ការបើកសវនាការរបស់តុលាការកំពូលអាមេរិក លើទឡ្ហីករណ៍អំពីសិទ្ធិរបស់លោក ត្រាំ ដើម្បីឈរឈ្មោះជាប្រធានាធិបតី

អាមេរិក៖ អតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានបើកសវនាការលើទឡ្ហីករណ៍ថាតើអាចឈរឈ្មោះជាប្រធានាធិបតីស្របច្បាប់ ក្នុងខែវិច្ឆិកា ដែរឬទេ? រឿងនេះបានកើតឡើងបន្ទាប់ពីតុលាការកំពូលរដ្ឋ Colorado បានសម្រេចកាលពីខែធ្នូថា លោក ត្រាំ នឹងត្រូវដកសន្លឹកឆ្នោត សម្រាប់ការចូលរួមក្នុងអ្វីដែលត្រូវបានគេដាក់ស្លាកថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ រដ្ឋ Colorado បានអះអាងថា អតីតប្រធានាធិបតីរូបនេះ បានបំពានលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១៤ ដែលរារាំងអ្នកដែលចូលរួមក្នុង “ការបះបោរ” ពីការឈរឈ្មោះជាសាធារណៈ។ រដ្ឋ Colorado បានជំទាស់ថា អ្នកគាំទ្រលោក … Read More

មេដឹកនាំកំពូលកូរ៉េខាងជើង ត្រូវតែត្រៀមខ្លួនសម្រាប់ក្តោបក្តាប់កូរ៉េខាងត្បូង

ព្យុងយ៉ាង៖ លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងត្រូវតែ ត្រៀមខ្លួនដើម្បីដណ្តើមយកទឹកដីកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍គ្រាអាសន្នណាមួយ បើយោងតាមការចេញផ្សាយរបស់ RT ។ លោកKim ក្នុងសុន្ទរកថារំលឹកខួបលើកទី៧៦ នៃការបង្កើតកងទ័ពកូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានសរសើរយោធាចំពោះ ថាបានការការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេស ពីការគំរាមកំហែងយោធារបស់ចក្រពត្តិនិយម ការគំរាមកំហែង និងហានិភ័យនៃសង្គ្រាម ។ ជាមួយការអត្ថាធិប្បាយលើទំនាក់ទំនង កាន់តែតានតឹងជាមួយទីក្រុងសេអ៊ូល មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ប្រទេសរបស់លោកបានសង្ខេប ប្រវត្តិសាស្រ្តនៃការបែងចែក និងការប្រឈមមុខដាក់គ្នា … Read More

ម៉ិកស៊ិក បានជម្លៀសមនុស្សរាប់ពាន់នាក់ ចេញបន្ទាប់ពីការលេចធ្លាយប្រេង

ម៉ិកស៊ិក៖ មនុស្សជាង ២.០០០នាក់ ត្រូវបានជម្លៀសចេញកាលពីថ្ងៃសុក្រ ដោយសារតែការលេចធ្លាយប្រេងនៅភាគកណ្តាលប្រទេសម៉ិកស៊ិក ដោយគ្មានជនរងគ្រោះ និងពុំមានឧបទ្ទវហេតុផ្សេងទៀត ត្រូវបានរាយការណ៍ឡើយ នេះបើយោងឱ្យដឹងតាមមន្ត្រី ។ ការលេចធ្លាយបំពង់បង្ហូរប្រេងរបស់ក្រុមហ៊ុនរដ្ឋ Pemex នៅរដ្ឋ Jalisco ភាគកណ្តាល បានហូរប្រេងឥន្ធនៈ និងបំភាយឧស្ម័នទៅក្នុងបរិយាកាស ដោយបង្ខំឱ្យអ្នករស់នៅក្នុងភូមិក្បែរនោះជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នេះយោងតាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។ អភិបាលរដ្ឋ Jalisco បានជូនដំណឹងនៅលើវេទិកា X ថា ការរត់គេចចេញ ត្រូវបានរាយការណ៍នៅពេលព្រឹក ប៉ុន្តែពុំបានបញ្ជាក់ពីមូលហេតុអ្វីដែលអាចបណ្តាលឱ្យមានការលេចធ្លាយប្រេងនោះទេ។ រូបភាពដែលបានចែករំលែកដោយអង្គភាពការពារជនស៊ីវិលរដ្ឋ Jalisco … Read More

មេដឹកនាំកំពូលអាមេរិក និងមេដឹកនាំកំពូលអាល្លឺម៉ង់នឹងពិភាក្សាអំពីអ៊ុយក្រែន និងអ៊ីស្រាអែល ក្នុងជំនួបនៅសេតវិមាន

អាមេរិក៖ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់នឹងផ្តល់ការគាំទ្ររបស់អឺរ៉ុប សម្រាប់កិច្ចប្រឹងប្រែងរបស់លោក Joe Biden ប្រធានាធិបតីអាមេរិក ដើម្បីទទួលបានមូលនិធិបន្ថែម សម្រាប់អ៊ុយក្រែន អំឡុងកិច្ចប្រជុំនៅសេតវិមានកាលពីថ្ងៃទី៩ ខែកុម្ភៈ ដែលក៏ត្រូវបានគេរំពឹងផងដែរថា នឹងពិភាក្សាអំពីជម្លោះ នៅមជ្ឈិមបូព៌ា។ លោក Scholz ជាមួយគ្នានេះ គ្រោងនឹងជួបជាមួយនាយកប្រតិបត្តិធុរកិច្ចអាមេរិក មុនពេលចូលរួមជាមួយលោក Biden នៅសេតវិមាន ដើម្បីពិភាក្សាអំពីវិបត្តិទាំង២ ដែលកំពុងមានឥទ្ធិពលលើនយោបាយពិភពលោក។ យ៉ាងណាក្ដី គ្មានសន្និសីទសារព័ត៌មានរួមត្រូវបានគ្រោងទុកនោះទេ។ លោក John Kirby … Read More

មេដឹកនាំកំពូលអាមេរិក និយាយច្រឡំឈ្មោះរបស់ប្រធានាធិបតីម៉ិកស៊ិកថា អេហ្ស៊ីបទៅវិញ

អាមេរិក៖ ដូចដែលអ្នកបានដឹងហើយ លោកប្រធានាធិបតី Joe Biden និយាយថា ដំបូងឡើយលោក ស៊ីស៊ី (អាប់ដេល ហ្វាតា អាល់ ស៊ី ស៊ី) (Abdel Fattah al-Sisi) ប្រធានាធិបតីម៉ិកស៊ិក មិនចង់បើកច្រកព្រំដែនដើម្បីឲ្យដឹកជំនួយចូលក្នុងតំបន់ហ្កាហ្សាទេ ។ ខ្ញុំបាននិយាយជាមួយលោក។ ខ្ញុំបានបញ្ចុះបញ្ចូលលោកឲ្យបើកច្រកព្រំដែនទៅ។ លោកប្រធានាធិបតី Biden បាននិយាយច្រឡំ កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែកុម្ភៈ ដែលបានសំដៅដល់លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi តែបែរទៅជាមេដឹកនាំម៉ិកស៊ិកទៅវិញ។ … Read More

មេដឹកនាំកំពូលរុស្សី គំរាមសង្គ្រាមពិភពលោក បើសិនអាមេរិកដាក់ពង្រាយទ័ពនៅអ៊ុយក្រែន

រុស្សី៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានគំរាមកំហែងសហរដ្ឋអាមេរិក ជាមួយនឹងសង្រ្គាមសកលដែលនឹង«នាំមនុស្សជាតិទៅកាន់មាត់ជ្រោះគ្រោះថ្នាក់ បើសិនខ្លួនដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន។ លោកប្រធានាធិបតីរុស្ស៊ី បានអំពាវនាវដល់អាមេរិកឲ្យបញ្ឈប់ការប្រយុទ្ធគ្នា នៅអ៊ុយក្រែន និងជំរុញឲ្យមានសន្តិភាព ដោយប្រាប់បុគ្គលិកទូរទស្សន៍អាមេរិក ទុកគឺ ខាលសុន ( Tucker Carlson)ថា ៖«យើងត្រូវតែរកផ្លូវចេញពីស្ថានភាពនេះ»។ ថ្លែងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់ខ្លួន ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីន បានបង្ហាញខ្លួនជាសញ្ញាជាលើកដំបូងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានចូលរួមក្នុងកិច្ចចរចាសន្តិភាពអំពីសង្គ្រាមក្រៅផ្លូវការ។ លោកពូទីន បានប្រាប់លោក ខាលសុនថា៖«ទំនាក់ទំនងមួយចំនួន … Read More

អ៊ីស្រាអែលសម្លាប់ ពលរដ្ឋស៊ីវិល លើសលុបហើយ

អាមេរិក៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថាអ៊ីស្រាអែលមិនអាចប្រើប្រាស់ការវាយប្រហាររបស់ពួកហាម៉ាស់ថ្ងៃទី៧ខែតុលា ជាអាជ្ញាប័ណ្ណដើម្បីបន្ទាបបន្ថោកអ្នកដទៃហើយត្រូវតែកាត់បន្ថយការបាត់បង់ជីវិតនិងរបួសរបស់ជនស៊ីវិល នៅក្នុងតំបន់ហ្គាហ្សាឲ្យបាន នេះយោងតាមការចេញផ្សាយរបស់ RT ។ លោកបានធ្វើការអត្ថាធិប្បាយរបស់ខ្លួន កើតឡើងនៅពេលដែលការបន្តសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស និងកំពុងបានបង្កឲ្យមានភាពបង្អាក់ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន។ ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា ការគាំទ្របែបប្រពៃណីរបស់ជនជាតិអារ៉ាប់-អាមេរិក សម្រាប់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះ ខណៈដែលប្រទេសនេះ ឈានចូលដល់ពេលវេលាសម្រាប់ធ្វើការបោះឆ្នោតជាសកល។ គួរឲ្យដឹងដែរថា នៅពេលនេះបេក្ខជនឈរជួរមុខខាងគណបក្សសាធារណរដ្ឋលោក Donald Trump កំពុងទទួលបានសម្លេងគាំទ្រជាប់លាប់ជាងប្រធានាធិបតី Joe Biden ៕

ការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខ ត្រូវបាន ម៉ិកស៊ិក និងអាមេរិក បញ្ជាក់ជាថ្មី

ម៉ិកស៊ិក៖ ម៉ិកស៊ិក និងសហរដ្ឋអាមេរិកបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខនៅតាមព្រំដែនរបស់ពួកគេ តាមការឲ្យដឹងពី ក្រសួងការបរទេសម៉ិកស៊ិក ។ ក្រសួងបានឲ្យដឹងនៅក្នុងការចេញផ្សាយមួយថា ចំពោះបញ្ហានោះ ប្រធានាធិបតីម៉ិកស៊ិកលោល Andres Manuel Lopez Obrador បានជួបកាលពីថ្ងៃអង្គារជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សេតវិមាន Elizabeth Sherwood-Randall នៅវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិក។ នាកិច្ចប្រជុំនេះ ប្រធានាធិបតីម៉ិកស៊ិក បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកឆ្ពោះទៅរក “ការគ្រប់គ្រងការធ្វើចំណាកស្រុកប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព” ជាមួយនឹង “ទស្សនវិស័យក្នុងតំបន់ ដោយលើកឡើងពីមូលហេតុឫសគល់ និងជានិច្ចកាលដោយការគោរពពេញលេញ ចំពោះអធិបតេយ្យភាពនៃប្រទេសទាំងពីរ និងប្រទេសទាំងពីរ … Read More

កសិករលើកឡើងថា មាន់ជើងនាគនៅវៀតណាម ជាមាន់នាំមកនូវសំណាង មានទ្រព្យចូលហូរហែរ

វៀតណាម៖ មិនមែនជាមាន់ចិញ្ចឹមយកសាច់ជាទូទៅទេ មាន់នៅភូមិ តុង តៅ ប្រទេសវៀតណាម ជាមួយជើងធំមិនធម្មតា និងរឹងក្រៀមៗ ពពួកមាន់ទាំងនេះ ក៏ត្រូវបានគេស្គាល់ថាជាមាន់ជើងនាគ ហើយជាច្រើនជំនាន់មកហើយ វាពិតជាមានរសជាតិឆ្ងាញ់សម្រាប់ប្រទេសវៀតណាម។ មាន់នេះមានទម្ងន់ដល់៦គីឡូក្រាម នៅពេលវាធំពេញវ័យ វាជាបក្សីត្រូវគេជឿថា នាំមកសំណាងល្អ ហើយនិងទ្រព្យសម្បត្ដិអោយម្ចាស់វា និងជាកាដូមានប្រជាប្រិយ នៅក្នុងអំឡុងពេលចូលឆ្នាំថ្មីតាមចន្ទគតិ ឬតែត (Tet) ជាឈ្មោះបុណ្យនេះត្រូវបានគេហៅនៅក្នុងប្រទេសវៀតណាម។ នៅឯភូមិជនបទ តុងតៅ ចំងាយប្រមាណជា ៣០គីឡូម៉ែតពីភាគអាគ្នេយ៍រដ្ឋធានីហាណូយ ជាកន្លែងដែលបក្សីទាំងនេះ ត្រូវបានគេបង្កាត់ពូជទាំងស្រុង ហើយម្ចាស់បសុបក្សីង្វៀង ធីហុង … Read More