ប្រធានអង្គការណាតូ៖ សង្រ្គាមនៅអ៊ុយក្រែន នឹងមិនអាចបញ្ចប់ឆាប់ៗទេ

បរទេស៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន អាចមានរយៈពេលវែង ដោយសារការវាយបករបស់ទីក្រុង គីវ ប្រឆាំងនឹងរុស្ស៊ី នៅតែបន្តទទួលបានផលតិចតួចប៉ុណ្ណោះ។

បណ្ដាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានព្យាយាមសង្កត់ធ្ងន់លើកំណើននៃយុទ្ធនាការសង្គ្រាមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែយុទ្ធនាការនោះបានដំណើរការអស់ជាច្រើនខែដោយមិនមានរបកគំហើញដុំកំភួនអីនោះទេ។ បើជំហានថយក្រោយនោះ នឹងនាំមកនូវការផ្លាស់ប្តូរលក្ខខណ្ឌនៅលើសមរភូមិ និងលទ្ធភាពដែលរុស្ស៊ី នឹងព្យាយាមម្តងទៀតដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។

នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែននោះ លោក Stoltenberg បាននិយាយថា «វោហាសាស្ត្រនុយក្លេអ៊ែររបស់លោកពូទីន គឺមានគ្រោះថ្នាក់ និងគ្មានមេត្តា ប៉ុន្តែអង្គការ ណាតូ បានត្រៀមខ្លួនទប់ទល់រាល់ការគំរាមកំហែង និងបញ្ហាប្រឈមទាំងឡាយនោះ។

បញ្ជាក់ជាថ្មី លោកប្រធានអង្គការណាតូ រូបនេះថា មុននឹងក្រោយអ៊ុយក្រែន នឹងចូលរួមក្នុងសម្ព័ន្ធយោធាមួយនេះ គ្រាន់តែមានបញ្ហាពេលវេលាតែប៉ុណ្ណោះ៕