ទាហានអ៊ីស្រាអែល រៀបចំការវាយលុកតាមដីគោក ច្រកព្រំដែនតំបន់ហ្គាហ្សា គ្រោងនឹងបើកឡើងវិញ
បរទេស៖ ទៅកាន់តំបន់ហ្គាហ្សា ច្រកព្រំដែនឆ្លងកាត់ ដែលគ្រប់គ្រងដោយប្រទេសអេហ្ស៊ីប ត្រូវបានគេរំពឹងថានឹងបើកឡើងវិញ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីទទួលបានជំនួយចូល ទៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស ដែលស្ថិតនៅក្រោមការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងរបស់ក្រុមហាម៉ាស ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៣០០នាក់ កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅនេះ ។
អ៊ីស្រាអែលកំពុងធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មានពីមុនមកលើតំបន់ហ្គាហ្សា ហើយបានដាក់ការបិទផ្លូវយ៉ាងតឹងរ៉ឹង និងកំពុងរៀបចំការវាយលុកតាមដីគោកផងដែរ ព្រោះមកពីមានការតក់ស្លុតពីការវាយលុកលើបណ្ដាទីក្រុង និងភូមិនានាពីក្រុមហាម៉ាស ។
ភាពជាប់គាំងនៅឧបទ្វីបស៊ីណៃ របស់ប្រទេសអេហ្ស៊ីបអស់រយៈពេលជាច្រើនថ្ងៃ ជំនួយរាប់រយតោនពីបណ្ដាប្រទេសជាច្រើន ដោយរង់ចាំកិច្ចព្រមព្រៀងសម្រាប់ការចែកចាយជំនួយប្រកបដោយសុវត្ថិភាពរបស់ខ្លួន ទៅកាន់តំបន់ហ្គាហ្សា និងការជម្លៀសអ្នកកាន់លិខិតឆ្លងដែនបរទេសមួយចំនួនតាមរយៈច្រកព្រំដែនរ៉ាហ្វាស (Rafah)។
ច្រកព្រំដែនរ៉ាហ្វាស នឹងបើកនៅម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទ ទី១៦ ខែតុលាកន្លងមកនេះ ហើយសារព័ត៌មាន ABC បានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខថា ច្រកឆ្លងកាត់នោះ នឹងបើកត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះនៅថ្ងៃចន្ទនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតឡើយ បើតាមសារព័ត៌មាន NBC បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីប៉ាឡេស្ទីនម្នាក់។
អ៊ីស្រាអែល បានជំរុញឱ្យពលរដ្ឋតំបន់ហ្គាហ្សា ដែលកំពុងរងផលប៉ះពាល់ ឱ្យជម្លៀសខ្លួនចេញតាមភាគខាងត្បូង ដែលមនុស្សរាប់សែននាក់បានជម្លៀសខ្លួនរួចមកហើយ នៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលជាផ្ទះរបស់មនុស្សជាង ២លាននាក់នោះ ។ ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានប្រាប់ប្រជាជនឱ្យព្រងើយកន្តើយនឹងសារព្រមានជម្លៀសរបស់អ៊ីស្រាអែលមួយនោះផងដែរ៕