នុងសកម្មភាពដែលអ៊ីរ៉ង់ និយាយថាគឺជាការវាយប្រហាររបស់អ៊ីស្រាអែលនោះ។ នាអំឡុងពេលពិធីបុណ្យសពក្នុងសង្កាត់សាហ៊ីត ម៉ាហាឡាទីក្នុងក្រុងតេអេរ៉ង់ មឈូសរបស់លោកឧត្ដសេនីយ៍សាដេ អូមីតហ្សាដេស លោកម៉ូហាម៉ាត់ អាមីន សាម៉ាឌី និងលោក ហូសេន ម៉ូហាម៉ាឌី ត្រូវបានគេសែងកាត់ហ្វូងមនុស្ស ។ ក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ បានប្ដេជ្ញាសងសឹកលើអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារដែលគេនិយាយថា បានសម្លាប់ឆ្មាំបដិវត្ដន៍៥នាក់ និងទ័ពស៊ីរីមួយចំនួន ដែលគេមិនដឹងតួលេខជាក់លាក់។ ការវាយប្រហារដោយមីស៊ីលក្នុងប្រទេសស៊ីរី លីបង់ អ៊ីរ៉ាក់ … Read More

ប្រមុខដឹកនាំ UN មានប្រសាសន៍ថា ការបោះបង់ដំណោះស្រាយរដ្ឋ ២សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជារឿងពុំអាចទទួលយកបាន

UN៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសៅរ៍ម្សិលមិញ បាននិយាយថា ការបោះបង់ចោលដំណោះស្រាយរដ្ឋ ២សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជារឿងដែលពុំអាចទទួលយកបានឡើយ ហើយលោកបានធ្វើការសង្កត់ធ្ងន់ថា វានឹងអូសបន្លាយពេលជម្លោះ គំរាមកំហែងដល់សន្តិភាពសកលលោក និងឥន្ធនៈជ្រុលនិយម ។ នៅទីក្រុង Kampala ប្រទេសអ៊ូហ្គង់ដា លោក Guterres ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ និយាយថា ចំនួនគ្រោះថ្នាក់របស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ក្នុងរយៈពេលខ្លីបែបនេះ គឺពុំធ្លាប់ដែលមានពីមុននោះទេ ហើយសមាជិក UN ចំនួន … Read More

ថវិកា ៤៦៤ លានដុល្លារ អ៊ុយក្រែន បែងចែកកំណត់ត្រា ដើម្បីពង្រឹងខ្សែការពារ ប្រទេស

គៀវ៖ លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចចិត្តបែងចែក កំណត់ត្រាថវិកាប្រហែល ៤៦៤លានដុល្លារអាមេរិក ដើម្បីពង្រឹងខ្សែការពាររបស់ប្រទេស។ លោក Shmyhal បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលថា ប្រាក់នេះនឹងត្រូវប្រើប្រាស់ សម្រាប់ការសាងសង់សំណង់វិស្វកម្ម និងបន្ទាយ ឧបករណ៍ពាក់ព័ន្ធ និងប្រព័ន្ធរបាំងការពារមិនផ្ទុះ។ លោកបានកត់សម្គាល់ថា ថវិកានេះនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់តំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងការពារជាតិអ៊ុយក្រែន បានបង្កើតក្រុមការងារអន្តរនាយកដ្ឋានមួយ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ពង្រឹងបន្ទាយនៅក្នុងប្រទេស។ … Read More

ប្រមុខដឹកនាំកំពូលអាមេរិក ព្រមានប្រឆាំងការដើរចេញពីអ៊ុយក្រែន ស្របពេលរុស្ស៊ីបន្តរុលទៅមុខ និងកិច្ចពិភាក្សាជាប់គាំង

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានពីផលវិបាកនៃការបោះបង់ចោលអ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ពួកគេប្រឆាំងជាមួយរុស្ស៊ី ដោយលោកបាននិយាយប្រាប់ការប្រជុំរបស់អភិបាលក្រុង ថា សហរដ្ឋអាមេរិក ត្រូវតែបន្តការគាំទ្ររបស់ពួកគេ “ដូច្នេះពួកគេនឹងមិនដួលនោះទេ” ។ ការផ្តល់មូលនិធិបន្ទាន់សម្រាប់អ៊ុយក្រែន ត្រូវបានរារាំងដោយក្រុមសាធារណរដ្ឋនៅក្នុងសភា ដែលពួកគេជំរុញឲ្យផ្សាភ្ជាប់គោលនយោបាយសន្តិសុខថ្មីនៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ។ លោក Biden ផ្តល់សញ្ញាថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក អាចនឹងត្រូវដោះស្រាយបាននៅសប្តាហ៍ក្រោយ យ៉ាងហោចនៅព្រឹទ្ធសភាដែលគ្រប់គ្រងដោយក្រុមប្រជាធិបតេយ្យដែរ ។ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ វិមានក្រឹមឡាំង និយាយថា កិច្ចព្រមព្រៀងនៅទីក្រុង Davos … Read More

ក្រុម Houthi នៅយេម៉ែន អាមេរិក បន្តវាយប្រហារផ្លូវអាកាសលើគោលដៅសំខាន់ៗ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក តាមរយៈសេតវិមានបានឲ្យដឹងថា បានកំពង់បន្តការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ដោយបានបំផ្លាញកាំជ្រួចមីស៊ីលចំនួន៣ ដែលយោធាអាមេរិក បានវាយតម្លៃថា បានត្រៀមរួចរាល់ក្នុងការវាយប្រហារ។ អ្នកសម្របសម្រួល សម្រាប់ការទំនាក់ទំនង ជាយុទ្ធសាស្ត្រ លោក John Kirby នៅក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់សេតវិមានក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការវាយប្រហារដោយជោគជ័យ កាលពីថ្ងៃសុក្រគឺជា “សកម្មភាពបង្ការទុកជាមុន” ទី៤ ដែលយោធាអាមេរិក បានធ្វើក្នុងសប្តាហ៍កន្លងមក ប្រឆាំងនឹងគោលដៅរបស់ក្រុម Houthi ។ លោកបានបន្តលើកឡើងថា … Read More