ទីក្រុងTel Aviv៖ ការតវ៉ាប្រឆាំង ពីពលរដ្ឋអ៊ីស្រាអែល លើការផ្លាស់ប្តូរប្រព័ន្ធតុលាការ  

អ៊ីស្រាអែល៖ នៅទូទាំងទីក្រុង Tel Aviv ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ា កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការផ្លាស់ប្តូរដែលជួបបញ្ហាប្រឈមរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ចំពោះការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេស។

ជាមួយការស្លៀកពាក់ពណ៌ខ្មៅ ដើម្បីប្រារព្ធឆ្នាំជនជាតិជ្វីហ្វថ្មី ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ ក្រុមបាតុករបានក្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យផ្សេងៗប្រឆាំងលោក Netanyahu ។

លោក Netanyahu បានកំណត់ពេលធ្វើដំណើរតាមយន្តហោះនៅពេលយប់ទៅសហរដ្ឋអាមេរិក ដែលលោកនឹងមានជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានសម្តែងការព្រួយបារម្ភជុំវិញផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការ។

តាមការបញ្ជាក់ពីអ្នករៀបចំការតវ៉ា បាននិយាយថានឹងមានបាតុកម្មកាន់តែច្រើនថែមទៀតនៅអាកាសយានដ្ឋានអំឡុងពេលការចេញដំណើររបស់ លោក Netanyahu ព្រមទាំងនៅក្នុងរដ្ឋការលីហ្វរនីញ៉ា(California) ជាកន្លែងដែលលោកនឹងជួបជាមួយសហគ្រិនបច្ចេកវិទ្យា លោក Elon Musk ៕