អ៊ីស្រាអែលសម្លាប់ ពលរដ្ឋស៊ីវិល លើសលុបហើយ
អាមេរិក៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថាអ៊ីស្រាអែលមិនអាចប្រើប្រាស់ការវាយប្រហាររបស់ពួកហាម៉ាស់ថ្ងៃទី៧ខែតុលា ជាអាជ្ញាប័ណ្ណដើម្បីបន្ទាបបន្ថោកអ្នកដទៃហើយត្រូវតែកាត់បន្ថយការបាត់បង់ជីវិតនិងរបួសរបស់ជនស៊ីវិល នៅក្នុងតំបន់ហ្គាហ្សាឲ្យបាន នេះយោងតាមការចេញផ្សាយរបស់ RT ។
លោកបានធ្វើការអត្ថាធិប្បាយរបស់ខ្លួន កើតឡើងនៅពេលដែលការបន្តសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស និងកំពុងបានបង្កឲ្យមានភាពបង្អាក់ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន។
ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា ការគាំទ្របែបប្រពៃណីរបស់ជនជាតិអារ៉ាប់-អាមេរិក សម្រាប់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះ ខណៈដែលប្រទេសនេះ ឈានចូលដល់ពេលវេលាសម្រាប់ធ្វើការបោះឆ្នោតជាសកល។
គួរឲ្យដឹងដែរថា នៅពេលនេះបេក្ខជនឈរជួរមុខខាងគណបក្សសាធារណរដ្ឋលោក Donald Trump កំពុងទទួលបានសម្លេងគាំទ្រជាប់លាប់ជាងប្រធានាធិបតី Joe Biden ៕