មហាសមុទ្រអាក់ទិក រុស្ស៊ីបានធ្វើសមយុទ្ធកងនាវាចរណ៍ ដើម្បីការពារផ្លូវដឹកជញ្ជូន
រុស្ស៊ី៖ រុស្ស៊ី កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកនៅភាគឦសាន ក្នុងបំណងការពារផ្លូវដឹកជញ្ជូនមហាសមុទ្រអាក់ទិកដែលមានបុគ្គលិកចូលរួមប្រមាណ១ម៉ឺននាក់ យោងតាមក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃច័ន្ទនេះ។
រីឯការយោងតាមគេហទំព័រក្រសួងការពារជាតិ បាននិយាយថា សមយុទ្ធនេះ បានចាប់ផ្ដើមនៅឧបទ្វីបឈូកូតកា (Chukotka) និងដែនទឹកឈូកឈី (Chukchee) និងសមុទ្រប៊ែរីង (Bering)។
ក្រសួងការពារជាតិ បាននិយាយថា នៅក្នុងអំឡុងពេលសមយុទ្ធ ក្រុមនាវិកផ្នែកមីស៊ីលការពារវ៉ារីយ៉ាក(Varyag) មីស៊ីលតូម (Tomsk) បាញ់ចេញពីនាវាមុជទឹក ក៏ដូចជាប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ បាស៊ិន (Bastion) បានអនុវត្ដន៍នូវការវាយប្រហារបកដោយមីស៊ីលជាមួយនឹងការប្រើប្រាស់មីស៊ីលតម្រង់គោលដៅ វុលកាន់(Vulcan) មីស៊ីលក្រានីត(Granit) ហើយនិងមីស៊ីល អូនីក(Onyx)ផងដែរ។