ចំណាប់ថ្នូរ និងការទទួលជំនួយនៅតំបន់ហ្គាហ្សា ប្រមុខ UN ព្រមានថា មិនគួរជាការដាក់បន្ទុកចរចាទេ

UN៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃអាទិត្យ ឱ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរទាំងអស់ និងឱ្យអ៊ីស្រាអែលអនុញ្ញាតការផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយព្រមានថាមជ្ឈឹមបូព៌ាគឺ ជិតដល់ការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅ ។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Guterres បាននិយាយថាតំបន់ហ្គាហ្សា កំពុងអស់ទឹក គ្មានការផ្គត់ផ្គង់អគ្គិសនី និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀត ។ លោកបាននិយាយបន្តទៀតថា ស្តុកស្បៀងអាហារ ទឹក ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអេហ្ស៊ីប ហ្ស៊កដានី តំបន់West Bank ហើយអ៊ីស្រាអែល អាចត្រូវបានបញ្ជូន ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ហើយបុគ្គលិក ត្រូវតែអាចនាំយកការផ្គត់ផ្គង់ទាំងនេះចូលក្នុង និងនៅទូទាំងតំបន់ហ្គាហ្សាដោយសុវត្ថិភាព និងគ្មានការរារាំង ។

លោកបានអំពាវនាវឱ្យក្រុម ហាម៉ាស ដោះលែងចំណាប់ថ្នូរភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ ។ វាមិនគួរក្លាយជាគន្លឹះដាក់បន្ទុកក្នុងការចរចានោះទេ ហើយវាត្រូវតែអនុវត្តព្រោះវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ ខណៈ យើងស្ថិតនៅជិតទីជ្រៅបំផុតនៅមជ្ឈិមបូព៌ា។

ការប្រកាសសង្រ្គាមលើក្រុមហាម៉ាស របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីរលកនៃអ្នកប្រយុទ្ធរបស់ក្រុមសកម្មប្រយុទ្ធបានទម្លុះព្រំដែនដ៏រឹងមាំ ហើយបានបាញ់ ចាក់សម្លាប់ និងដុតសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ការទម្លាក់គ្រាប់បែកឥតឈប់ឈរជាបន្តបន្ទាប់បានធ្វើឱ្យសង្កាត់ទាំងអស់ត្រូវបានបំផ្លាញ និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២.៦៧០នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សា ភាគច្រើនជាប្រជាជនប៉ាឡេស្ទីនសាមញ្ញ។

ការកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អគ្គិសនី និងស្បៀងអាហារទាំងអស់ ពីអ៊ីស្រាអែល ទៅកាន់តំបន់ហ៊ុមព័ទ្ធឆ្នេរ ដែលមានប្រជាជនរស់នៅច្រើន មុនពេលបន្តការផ្គត់ផ្គង់ទឹកទៅភាគខាងត្បូងវិញកាលពីថ្ងៃអាទិត្យ។ កងទ័ពអ៊ីស្រាអែល បានប្រាប់ប្រជាជននៅភាគខាងជើងតំបន់ហ្គាហ្សា នៅមានជិតពាក់កណ្តាលនៃចំនួនប្រជាជន ២,៤ លាននាក់ ឱ្យធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង ទៅកាន់កន្លែងសុវត្ថិភាព មុនពេលការវាយលុកលើដែនដីនេះដែលត្រូវបានរំពឹងទុក។