«មហិទ្ធិឫទ្ធិ៍ព្រះសិវៈ» ជាឈ្មោះកន្លែងចុះចតលើភពព្រះចន្ទ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានដាក់

ឥណ្ឌា៖ «Shivshakti» (មហិទ្ធិឫទ្ធិ៍របស់ព្រះសិវៈនៃសាសនាហិណ្ឌូ)ត្រូវបានគេស្គាល់ថា កន្លែងដែលយានអវកាស Chandrayaan 3 (ចន្ទ្រាយាន-៣) របស់ប្រទេស ទៅកាន់ពភព្រះចន្ទទទួលបានជោគជ័យ ចុះចតនៅលើផ្ទៃព្រះចន្ទនោះ បន្ទាប់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទៅទស្សនកិច្ចនៅអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ក្រោយពីបេសកកម្មយានបានចុះចត។ លោក Modi បាននិយាយបន្ថែមទៀតថា ថ្ងៃទី២៣ ខែសីហា នឹងត្រូវបានប្រារព្ធជាថ្ងៃអវកាសជាតិ (National Space Day) នៅប្រទេសឥណ្ឌា ហើយកន្លែង ដែលត្រូវបានបន្សល់ដានដោយយានអវកាស Chandrayaan … Read More

នៅភាគខាងត្បូងប្រទេសឥណ្ឌា រថភ្លើង ត្រូវបានឆាបឆេះ មនុស្ស ៨នាក់ស្លាប់ និងរបួស ២០នាក់

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និង ២០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះខាងក្នុងទូរថភ្លើង ដែលឈប់សំចតនៅស្ថានីយ៍នៃតំបន់ Madurai ក្នុងពេលព្រឹកព្រហាមនាថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ បើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន PTI បានឲ្យដឹង។ អ្នកដំណើរទាំងអស់ បានធ្វើដំណើរមកដល់ពីទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh។ ពាក់ព័ន្ធនឹងអគ្គិភ័យនេះ បណ្តាលមកពីអ្នកដំណើរ បានយកតាមខ្លួននូវ «ស៊ីឡាំងឧស្ម័នរត់ពន្ធដោយខុសច្បាប់» ដែលបណ្តាលឲ្យមានការផ្ទុះបង្កជាអគ្គិភ័យឡើង តាមការបញ្ជាក់ពីក្រុមហ៊ុនអយស្ម័យយាន Southern … Read More

សហរដ្ឋអាមេរិក នឹងធ្វើការហ្វឹកហាត់ ដល់ពីឡុត របស់អ៊ុយក្រែន ឲ្យចេះបញ្ជាការ បើកបរយន្តហោះចម្បាំង F-16

សហរដ្ឋអាមេរិក៖ ក្រសួងការពារជាតិបានប្រកាសថា មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមហ្វឺកហ្វឺន អ្នកបើកយន្តហោះ របស់ប្រទេសអ៊ុយក្រែន ឲ្យចេះបញ្ជាការ បើកបរយន្តហោះចម្បាំង F-16 នៅក្នុងខែកញ្ញា នៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងរដ្ឋចំនួន២ ស្ថិតនៅភាគខាងត្បូង នេះបើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ។ ការហ្វឹកហ្វឺន ដែលនឹងរួមបញ្ចូលទាំង “អ្នកបើកយន្តហោះជាច្រើននាក់ និងអ្នកថែទាំរាប់សិបនាក់” នឹងចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ ជាមួយនឹងថ្នាក់ភាសា អង់គ្លេស ដែលនឹងផ្តល់ជូននៅមូលដ្ឋាន ទ័ពអាកាស … Read More

យានិកនៅលើ យានអវកាស SpaceX Dragon បានហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ

សហរដ្ឋអាមេរិក៖ នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣នេះ យានអវកាស SpaceX Dragon ដែលមានអវកាសយានិក ៤នាក់ ជិះនៅក្នុងនោះ ត្រូវបានបាញ់បង្ហោះពីទីក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក ហើយធ្វើដំណើរឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។ នៅវេលាម៉ោង ៧:២៦នាទី ម៉ោងសកល យានអវកាស Crew-7 បានហោះឡើងដោយមានដឹកអវកាសយានិករបស់អង្គការណាសា (NASA) អ្នកនាង Jasmin Moghbeli អវកាសយានិករបស់ … Read More

លោក Prigozhin បន្ទាប់ពីការធ្លាក់យន្តហោះ លោក Putin និយាយទម្លាយថា…

រុស្ស៊ី៖  នាថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយលើកឡើងលើកដំបូង អំពីការធ្លាក់យន្តហោះ បានសម្លាប់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល លោក Yevgeny Prigozhin កាលពីមួយថ្ងៃមុន។ លោក Prigozhin ជាស្ថាបនិកនៃកងជីវពលក្រុមហ៊ុនឯកជន Wagner ត្រូវបានចុះបញ្ជីជាអ្នកដំណើរនៅលើយន្តហោះឯកជនមួយគ្រឿងដែលបានធ្លាក់នៅភាគខាងជើងទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សទាំងអស់នៅលើយន្តហោះស្លាប់។ សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយកាលពីពីរខែមុន បានដឹកនាំការប៉ះបោមួយដ៏ភ្ញាក់ផ្អើលរយៈពេលខ្លីប្រឈមជាមួយលោកPutin លោកជាឥស្សរជនដ៏មានឥទ្ធិពល ដែលបានរិះគន់ចំណាត់ការរបស់រុស្ស៊ី។ លោក ប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសាររបស់លោក Prigozhin ។ លោកបាននិយាយថា … Read More

ក្រោយបង់ប្រាក់ធានាខ្លួន លោក Trump ត្រូវបានដោះលែង

សហរដ្ឋអាមេរិក៖  លោក Donald Trump បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងដែលត្រូវបានថតរូបនៅពន្ធនាគារ។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់តុន (Fulton ) ក្នុងរដ្ឋចចា (Georgia) ពាក់ព័ន្ធបទចោទប្រកាន់នានា ដែលចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត របស់លោកដែលបានបរាជ័យកាលពីឆ្នាំ២០២០។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៤សីហា ឆ្នាំ២០២៣ សប្ដាហ៍នេះ  ការថតរូបនៅពន្ធនាគារជាផ្លូវការរបស់លោក Donald Trump  ត្រូវបានបញ្ចេញ បន្ទាប់ពីលោកត្រូវបានសរសេរកំណត់ហេតុនៅពន្ធនាគារអាត្លង់តា ចំពោះបទចោទប្រកាន់ បទព្រហ្មទណ្ឌជាង១០ករណី ជាផ្នែកមួយនៃបទចោទប្រកាន់បទព្រហ្មទណ្ឌជាច្រើនករណី ពីការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោតដែលបានបរាជ័យក្នុងរដ្ឋចចា របស់អតីតប្រធានាធិបតីអាមេរិករូបនេះ។ រូបថតក្នុងទឹកមុខស្រពោន មិនញញឹម លោកត្រូវបានថត ដោយមានលេខសម្គាល់អ្នកទោស … Read More

ជាប្រវត្តិសាស្ត្រ សារព័ត៌មានឥណ្ឌាបានដាក់ចំណងជើងធំៗ ព្រោងព្រាត សាទរដល់ការចុះចតនៅភពព្រះចន្ទ

ឥណ្ឌា៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ បណ្ដាញសារព័ត៌មានរបស់ប្រទេសឥណ្ឌា បានដាក់ចំណងជើងធំៗ សម្រាប់ការចុះផ្សាយរបស់ខ្លួន បន្ទាប់ពីយានអវកាស Chandrayaan-3 (ចន្ទ្រាយាន-៣) របស់ឥណ្ឌា បានក្លាយជាយានអវកាសដំបូងគេ ដែលបានចុះចតនៅលើផ្ទៃដីប៉ូលខាងត្បូងរបស់ភពព្រះចន្ទ ដែលមានសភាពដ៏រដិបរដុប និងមិនទាន់មានការរុករក។ ចំណងជើង នៅលើបណ្ដាញសារព័ត៌មាន បានតាំងចំណងជើងធំៗ «ឥណ្ឌានៅពីលើភពព្រះចន្ទ» រហូតដល់ «ចំណុចពេលវេលាដ៏មានអត្ថន័យនៅភពព្រះចន្ទ» ទាំងនោះ បានសាទរអ្នកវិទ្យាសាស្ត្រនៃអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ចំពោះការទទួលបានជោគជ័យ ក្នុងការចុះចតយ៉ាងស្រួលនៅលើភពព្រះចន្ទ សម្រាប់ការប៉ុនប៉ងជាលើកទី២ របស់អង្គការនេះ កាលពីថ្ងៃពុធ … Read More

HOT NEWS: ការប្រគល់ខ្លួនរបស់ លោក Donald Trump ឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុកហ្វាល់តុន (Fulton)ពាក់ព័ន្ធផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត

សហរដ្ឋអាមេរិក៖ បើយោងតាម CNN បានឲ្យដឹងថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់តុន (Fulton ) ក្នុងរដ្ឋចចា (Georgia) ពាក់ព័ន្ធបទចោទប្រកាន់នានា ដែលចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត របស់លោកដែលបានបរាជ័យកាលពីឆ្នាំ២០២០។ ដើម្បីបាននៅក្រៅឃុំបណ្ដោះអាសន្ន លោក Trump ត្រូវបានកំណត់ចំនួន ២០០.០០០ដុល្លារអាមេរិក ការបង់ប្រាក់ធានាខ្លួនរបស់លោកនឹងត្រូវបង់ជាថ្មីទៀត ។ ក្រុមពាក់ព័ន្ធរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដែលបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ត្រូវបានតម្រូវឲ្យប្រគល់ខ្លួនមុនថ្ងៃទី២៥ខែសីហា។ នៅពេលដែលលោកបានក្លាយជាអតីតប្រធានាធិបតីដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក ប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌបែបនេះ លើកការចូលខ្លួនលើកទី៤របស់លោក Trump ចាប់តាំងពីខែមេសាមក ៕

ការដំឡើងសំឡេងប្រឆាំងលោកខាងលិច ចិន និងរុស្ស៊ី

អាហ្វ្រិកខាងត្បូង៖ នៅ​ប្រទេស​អ្រា​ហ្វិ​ក​ខាងត្បូង​បាន​បិទ​បញ្ចប់​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង បាន​អំពាវនាវ​ឱ្យមាន​ការពង្រីក​សមាជិក​ដើម្បី​កសាង​សណ្តាប់​ធ្នាប់​អន្តរជាតិ​ឱ្យ​កាន់តែ «​ត្រឹម​ត្រូវ និង​ប្រកបដោយ​សមធម៌​» ខណៈ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ឱ្យ​ប្រី​កស៍​ដើរតួ​ជា​ពាណិជ្ជកម្ម​តំណាង​ភាគ​ច្រើន​នៅក្នុង​សកលលោក​ នៅក្នុងកិច្ចប្រជុំ​កំពូល​លើក​ទី​​១៥​ នៃ​ក្រុម​ប្រទេស​ប្រី​កស៍ (BRICS) ។ លោក​ស៊ី បានបញ្ជាក់​នៅក្នុង​សុន្ទរកថា​របស់លោក​ដោយ​ទទូចថា​«​អនុត្តរភាព​គ្មាន​នៅក្នុង DNA របស់​ចិន​នោះទេ​»​​យោងតាម​ការដកស្រង់​របស់​សារព័ត៌មាន AL JAZEERA ។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​សុន្ទរកថា​មួយ ដែល​អាន​ជំនួស​ដោយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន លោក Wang Wentao ក្នុង​វេទិកា​ធុរកិច្ច​ប្រ៊ី​កស៍​នៃ​កិច្ច​ប្រជុំ​កំពូល​ប្រ៊ី​កស៍ … Read More