ចិនជិតឈានដល់ដំណាក់កាលថ្មី លើការរត់ប្រណាំងសព្វាវុធនៅអាស៊ី ជាមួយនាវាមុជទឹកបំពាក់នុយក្លេអ៊ែរ
ចិន៖ ស្របពេលប្រទេសចិន មានការរត់ប្រណាំងសព្វាវុធ លើនាវាមុជទឹក កំពុងកើនឡើងខ្លាំង ជាមួយការចាប់ផ្តើមដំណើរការផលិតនាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែរជំនាន់ថ្មី ដែលនោះគឺជាលើកដំបូងត្រូវបានគេរំពឹងថា នឹងដាក់បញ្ហាប្រឈមចំពោះការកើនឡើងនូវកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងដាក់ការតាមដាន។ កំពុងដំណើរការឲ្យមាននាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទីក ប្រភេទ096 ធ្វើប្រតិបត្តិការ មុនចុងទសវត្សរ៍នេះ ដោយឈានដល់ដំណាក់កាលថ្មី ក្នុងភាពស្ងប់ស្ងាត់របស់ខ្លួន ដែលផ្តល់ជំនួយមួយផ្នែកដោយ បច្ចេកវិទ្យារបស់រុស្ស៊ី នេះយោងតាមអ្នកវិភាគ និងអ្នកតំណាងការពារជាតិប្រចាំតំបន់ បានបង្ហាញភស្តុតាងលើប្រទេសចិន ។ ការស្រាវជ្រាវត្រូវបានពិភាក្សានៅក្នុងសន្និសីទមួយ កាលពីខែឧសភា នៅមហាវិទ្យាល័យសង្គ្រាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងត្រូវបានចេញផ្សាយកាលពីខែសីហា ដោយវិទ្យាស្ថានសិក្សាសមុទ្រប្រទេសចិន ដែលព្យាករណ៍ថានាវាថ្មី នឹងធ្វើឲ្យពិបាកកាន់តែខ្លាំងក្នុងការតាមដាន។ ការសន្និដ្ឋាននោះ … Read More