មេដឹកនាំកំពូលអាមេរិក និយាយច្រឡំឈ្មោះរបស់ប្រធានាធិបតីម៉ិកស៊ិកថា អេហ្ស៊ីបទៅវិញ
អាមេរិក៖ ដូចដែលអ្នកបានដឹងហើយ លោកប្រធានាធិបតី Joe Biden និយាយថា ដំបូងឡើយលោក ស៊ីស៊ី (អាប់ដេល ហ្វាតា អាល់ ស៊ី ស៊ី) (Abdel Fattah al-Sisi) ប្រធានាធិបតីម៉ិកស៊ិក មិនចង់បើកច្រកព្រំដែនដើម្បីឲ្យដឹកជំនួយចូលក្នុងតំបន់ហ្កាហ្សាទេ ។ ខ្ញុំបាននិយាយជាមួយលោក។ ខ្ញុំបានបញ្ចុះបញ្ចូលលោកឲ្យបើកច្រកព្រំដែនទៅ។
លោកប្រធានាធិបតី Biden បាននិយាយច្រឡំ កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែកុម្ភៈ ដែលបានសំដៅដល់លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi តែបែរទៅជាមេដឹកនាំម៉ិកស៊ិកទៅវិញ។
លោកថា ការចងចាំរបស់លោកល្អណាស់ ការចងចាំរបស់លោកនៅតែល្អ ។ ចូរអ្នកមើលអ្វីដែលខ្ញុំបានធ្វើចាប់តាំងពីខ្ញុំក្លាយជាប្រធានាធិបតីមក។ គ្មានអ្នកណាស្មានដល់ទេថា ខ្ញុំអាចឆ្លងផុតរឿងរ៉ាវជាច្រើនតើវាបានកើតឡើងដោយរបៀបណា ?អ្នកដឹងទេ ខ្ញុំគិតថា ខ្ញុំគ្រាន់តែភ្លេចភ្លាំងបន្តិចបន្តួចប៉ុណ្ណោះ។
ការអត្ថាធិប្បាយនេះបានកើតឡើង ខណៈលោកធ្វើអត្ថាធិប្បាយលើរបាយការណ៍រដ្ឋអាជ្ញាធពិសេសមួយស្ដីពីកង្វល់នៃការគ្រប់គ្រងរបស់លោក លើឯកសារដែលបានផ្ទៀងផ្ទាត់រួច ហើយដែលបានសំដៅដល់ថាការចងចាំរបស់លោកថាមិនសូវល្អ ដែលធ្វើឲ្យលោកផ្ទុះកំហឹង។
ប៉ុន្តែលោក Biden កាលពីថ្ងៃពុធទី៨ខែកុម្ភៈក៏បានច្រឡំមាត់ផងដែរក្នុងការសន្ទនារបស់លោកជាមួយអតធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក្នុងឆ្នាំ២០២១ ថាបានកើតឡើងជាមួយអតីតអធិការបតីអាល្លឺម៉ង់ ហេលម៉ុតកូល (Helmut Kohl) ដែលបានទទួលមរណភាពកាល ពីឆ្នាំ២០១៧ ទៅវិញ។
ឧបទ្ទវហេតុនានាអាចបន្តភាពអាម៉ាស់ដល់លោក Bidenវ័យ៨១ឆ្នាំ ជាមនុស្សចាស់ជាងគេបំផុតដែលកាន់តំណែងជាប្រធានាធិបតីអាមេរិក ដែលកំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថាលោកអាចបន្តកាន់អាណត្តិ៤ឆ្នាំ ទៀតបានដោយគ្មានបញ្ហា៕