ដំណើរទស្សនកិច្ច​លោក វ៉ាង យីនៅ​រុស្ស៊ី ជាការបើក​ផ្លូវ​ ពូ​ទីន​ មកចូលរួមវេទិកា​នៅ​ចិន​

ចិន៖ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​សម្រាប់​រយៈពេល​ ៤ ​​ថ្ងៃ ដើម្បី​ជួបពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី ដែល​គេ​ជឿថា ប្រមុខ​ការទូត​នៃ​ប្រទេស​មហា​អំណាច​ទាំង​ ២ ​នឹង​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ កិច្ចការ​សន្តិសុខ និង​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ប្រមុខ​ដឹកនាំ​ប្រទេស​របស់​ពួកគេ​ជួបគ្នា​នៅក្នុង​ខែតុលា​ខាងមុខ។ ​លោក​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន វ៉ាង យី និង​ជា​ការិយាល័យ​កិច្ចការបរទេស​របស់​បក្ស​កុម្មុយនីស្ត​ចិន​ដែល​កំពុងកាន់​អំណាច​នឹង​ជួប​ជាមួយ​លេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី លោក Nikolai Patrushev សម្រាប់​កិច្ចពិភាក្សា​លើ​របៀប​សន្តិសុខ​ប្រចាំឆ្នាំ ក៏ដូចជា​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ (Sergei … Read More

ដល់សហរដ្ឋអាមេរិកភ្លាម លោក Zelenskyy ជួបជាមួយលោក Biden និងចូលរួមប្រជុំUNថ្ងៃនេះ

អាមេរិក៖  ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទបានទៅដល់ទីក្រុង New York មុនសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ និងជួបលោកប្រធានាធិបតីអាមេរិក Joe Bidenសម្រាប់ជំនួបពិភាក្សានានា ព្រមទាំងក្រុមមេដឹកនាំសភានិងគណបក្សនានា មេដឹកនាំយោធា ធុរកិច្ចជនសហដ្ឋអាមេរិក អ្នកសារព័ត៌មាន និងសមាជិកនៃសហគមន៍អ៊ុយក្រែន។ លោក Zelensky  បានធ្វើដំណើរទស្សនកិច្ចជាលើកទី២របស់លោក ទៅកាន់សហរដ្ឋអាមេរិក ដែលបានផ្គត់ផ្គង់អាវុធឲ្យទីក្រុងគីវ(Kyiv)ប្រយុទ្ធជាមួយរុស្ស៊ី ចាប់តាំងពីការវាយលុករបស់ក្រុងមូស្គូ កាលពីខែកុម្ភៈឆ្នាំមុន។ នៅលើបណ្ដាញសង្គម X  លោក Zelensky បាននិយាយ សំដៅដល់ការធ្វើដំណើរជាមួយភរិយារបស់លោក ថា លោកស្រី Olena Zelenska … Read More

មហាសមុទ្រអាក់ទិក រុស្ស៊ីបានធ្វើសមយុទ្ធកងនាវាចរណ៍ ដើម្បីការពារផ្លូវដឹកជញ្ជូន

រុស្ស៊ី៖ រុស្ស៊ី កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកនៅភាគឦសាន ក្នុងបំណងការពារផ្លូវដឹកជញ្ជូនមហាសមុទ្រអាក់ទិកដែលមានបុគ្គលិកចូលរួមប្រមាណ១ម៉ឺននាក់ យោងតាមក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃច័ន្ទនេះ។ រីឯការយោងតាមគេហទំព័រក្រសួងការពារជាតិ បាននិយាយថា សមយុទ្ធនេះ បានចាប់ផ្ដើមនៅឧបទ្វីបឈូកូតកា (Chukotka) និងដែនទឹកឈូកឈី (Chukchee) និងសមុទ្រប៊ែរីង (Bering)។ ក្រសួងការពារជាតិ បាននិយាយថា នៅក្នុងអំឡុងពេលសមយុទ្ធ ក្រុមនាវិកផ្នែកមីស៊ីលការពារវ៉ារីយ៉ាក(Varyag) មីស៊ីលតូម (Tomsk) បាញ់ចេញពីនាវាមុជទឹក ក៏ដូចជាប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ បាស៊ិន (Bastion) បានអនុវត្ដន៍នូវការវាយប្រហារបកដោយមីស៊ីលជាមួយនឹងការប្រើប្រាស់មីស៊ីលតម្រង់គោលដៅ វុលកាន់(Vulcan) មីស៊ីលក្រានីត(Granit) ហើយនិងមីស៊ីល អូនីក(Onyx)ផងដែរ។ … Read More

អាកាសយានិកលោតចេញ ពីយន្តហោះចម្បាំង F-35 ក្នុងឧបទ្ទវហេតុ យោធាអាមេរិកសុំជំនួយស្វែងរក

អាមេរិក៖ បន្ទាប់ពីបាត់ការទាក់ទង នៅកន្លែងមួយ ក្នុងរដ្ឋខារ៉ូលីណាខាងត្បូង (South Carolina) នៅពេលដែលអ្នកបើកយន្តហោះបានលោតចេញ ក្រុមមន្ត្រីយោធាអាមេរិកបានអំពាវនាវដល់សាធារណជនឲ្យជួយស្វែងរកយន្តហោះចម្បាំង F35 នោះ។ អាកាសយានិកកងម៉ារីនម្នាក់ បានលោតចេញពីយន្តហោះ F-35B Lightning II ដោយសុវត្ថិភាព ពេលហោះពីលើទីក្រុង Charleston ខាងជើង កាលពីរសៀលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញាកន្លងទៅ បើតាមមន្ត្រីយោធាបានប្រាប់។ បន្ទាប់ពី«ជួបឧបទ្ទវហេតុ» ហើយការស្វែងរកយន្តហោះ ដែលបាត់របស់អាកាសយានិករូបនោះ ឥឡូវនេះ គឺផ្តោតលើបឹងចំនួន២ ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Charleston … Read More

ប្រធានអង្គការណាតូ៖ សង្រ្គាមនៅអ៊ុយក្រែន នឹងមិនអាចបញ្ចប់ឆាប់ៗទេ

បរទេស៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន អាចមានរយៈពេលវែង ដោយសារការវាយបករបស់ទីក្រុង គីវ ប្រឆាំងនឹងរុស្ស៊ី នៅតែបន្តទទួលបានផលតិចតួចប៉ុណ្ណោះ។ បណ្ដាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានព្យាយាមសង្កត់ធ្ងន់លើកំណើននៃយុទ្ធនាការសង្គ្រាមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែយុទ្ធនាការនោះបានដំណើរការអស់ជាច្រើនខែដោយមិនមានរបកគំហើញដុំកំភួនអីនោះទេ។ បើជំហានថយក្រោយនោះ នឹងនាំមកនូវការផ្លាស់ប្តូរលក្ខខណ្ឌនៅលើសមរភូមិ និងលទ្ធភាពដែលរុស្ស៊ី នឹងព្យាយាមម្តងទៀតដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។ នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែននោះ លោក Stoltenberg បាននិយាយថា «វោហាសាស្ត្រនុយក្លេអ៊ែររបស់លោកពូទីន គឺមានគ្រោះថ្នាក់ និងគ្មានមេត្តា ប៉ុន្តែអង្គការ … Read More

អា​មេ​នីទៅ​ពឹងផ្អែក​ប្លុក​សេរី ​ជំនួសការដកខ្លួន​ពី​រុស្ស៊ី​ ​

អា​មេ​នី៖ ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល​អា​មេ​នី​ដែលជា​សម្ព័ន្ធមិត្ត​ជា​ប្រពៃណី​ជាមួយ​មហាអំណាច​រុស្ស៊ី​តាំងពី​យូរ​មកហើយ ក្រោយពីបាន​ការប្រកាស​បដិសេធ​មិន​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​សមយុទ្ធ​យោធា​របស់​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព (CSTO)​​ ដែលមាន​រុស្ស៊ី​ជា​បងធំ​នោះ ទំនង​ផ្តាច់ខ្លួន​ចេញពី​ការពឹង​ផ្អែកលើ​រុស្ស៊ី​សម្រាប់​ការធានា​សន្តិ​សុខ​របស់ខ្លួន ខណៈដែល​ប្រទេស​នេះ​មាន​ជម្លោះ​បង្ហូរឈាម​ជាមួយ​ប្រទេស​ក្បែរ​ខាង​អា​ស៊ែ​បៃ​ហ្ស​ង់​។ ​ការ​ជូនដំណឹងរបស់​ប្រទេស​អា​មេ​នី​ដល់ទី​ក្រុង​ម៉ូស្គូ​ អំពី​ផែនការ​របស់ខ្លួន​អនុវត្តតាម​យុត្តាធិការ​របស់​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ដែល​នឹង​អាច​ចាប់ខ្លួន​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​ដែល​រង​ការចោទប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងពេល​ណាមួយ​ដែល​លោកពូ​ទីន​ជាន់​ទឹកដី​អា​មេ​នី​។ ​​ភាគី​រុស្ស៊ី​បាន​ជំទាស់​យ៉ាងខ្លាំង​ ទោះបី​មានការ​ចោទប្រកាន់​បែប​នោះក្តី។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​នៅ​ថ្ងៃអាទិត្យកន្លងមកនេះ​ថា ប្រទេស​អា​មេ​នី​បាន​ពិភាក្សា​ជាមួយ​រុស្ស៊ី​អំពី​ផែនការ​របស់ខ្លួន​ក្នុងការ​ជ្រក​ក្រោម​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​។​ ​នេះបើ​យោងតាម​រ៉​យ​ទ័​រថា​ រដ្ឋាភិបាល​អា​មេ​នីបាន​និយាយថា ​ខ្លួន​កំពុង​ផ្លាស់ប្តូរ​ដើម្បី​មក​នៅក្រោម​យុត្តាធិការ​របស់​តុលា​ការដែល​ជំរុញ​ឱ្យ​ទីក្រុង​ម៉ូស្គូ​ព្រមាន​អំពី «​ផលវិបាក​ធ្ងន់ធ្ងរ​»​ប្រសិនបើ​វា​កើតឡើង​។ លោក Nikol Pashinyan ​នាយករដ្ឋមន្ត្រី​អា​មេ​នី បាន​ប្រាប់​សារព័ត៌មាន Politico ផ្សាយ​កាលពី​ថ្ងៃទី ​១៣ … Read More

ទីក្រុងTel Aviv៖ ការតវ៉ាប្រឆាំង ពីពលរដ្ឋអ៊ីស្រាអែល លើការផ្លាស់ប្តូរប្រព័ន្ធតុលាការ  

អ៊ីស្រាអែល៖ នៅទូទាំងទីក្រុង Tel Aviv ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ា កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការផ្លាស់ប្តូរដែលជួបបញ្ហាប្រឈមរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ចំពោះការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេស។ ជាមួយការស្លៀកពាក់ពណ៌ខ្មៅ ដើម្បីប្រារព្ធឆ្នាំជនជាតិជ្វីហ្វថ្មី ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ ក្រុមបាតុករបានក្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យផ្សេងៗប្រឆាំងលោក Netanyahu ។ លោក Netanyahu បានកំណត់ពេលធ្វើដំណើរតាមយន្តហោះនៅពេលយប់ទៅសហរដ្ឋអាមេរិក ដែលលោកនឹងមានជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានសម្តែងការព្រួយបារម្ភជុំវិញផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការ។ តាមការបញ្ជាក់ពីអ្នករៀបចំការតវ៉ា បាននិយាយថានឹងមានបាតុកម្មកាន់តែច្រើនថែមទៀតនៅអាកាសយានដ្ឋានអំឡុងពេលការចេញដំណើររបស់ លោក Netanyahu ព្រមទាំងនៅក្នុងរដ្ឋការលីហ្វរនីញ៉ា(California) … Read More

«ប្រជាជាតិដែលស្រឡាញ់សន្តិភាពបំផុត» នឹងមិនមានសង្រ្គាម នៅក្នុងប្រទេសបេឡារុសនោះទេ ការអះអាងពីលោកលូកាសិនកូ

បេឡារុស៖ លោក អាឡិចសានឌឺ លូកាសិនកូ ( Alexander Lukashenko) ប្រធានាធិបតីស្វ័យប្រកាសបេឡារុស បាននិយាយថា នឹងមិនមានសង្គ្រាមលើទឹកដីបេឡារុសទេក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ។ ក្នុងនាមប្រធានាធិបតី និងជាអគ្គមេបញ្ជាការកងទ័ព បានថ្លែងទៅកាន់ប្រជាជនបេឡារុសនៅថ្ងៃនេះថា ខ្ញុំចង់ធានាចំពោះអ្នកទាំងអស់គ្នា យើងមិនចង់ប្រយុទ្ធគ្នាតទៅទៀតទេ ហើយយើងនឹងមិនប្រយុទ្ធគ្នាទេ ហើយនឹងពុំមានសង្រ្គាមនៅលើទឹកដីនៃប្រទេសបេឡារុស ក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះទេ ព្រោះវាមិនអាចទៅរួចទេ»។ ស្របពេលជាមួយគ្នានោះ លោកលូកាសិនកូ បានបញ្ជាក់ថា ប្រសិនបើមានអ្វីកើតឡើង ព្រះជាម្ចាស់ហាមឃាត់ យើងទាំងអស់គ្នា នឹងក្លាយជាបន្ទាយBrest យើងនឹងការពារទឹកដីរបស់យើងរហូតដល់ដំណាក់កាលចុងក្រោយ។ [បន្ទាយ Brest គឺជាវិមានដ៏សំខាន់បំផុតមួយក្នុងសម័យសង្គ្រាមលោកលើកទី២របស់សូវៀត ដែលល្បីល្បាញ ដោយសាររឿងទាហានសូវៀតការពារវាយ៉ាងអង់អាចប្រឆាំងនឹងកងទ័ពអាល្លឺម៉ង់ … Read More

ករណីដាក់កំហិតជាឯកតោភាគី លើគ្រាប់ធញ្ញជាតិរបស់ខ្លួន ប្រធានា ធិបតីអ៊ុយក្រែន ព្រមានបណ្តាប្រទេសនៅសហភាពអឺរ៉ុប

អ៊ុយក្រែន៖ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវ នឹងឆ្លើយតប ប្រសិនបើបណ្តាប្រទេសនៅសហភាពអឺរ៉ុប សម្រេចដាក់កំហិតជាឯកតោភាគី លើគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ផ្ទុយនឹងការសម្រេចចិត្ត ដែលធ្វើឡើងនៅទីក្រុង ប្រ៊ុចសែល។ កាលពីថ្ងៃសុក្រ គណៈកម្មការអឺរ៉ុបបានជ្រើសរើសមិនបន្តការហាមឃាត់លើការចែកចាយស្រូវសាលី ពោត ស្រូវសាលីរបស់អ៊ុយក្រែន និងគ្រាប់ផ្កាឈូករ័ត្ន ទៅកាន់ប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី ប៊ុលហ្គារី និងស្លូវ៉ាគី។ ការទប់ស្កាត់ដែលត្រូវបានណែនាំនៅក្នុងខែឧសភាបានផុតកំណត់នៅថ្ងៃទី ១៥ ខែកញ្ញា នេះបើយោងតាមសារព័ត៌មាន RT … Read More