«មហិទ្ធិឫទ្ធិ៍ព្រះសិវៈ» ជាឈ្មោះកន្លែងចុះចតលើភពព្រះចន្ទ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានដាក់
ឥណ្ឌា៖ «Shivshakti» (មហិទ្ធិឫទ្ធិ៍របស់ព្រះសិវៈនៃសាសនាហិណ្ឌូ)ត្រូវបានគេស្គាល់ថា កន្លែងដែលយានអវកាស Chandrayaan 3 (ចន្ទ្រាយាន-៣) របស់ប្រទេស ទៅកាន់ពភព្រះចន្ទទទួលបានជោគជ័យ ចុះចតនៅលើផ្ទៃព្រះចន្ទនោះ បន្ទាប់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទៅទស្សនកិច្ចនៅអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ក្រោយពីបេសកកម្មយានបានចុះចត។
លោក Modi បាននិយាយបន្ថែមទៀតថា ថ្ងៃទី២៣ ខែសីហា នឹងត្រូវបានប្រារព្ធជាថ្ងៃអវកាសជាតិ (National Space Day) នៅប្រទេសឥណ្ឌា ហើយកន្លែង ដែលត្រូវបានបន្សល់ដានដោយយានអវកាស Chandrayaan 2 (ចន្ទ្រាយាន-២) នឹងត្រូវបានគេស្គាល់ថា ជា «Tiranga» (៣ពណ៌) ។
ការចុះចតដោយជោគជ័យរបស់យានអវកាសរបស់ឥណ្ឌា នៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលមិនទាន់មានការរុករក កាលពីថ្ងៃពុធ (ទី២៣ ខែសីហា) ធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសដំបូងគេដែលសម្រេចបានបែបនេះ ដោយកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយានអវកាស Luna-25 (លូណា-២៥) របស់រុស្ស៊ី បានបរាជ័យ ក្នុងបេសកកម្មស្រដៀងគ្នានេះ។
ការចុះចតដោយសម្ពាធស្រាល ដែលយកតាមតម្រាយានចុះចត បន្ទាប់ពីការប៉ុនប៉ងមិនបានសម្រេច កាលឆ្នាំ២០១៩ បានបង្កើតឲ្យមានភាពរីករាយ និងការអបអរសាទរពីគ្រប់ទិសទី នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនបំផុតេបស់ពិភពលោកមួយនេះ៕