កសិករលើកឡើងថា មាន់ជើងនាគនៅវៀតណាម ជាមាន់នាំមកនូវសំណាង មានទ្រព្យចូលហូរហែរ

វៀតណាម៖ មិនមែនជាមាន់ចិញ្ចឹមយកសាច់ជាទូទៅទេ មាន់នៅភូមិ តុង តៅ ប្រទេសវៀតណាម ជាមួយជើងធំមិនធម្មតា និងរឹងក្រៀមៗ ពពួកមាន់ទាំងនេះ ក៏ត្រូវបានគេស្គាល់ថាជាមាន់ជើងនាគ ហើយជាច្រើនជំនាន់មកហើយ វាពិតជាមានរសជាតិឆ្ងាញ់សម្រាប់ប្រទេសវៀតណាម។

មាន់នេះមានទម្ងន់ដល់៦គីឡូក្រាម នៅពេលវាធំពេញវ័យ វាជាបក្សីត្រូវគេជឿថា នាំមកសំណាងល្អ ហើយនិងទ្រព្យសម្បត្ដិអោយម្ចាស់វា និងជាកាដូមានប្រជាប្រិយ នៅក្នុងអំឡុងពេលចូលឆ្នាំថ្មីតាមចន្ទគតិ ឬតែត (Tet) ជាឈ្មោះបុណ្យនេះត្រូវបានគេហៅនៅក្នុងប្រទេសវៀតណាម។

នៅឯភូមិជនបទ តុងតៅ ចំងាយប្រមាណជា ៣០គីឡូម៉ែតពីភាគអាគ្នេយ៍រដ្ឋធានីហាណូយ ជាកន្លែងដែលបក្សីទាំងនេះ ត្រូវបានគេបង្កាត់ពូជទាំងស្រុង ហើយម្ចាស់បសុបក្សីង្វៀង ធីហុង គឺជាអ្នកជំនាន់ទី៣នៅក្នុងគ្រួសាររបស់នាងដែលបានបង្កាត់ពូជមាន់ពិសេសនេះ។

នាងបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោ យ មាន់ជើងនាគនេះ គឺនៅតែងាយស្រួលនៅចិញ្ចឹម ព្រោះវាស៊ីចំណីដូចមាន់ធម្មតាដែរ ហើយជើងរបស់វានេះមានតំលៃខ្ពស់ និងតម្រូវអោយមានការយកចិត្ដទុកដាក់បន្ថែម។

កាលប៉ុន្មានឆ្នាំមុន កសិករបាននិយាយថា ការឡើងថ្លៃសំរាប់មាន់ឈ្មោលពេញវ័យមួយចំនួនតុងតៅ គឺមានខ្ពស់ ដែល១ក្បាលៗតំលៃ២០០០ដុល្លារ៕