គ្មានជម្លោះព្រំដែន រុស្សី និងចិន រវាងគ្នានិងគ្នាឡើយ

រុស្សី៖ លោកស្រី Maria Zakharova អ្នកនាំពាក្យ របស់ក្រសួងការបរទេស រុស្សី បានលើកឡើងថា បញ្ហាជម្លោះដែនកោះរុស្សី នៅលើទន្លេ Amur រវាងចិននឹងរុស្សីនោះត្រូវបានបោះបង្គោលព្រំដែន យ៉ាងត្រឹមត្រូវតាំងតែពីឆ្នាំ២០០៨ ហើយនៅតែបន្តរក្សា អនុវត្តកិច្ចព្រមព្រៀងនេះ រហូតមកដល់បច្ចុប្បន្ន។  បានថ្លែងបន្ថែមទៀត លោកស្រី Zakharova ថាការចង្អុលបង្ហាញ អំពីសន្ធិសញ្ញាឆ្នាំ ២០០៥ ដែលបានបែងចែកកោះ Bolshoi Ussuriysky និងការបោះបង្គោលព្រំដែនចុងក្រោយឆ្នាំ ២០០៨ នៃព្រំដែនប្រវែង ៤៣០០ គីឡូម៉ែត្រផងដែរ … Read More

ការបញ្ជូនរថក្រោះសូវៀតចូលក្នុងប្រទេសហុងគ្រី និងប្រទេសឆេកូស្លូវ៉ាលោកពូទីន បានចាត់ទុកជាកំហុសមួយដ៏ធំ

រុស្ស៊ី៖  លោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារនេះថា ការសម្រេចចិត្ដរបស់សហភាពសូវៀត ក្នុងការបញ្ជូនរថក្រោះចូលទៅក្នុងប្រទេសហុងគ្រី និងប្រទេសឆេកូស្លូវ៉ាគី ដើម្បីបង្រ្កាបការតវ៉ាដ៏ធំនៅក្នុងអំឡុងពេលសង្រ្គាមត្រជាក់ គឺជាកំហុសមួយដែលមិនអាចកែប្រែបានឡើយ។ ក្នុងនាមជាមហាអំណាចអាណានិគម នៅពេលដែលគេសួរអំពីការយល់ឃើញរបស់ប្រទេសរុស្ស៊ី ចំពោះការសម្រេចចិត្ដរបស់ក្រុងម៉ូស្គូនៅក្នុងការបញ្ជូនរថក្រោះចូលក្នុងក្រុងប៊ុយដាប៉េសក្នុងឆ្នាំ១៩៥៦ និងចូលក្នុងក្រុងប្រាកក្នុងឆ្នាំ១៩៦៨នោះ លោកពុទីន និយាយថា វាពិតជា កំហុសមួយមែន។ នៅក្នុងប្រទេសហុងគ្រីក្នុងឆ្នាំ១៩៥៦ ការបះបោលត្រូវបានបង្រ្កាបដោយរថក្រោះ និងកងទ័ពសូវៀត។ ហើយមនុស្សជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងក្រុងប៊ុយដាប៉េស។ ការបះបោរក្នុងក្រុងប្រាកក្នុងឆ្នាំ១៩៦៨  ត្រូវបានបញ្ចប់នៅពេលដែលកងទ័ពសូវៀត បានចូលលុកលុយសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី។ លោកពូទីន ក្នុងឆ្នាំ២០២២ ក៏បានបញ្ជូនទ័ពរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន និងបានចាប់ផ្ដើមនូវសង្រ្គាមជើងគោកដ៍ធំបំផុតមួយនៅក្នុងអឺរ៉ុបចាប់ទាំងពីរសង្រ្គាមលោកលើកទី២មក។  

ចិន ធ្វើកិច្ចការដើម្បីរក្សាសន្ដិភាពនៅលើឧបទ្វីបកូរ៉េ

ចិន៖  កាលពីថ្ងៃអង្គារនេះ ក្រុងប៉េកាំងបាននិយាយថា ខ្លូនប្តេជ្ញារក្សាសន្ដិភាព និងស្ថិរភាពនៅឧបទ្វិបកូរ៉េ បន្ទាប់ពីប្រធានាធិបតីកូរេខាងត្បូងលោក យុន ស៊ុកយុល បានអំពាវនាវ ឲ្យប្រទេសចិនដើរតួនាទីទទួលខុសត្រូវនៅក្នុងការទប់ស្កាត់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ លោកស្រីម៉ៅ នីង អ្នកនាំពាក្យក្រសួងកាបរទេសចិន បានបន្ថែមថា លោកយុន ស៊ុកយុល និងនាយករដ្ឋមន្រ្ដីចិន លោកលី ឈាង បានពិភាក្សាពីភាពតានតឹងនៅលើឧបទ្វិបកូរ៉េនៅក្នុងអំឡុងជំនួបរយៈពេលខ្លីនៅក្រៅវេទិកានៃជំនួបកំពូលក្រុមប្រទេសG20 ក្នុងក្រុងញូដេលី កាលពីពេលថ្មីៗនេះ។ នៅពេលគេសួអំពីលទ្ធភាពនៃជំនួបរវាងប្រធានាធិបតីចិន លោកស៊ី ជិពីង ជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន អាចកើតមានទេ? លោកស្រី បាននិយាយថា លោកស្រី … Read More

ជំហរ អាមេរិក និងវៀតណាមព្រមានប្រឆាំង ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង នៅសមុទ្រចិនខាងត្បូង

អា​មេរិក៖  ការព្រមានកាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា ពីសហរដ្ឋអាមេរិក និងវៀតណាម ប្រឆាំងនឹង «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង» នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយដែលពាក់ព័ន្ធនឹងនាវាចិន។ លោកចូ បៃដិន ប្រធានាធិបតីអាមេរិក និងលោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ប្រធានបក្សកុម្មុយនិស្តវៀតណាម បាននិយាយថា ការទាមទារប្រកួតប្រជែងលើផ្លូវទឹកយុទ្ធសាស្ត្រនោះ ត្រូវតែដោះស្រាយក្រោមបទដ្ឋានអន្តរជាតិ។ ទីក្រុងប៉េកាំង ទាមទារសិទ្ធស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ធ្វើការឆ្លងកាត់តាមរយៈនោះ ហើយចិនបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា … Read More

ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ប្រជាជនរស្ស៊ី មានប្រតិកម្មផ្សេងគ្នា

រុស្ស៊ី៖ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទៅដល់ប្រទេសរុស្ស៊ីហើយ នេះបើតាមសារព័ត៌មានជប៉ុនរាយការណ៍នៅថ្ងៃអង្គារ ទី១២ ខែកញ្ញានេះ ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ដែលនាំឱ្យមានប្រតិកម្មផ្សេងគ្នាពីពលរដ្ឋទីក្រុងមូស្គូ និងប្រជាជននៅទីក្រុងវ្លាឌីវ៉ូស្តុក (Vladivostok) នៅចុងបូព៌ានៃប្រទេសរុស្ស៊ី។ អ្នកក្រុងវ្លាឌីវ៉ូស្តុក ជាច្រើនបាននិយាយថា ពួកគេមិនប្រាកដទេថា តើមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នឹងទៅទស្សនាទីក្រុងមួយនេះ ប៉ុន្តែបាននិយាយថារុស្ស៊ី និងកូរ៉េខាងជើងមានផលប្រយោជន៍រួម។ អ្នករស់នៅទីក្រុងមូស្គូ ដោយមិនបានប្រាប់ឈ្មោះម្នាក់ បាននិយាយថា «ប្រសិនបើយើងគិតពីស្ថានភាពនេះ ដោយសំដៅដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ី តាមរបៀបត្រឹមត្រូវ យើងអាចទទួលបានអត្ថប្រយោជន៍ពីខាងក្រៅបន្ថែមទៀត»។ … Read More

អាមេរិកព្រមានមិនឲ្យមានការលក់អាវុធ មេដឹកនាំកូរ៉េខាងជើងបានទៅដល់រុស្ស៊ី

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ៕  

ការ​បារម្ភ​ពី​ការ​ជ្រៀតចូល​របស់​ចិន​ក្នុង​កិច្ចការ​សម្ងាត់អង់គ្លេស​

អង់គ្លេស៖ លោក រី​ស៊ី ស៊ូ​ណាក់​ ​(Rishi Sunak) នាយករដ្ឋមន្ត្រី​អង់គ្លេស បានលើកឡើង​អំពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ទីក្រុង​ប៉េកាំង ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការជ្រៀតជ្រែក​នៅក្នុង​សភា​អង់គ្លេស​។ នេះ​ជាការ​រៀបរាប់​ពី​កង្វល់​របស់លោក ស៊ូ​ណាក់​ ទៅកាន់​នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang)​ នៅក្នុង​កិច្ចប្រជុំ​កំពូល​ G20 នៅ​ប្រទេស​ឥណ្ឌា បន្ទាប់ពី​មានការ​ចាប់ខ្លួន​ចារបុរស​ចិន​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​សភា​អង់គ្លេស​។ ​​អ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុង​ញូវដែលី (New Delhi) ទទួលបានពី ​លោក ស៊ូ​ណាក់ ​ថា លោក​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការចូល​ជ្រៀតជ្រែក​លទ្ធិប្រជាធិបតេយ្យ ​នៅក្នុង​សភា​របស់​អង់គ្លេស​ដោយ​លោក​បាន​លើកឡើងថា … Read More

តុលាការគ្រោងនឹងចេញសេចក្ដីសម្រេច ស្របពេលពលរដ្ឋអ៊ីស្រាអ៊ែលបន្តតវ៉ាចំពោះកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

អ៊ីស្រាអ៊ែល៖ នៅក្នុងទីក្រុងសំខាន់ៗនានានៅទូទាំងប្រទេស ពលរដ្ឋអ៊ីស្រាអ៊ែលរាប់ម៉ឺននាក់បាននាំគ្នាប្រមូលផ្តុំការតវ៉ាសារជាថ្មី កាលពីថ្ងៃសៅរ៍កន្លងមកនេះ ដើម្បីបង្ហាញការប្រឆាំងចំពោះផែនការនៃកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល ខណៈដែលកាលបរិច្ឆេទជុំវិញសេចក្ដីសម្រេចរបស់ស្ថាប័នតុលាការកំពូលកាន់តែខិតជិតចូលមក។ សូមរំលឹកថា ច្បាប់ស្តីពីការសើរើប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់ក្រុមអ្នកនយោបាយស្តាំនិយមនៃរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្រ្តីប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានស្នើឡើងដំបូងកាលពីដើមឆ្នាំ ២០២៣ ដោយក្រុមអ្នកវិភាគមើលឃើញថា គឺធើ្វឡើងដើម្បីដកហូតសិទ្ធិអំណាចស្របច្បាប់របស់ស្ថាប័នតុលាការ ដែលតែងតែចេញមុខធើ្វការរារាំងរដ្ឋាភិបាលក្នុងការជ្រើសតាំងក្រុមមន្រ្តីសំខាន់ៗ។ ទោះជាយ៉ាងណា ដោយប្រឈមទៅនឹងសម្ពាធដ៏លើសលប់របស់សាធារណៈជន បានធើ្វឱ្យខ្លឹមសារច្បាប់មួយផ្នែកធំ ត្រូវពន្យាពេលរហូតដល់សព្វថ្ងៃ ទន្ទឹមនឹងក្រុមអ្នកគាំទ្រការអនុម័តច្បាប់ថ្មីបានលើកឡើងថា វានឹងជួយស្តារតុល្យភាពអំណាចរបស់ស្ថាប័នរដ្ឋាភិបាលឡើងវិញ។ ផែនការកំណែទម្រង់ច្បាប់ប្រព័ន្ធតុលាការថ្មីនេះ បានធើ្វឱ្យមានការតវ៉ាទ្រង់ទ្រាយធំពីសំណាក់ក្រុមពលរដ្ឋអ៊ីស្រាអ៊ែលនៅទូទាំងប្រទេសអស់រយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែបាតុកម្មតវ៉ារបស់ក្រុមពលរដ្ឋអ៊ីស្រាអ៊ែល នៅពេលនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយដែលមានសារៈសំខាន់ជាពិសេស នៅស្របពេលស្ថាប័នតុលាការកំពូលរបស់ប្រទេសនេះគ្រោង និងប្រកាសសេចក្តីសម្រេចចិត្តរបស់ខ្លួនពាក់ព័ន្ធនឹងសំណើវិសោធនកម្មច្បាប់នៅថ្ងៃទី១២ ខែកញ្ញានេះ ៕ ប្រភព៖ Reuters

វិបត្តិថ្មី អាចនឹងកើតឡើងនៅឧបទ្វីបកូរ៉េ ការព្រមានពីរុស្ស៊ី

New crisis could hit Korean peninsula, Russia warns. រុស្សី៖ ឧបទ្វីបកូរ៉េ អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិថ្មីមួយក្នុងពេលឆាប់ៗនេះ យោងតាមការព្រមានពីក្រសួងការបរទេសរុស្ស៊ី។ អ្នកការទូតជាន់ខ្ពស់ម្នាក់បានចាត់ទុកការកើនឡើងនៃភាពតានតឹងជាចម្បង នោះគឺការកើនឡើងនៃវត្តមានយោធាអាមេរិកនៅក្នុងតំបន់។ ការចេញផ្សាយលើសារព័ត៌មាន RT នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុង Vladivostok កាលពីថ្ងៃចន្ទ លោក Georgy Zinoviev ប្រធាននាយកដ្ឋានអាស៊ីទីមួយរបស់ក្រសួងការបរទេសរុស្ស៊ី បានអះអាងថា … Read More