យានិកនៅលើ យានអវកាស SpaceX Dragon បានហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ
សហរដ្ឋអាមេរិក៖ នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣នេះ យានអវកាស SpaceX Dragon ដែលមានអវកាសយានិក ៤នាក់ ជិះនៅក្នុងនោះ ត្រូវបានបាញ់បង្ហោះពីទីក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក ហើយធ្វើដំណើរឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។
នៅវេលាម៉ោង ៧:២៦នាទី ម៉ោងសកល យានអវកាស Crew-7 បានហោះឡើងដោយមានដឹកអវកាសយានិករបស់អង្គការណាសា (NASA) អ្នកនាង Jasmin Moghbeli អវកាសយានិករបស់ ESA (ទីភ្នាក់ងារអវកាសអឺរ៉ុប) លោក Andreas Mogensen អវកាសយានិករបស់ JAXA (ទីភ្នាក់ងាររុករកអវកាសជប៉ុន) លោក Satoshi Furukawa និងតារាវិទូរបស់ Roscosmos (ទីភ្នាក់ងារអវកាសរុស្ស៊ី) លោក Konstantin Borisov។
បន្ទាប់ពីការបំបែកខ្លួន នៅក្នុងលំហ យានចម្លងដំណាក់កាលទីមួយ Falcon 9 បានចុះចតដោយជោគជ័យ នៅស្ថានីយកងកម្លាំងអវកាស Cape Canaveral បើយោងតាមអង្គការ NASAបានឲ្យដឹង។
យានបេសកកម្ម Crew-7 ត្រូវបានគេរំពឹងថា នឹងទៅដល់ស្ថានីយ ISS បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេល ២២ម៉ោង ហើយយោងតាមអង្គការ NASA បានឲ្យដឹងថា ពេលទៅដល់គោលដៅ ក្រុមនាវិកទាំងនោះ នឹងធ្វើការស្រាវជ្រាវ និងពិសោធន៍វិទ្យាសាស្ត្រនៅស្ថានីយ ISS៕