លោក Prigozhin បន្ទាប់ពីការធ្លាក់យន្តហោះ លោក Putin និយាយទម្លាយថា…
រុស្ស៊ី៖ នាថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយលើកឡើងលើកដំបូង អំពីការធ្លាក់យន្តហោះ បានសម្លាប់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល លោក Yevgeny Prigozhin កាលពីមួយថ្ងៃមុន។ លោក Prigozhin ជាស្ថាបនិកនៃកងជីវពលក្រុមហ៊ុនឯកជន Wagner ត្រូវបានចុះបញ្ជីជាអ្នកដំណើរនៅលើយន្តហោះឯកជនមួយគ្រឿងដែលបានធ្លាក់នៅភាគខាងជើងទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សទាំងអស់នៅលើយន្តហោះស្លាប់។
សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយកាលពីពីរខែមុន បានដឹកនាំការប៉ះបោមួយដ៏ភ្ញាក់ផ្អើលរយៈពេលខ្លីប្រឈមជាមួយលោកPutin លោកជាឥស្សរជនដ៏មានឥទ្ធិពល ដែលបានរិះគន់ចំណាត់ការរបស់រុស្ស៊ី។ លោក ប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសាររបស់លោក Prigozhin ។ លោកបាននិយាយថា លោកបានស្គាល់លោក Prigozhin តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយចាត់ទុកលោកថាជាអ្នកជំនួញមានទេពកោសល្យ ហើយលោកPutin ទន្ទឹងរង់ចាំមើលអ្វីដែលអ្នកស៊ើបអង្កេតដឹងពីបំណែកយន្តហោះនោះ។
មូលហេតុនៃការធ្លាក់យន្តហោះនេះនៅពុំទាន់ដឹងនៅឡើយ។ មន្ត្រីអាមេរិកពីរនាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Reuters ថា យន្តហោះប្រហែលជាត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលបាញ់ពីដីទៅអាកាស ដែលបានបាញ់នៅខាងក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែក្រោយមក មន្ទីរបញ្ចកោណបានច្រានចោលការកត់សំគាល់នេះ។ យើងពុំមានព័ត៌មានណាមួយដើម្បីបញ្ជាក់នោះទេនៅពេលនេះ ដែលសេចក្តីរាយការណ៍របស់សារព័ត៌មានបញ្ជាក់ថា មានប្រភេទមីស៊ីលបាញ់ពីដីទៅអាកាស បានបាញ់ទម្លាក់យន្តហោះ។ យើងវាយតម្លៃថាព័ត៌មាននោះមិនត្រឹមត្រូវទេ។ ការស្លាប់របស់លោក Prigozhin កើតឡើងបន្ទាប់ពីមេបញ្ជាការទាហានស៊ីឈ្នួលរូបនេះបានដឹកនាំអ្នកប្រយុទ្ធពីកងជីវពលឯកជនក្រុមហ៊ុន Wagner របស់លោកដើម្បីដណ្តើមកាន់កាប់ទីក្រុង Rostov របស់រុស្ស៊ី ហើយបើករថយន្តទៅភាគខាងជើងឆ្ពោះទៅកាន់ទីក្រុងមូស្គូ មុនពេលត្រលប់មកវិញ។
ជាក់ស្តែង លោក Prigozhin បានក្លាយជាអ្នករិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការ ដែលពួកគេហៅថាប្រតិបត្តិការសិកពិសេសនៅអ៊ុយក្រែន៕