ជំនួសឱ្យស្ថានីយអវកាសអន្តរជាតិដឹកនាំដោយអង្គការ NASA ចិននឹងពង្រីកទំហំស្ថានីយអវកាសទ្វេដង
ចិន៖ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ប្រទេសចិន គ្រោងនឹងពង្រីកស្ថានីយអវកាសរបស់ខ្លួនដល់កម្រិត៦ម៉ូឌុល ដោយផ្តល់ជូនអវកាសយានិកមកពីប្រទេសផ្សេងទៀត នូវវេទិកាជំនួសសម្រាប់បេសកកម្មជិតផែនដី ខណៈដែលស្ថានីយអវកាសអន្តរជាតិ (ISS) ដឹកនាំដោយអង្គការណាសា ខិតជិតដល់ទីបញ្ចប់នៃអាយុកាលបេសកកម្មរបស់ខ្លួន។
អង្គភាព ក្រុមហ៊ុនម៉ៅការអវកាសសំខាន់របស់ចិន វិទ្យាស្ថានអវកាសចិន (CAST) បានលើកឡើង នៅក្នុងមហាសន្និបាតអវកាសអន្តរជាតិលើកទី៧៤ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃពុធ ទី៤ ខែតុលាកន្លងទៅថា អាយុកាលប្រតិបត្តិការរបស់ស្ថានីយ៍អវកាសចិន នឹងមានរយៈពេលជាង ១៥ឆ្នាំ។
ស្ថានីយ៍អវកាស ដែលសាងសង់ដោយប្រទេសចិនផ្ទាល់ នោះត្រូវបានគេស្គាល់ថាឈ្មោះ ធាងកុង (Tiangong) ជាភាសាចិន ឬឈ្មោះថា វិមានសេឡេស្ទាល បានដំណើរការពេញលេញតាំងពីចុងឆ្នាំ២០២២មក ដោយទទួលអវកាសយានិកអតិបរមាចំនួនបីនាក់ នៅរយៈកម្ពស់ដល់ទៅ៤៥០គីឡូម៉ែត្រ៕