គ្មានជម្លោះព្រំដែន រុស្សី និងចិន រវាងគ្នានិងគ្នាឡើយ
រុស្សី៖ លោកស្រី Maria Zakharova អ្នកនាំពាក្យ របស់ក្រសួងការបរទេស រុស្សី បានលើកឡើងថា បញ្ហាជម្លោះដែនកោះរុស្សី នៅលើទន្លេ Amur រវាងចិននឹងរុស្សីនោះត្រូវបានបោះបង្គោលព្រំដែន យ៉ាងត្រឹមត្រូវតាំងតែពីឆ្នាំ២០០៨ ហើយនៅតែបន្តរក្សា អនុវត្តកិច្ចព្រមព្រៀងនេះ រហូតមកដល់បច្ចុប្បន្ន។
បានថ្លែងបន្ថែមទៀត លោកស្រី Zakharova ថាការចង្អុលបង្ហាញ អំពីសន្ធិសញ្ញាឆ្នាំ ២០០៥ ដែលបានបែងចែកកោះ Bolshoi Ussuriysky និងការបោះបង្គោលព្រំដែនចុងក្រោយឆ្នាំ ២០០៨ នៃព្រំដែនប្រវែង ៤៣០០ គីឡូម៉ែត្រផងដែរ ។
សូមបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍របស់លោកស្រី Zakharova បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងរឿងរ៉ាវ ដែលបានលេចឡើង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ជាច្រើននៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅលោកខាងលិច ដោយអះអាងថា ផែនទីថ្មី របស់ប្រទេសចិនឆ្នាំ២០២៣ ដែលបានចេញផ្សាយ កាលពីដើមសប្តាហ៍នេះ បានបញ្ចូលផ្នែកខ្លះ នៃទឹកដីរុស្ស៊ីគឺកោះ Bolshoi Ussuriysky ដែលជាកោះមួយនៅក្នុងទន្លេ Amur។
យោងតាមការបោះបង្គោលព្រំដែនឆ្នាំ២០០៨ ប្រទេសរុស្ស៊ីបានរក្សាទុក ប្រហែលពីរភាគបីនៃកោះ Bolshoi Ussuriysky ខណៈដែលភាគខាងលិចបំផុត ទីបីត្រូវបានប្រគល់ឱ្យប្រទេសចិន ហើយ ផ្នែកនោះត្រូវបានគេស្គាល់ថា ជា Heixiazi ហើយជាកម្មសិទ្ធិរបស់ខេត្ត Heilongjiangរបស់ចិន៕