ត្រូវបង្ខំប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ឱ្យជម្លៀសពីតំបន់ហ្គាហ្សា ខណៈទ័ពអ៊ីស្រាអែលត្រៀមសម្លាប់ក្រុមហាម៉ាស់ឲ្យអស់
បរទេស៖ ប្រជាជនប៉ាឡេស្ទីន ដែលរស់នៅតំបន់ហ្គាហ្សាជាងមួយលាននាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែល បង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ខណៈកងកម្លាំងអ៊ីស្រាអែល ត្រៀមបើកការវាយប្រហារឈុតធំមកលើក្រុម ហាម៉ាស់។ ជុំវិញការវាយប្រហាររវាងក្រុមហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល បានបង្កជាភាពវឹកវរ និងអសន្តិសុខសុវត្ថិភាពនៅក្នុងប្រទេសទាំងពីរ។ នៅក្នុងនោះ ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាស្រ្ទីបភាគខាងជើង ដោយទៅរកកន្លែងសុវត្ថិភាពផ្សេងដើម្បីជ្រកកោន ។ នេះបើយោងតាមការឱ្យដឹងពីអង្គការសហប្រជាជាតិចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។ ការសងសឹករបស់អ៊ីស្រាអែលនេះ ក្លាយជាការវាយប្រហារដ៏ព្រៃផ្សៃមួយ ក្នុងប្រវត្តិសាស្រ្តនៃការធ្វើសង្រ្គាមរបស់អ៊ីស្រាអែល ដែលធ្វើឱ្យអារ៉ាប់ និងសហភាពអាហ្រ្វិក ព្រមានអ៊ីស្រាអែលថា ការលុកលុយនេះអាចនាំឱ្យមានការប្រល័យពូជសាសន៍ ក្នុងទំហំដែលមិនធ្លាប់មានពីមុនមក ។ … Read More