ពិធីបុណ្យសពក្នុងក្រុងតេអេរ៉ង់ ធ្វើឲ្យឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ដែលស្លាប់ក្នុងប្រទេសស៊ីរី
អ៊ីរ៉ង់៖ ក្នុងក្រុងតេអេរ៉ង់កាលពីថ្ងៃម្សិលមិញ អ្នកកាន់ទុក្ខរាប់រយនាក់បានប្រមូលផ្ដុំគ្នា ដើម្បីចូលរួមបុណ្យសពសមាជិកឆ្មាំបដិវត្ដន៍៣នាក់ ដែលបានស្លាប់ ក្នុងប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ក្នុងសកម្មភាពដែលអ៊ីរ៉ង់ និយាយថាគឺជាការវាយប្រហាររបស់អ៊ីស្រាអែលនោះ។
នាអំឡុងពេលពិធីបុណ្យសពក្នុងសង្កាត់សាហ៊ីត ម៉ាហាឡាទីក្នុងក្រុងតេអេរ៉ង់ មឈូសរបស់លោកឧត្ដសេនីយ៍សាដេ អូមីតហ្សាដេស លោកម៉ូហាម៉ាត់ អាមីន សាម៉ាឌី និងលោក ហូសេន ម៉ូហាម៉ាឌី ត្រូវបានគេសែងកាត់ហ្វូងមនុស្ស ។
ក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ បានប្ដេជ្ញាសងសឹកលើអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារដែលគេនិយាយថា បានសម្លាប់ឆ្មាំបដិវត្ដន៍៥នាក់ និងទ័ពស៊ីរីមួយចំនួន ដែលគេមិនដឹងតួលេខជាក់លាក់។
ការវាយប្រហារដោយមីស៊ីលក្នុងប្រទេសស៊ីរី លីបង់ អ៊ីរ៉ាក់ និងយ៉េម៉ែន កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានចាប់ផ្ដើមធ្វើឲ្យស្ថានភាពគ្រោះថ្នាក់កាន់តែកើនឡើងចេញពីសង្រ្គាមក្នុងតំបន់ហ្កាហ្សា ដែលធ្វើឲ្យជម្លោះក្នុងតំបន់កាន់តែរីកធំឡើង ពោលគឺកំពុងផ្ដល់ឱកាសឲ្យអ៊ីរ៉ង់ និងសម្ព័នមិត្ដរបស់ខ្លួនចេញមុខ ប្រឆាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
មិនមានការធ្វើអត្ថាធិប្បាយចេញពីភាគីអ៊ីស្រាអែល ដែលកំពុងបន្ដធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងយោធាអ៊ីរ៉ង់ និងវត្ដមានសន្ដិសុខ នៅក្នុងប្រទេសស៊ីរីទេ ប៉ុន្ដែ ជាទូទៅ មិនបាននិយាយជាចំហនៅក្នុងការវាយប្រហារនេះទេ៕