ប្រមុខដឹកនាំ UN មានប្រសាសន៍ថា ការបោះបង់ដំណោះស្រាយរដ្ឋ ២សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជារឿងពុំអាចទទួលយកបាន
UN៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសៅរ៍ម្សិលមិញ បាននិយាយថា ការបោះបង់ចោលដំណោះស្រាយរដ្ឋ ២សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជារឿងដែលពុំអាចទទួលយកបានឡើយ ហើយលោកបានធ្វើការសង្កត់ធ្ងន់ថា វានឹងអូសបន្លាយពេលជម្លោះ គំរាមកំហែងដល់សន្តិភាពសកលលោក និងឥន្ធនៈជ្រុលនិយម ។
នៅទីក្រុង Kampala ប្រទេសអ៊ូហ្គង់ដា លោក Guterres ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ និយាយថា ចំនួនគ្រោះថ្នាក់របស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ក្នុងរយៈពេលខ្លីបែបនេះ គឺពុំធ្លាប់ដែលមានពីមុននោះទេ ហើយសមាជិក UN ចំនួន ១៥២នាក់ ត្រូវបានសម្លាប់ផងដែរ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហាររបស់ពួកគេនៅតំបន់ហ្គាហ្សា ក្រោយពេលក្រុមជីវពលហាម៉ាស់ វាយប្រហារសម្លាប់មនុស្សជាង ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៤០នាក់ នៅតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
យោងតាមក្រុមអាជ្ញាធរសុខភាពតំបន់ហ្គាហ្សា បានអះអាងឲ្យដឹងថា ប្រតិបត្តិការសឹករបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ២៤.០០០នាក់ ៕