ប្រមុខដឹកនាំអ៊ុយក្រែនថា សមាជិកអឺរ៉ុបមួយនឹងផ្តល់កំចីសម្រាប់ ទិញអាវុធឲ្យអ៊ុយក្រែន

អ៊ុយក្រែន៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងបន្ទាប់ពីជួប ជាមួយលោក Donald Tusk នាយករដ្ឋមន្ត្រីប៉ូឡូញ ក្នុងទីក្រុង Kiev កាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញនឹងផ្តល់ប្រាក់កម្ចីជាសាច់ប្រាក់ដល់ អ៊ុយក្រែនមួយកញ្ចប់ ដើម្បីអាចយកទៅ ការទិញអាវុធក្នុងទ្រង់ទ្រាយធំ នេះបើយោងតាមការចេញផ្សាយរបស់ RT ។

នៅក្នុងជំនួបនោះ លោកTusk បានថ្លែងថា គ្មានអ្វីសំខាន់ជាងនេះទេ ជាងការផ្តល់អាវុធដល់ ទីក្រុងគៀវបន្ថែមទៀតនោះទេនៅពេលនេះ។

នៅលើ X លោក Zelensky បានសរសេរថា៖ យើងពេញចិត្តចំពោះការគាំទ្រឥតងាករេរបស់ប៉ូឡូញ និងកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ក៏ដូចជាទម្រង់នៃកិច្ចសហប្រតិបត្តិការថ្មី ដែលមានគោលបំណងទិញអាវុធ ក្នុងទ្រង់ទ្រាយធំសម្រាប់តម្រូវការ របស់អ៊ុយក្រែនតាមរយៈ ប្រាក់កម្ចីប៉ូឡូញសម្រាប់អ៊ុយក្រែនលើកនេះ។

សូមបញ្ជាក់ឲ្យដឹងដែរថា កញ្ចប់កំចីលើកនេះមានទំហំប្រមាណជា ២,៧ពាន់លានដុល្លារ ហើយកន្លងមករដ្ឋាភិបាលទីក្រុង Warsawបានផ្តល់ជំនួយយោធាជាង 3ពាន់លានអឺរ៉ូ (៣,២៧ពាន់លានដុល្លារ) រួចមកហើោយដល់ទីក្រុងគៀវចាប់តាំងពី ការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ី៕