ជំហរ អាមេរិក និងវៀតណាមព្រមានប្រឆាំង ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង នៅសមុទ្រចិនខាងត្បូង
អាមេរិក៖ ការព្រមានកាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា ពីសហរដ្ឋអាមេរិក និងវៀតណាម ប្រឆាំងនឹង «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង» នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយដែលពាក់ព័ន្ធនឹងនាវាចិន។
លោកចូ បៃដិន ប្រធានាធិបតីអាមេរិក និងលោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ប្រធានបក្សកុម្មុយនិស្តវៀតណាម បាននិយាយថា ការទាមទារប្រកួតប្រជែងលើផ្លូវទឹកយុទ្ធសាស្ត្រនោះ ត្រូវតែដោះស្រាយក្រោមបទដ្ឋានអន្តរជាតិ។
ទីក្រុងប៉េកាំង ទាមទារសិទ្ធស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ធ្វើការឆ្លងកាត់តាមរយៈនោះ ហើយចិនបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា ការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់។
ការអំពាវនាវ អាមេរិក និងវៀតណាមឱ្យមាន «សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ ព្រមទាំងពាណិជ្ជកម្មស្របច្បាប់គ្មានការរារាំង នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ»។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបៃដិន និងលោកទុ្រង បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមើលឃើញយ៉ាងទូលំទូលាយថា ជាមធ្យោបាយមួយដើម្បីប្រឆាំងនឹងការអះអាងដែលកំពុងកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់៕