ប្រមូលផ្តុំគ្នាក្នុងការគាំទ្រពីពលរដ្ឋប៉ាគីស្ថាន លើពលរដ្ឋប៉ាឡេស្ទីន ដោយដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល

ប៉ាគីស្ថាននៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន អ្នកតវ៉ាជាច្រើននាក់ បានជួបជុំគ្នាក្នុងការប្រមូលផ្តុំមួយកាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន បន្ទាប់អ៊ីស្រាអែល បានបាញ់ផ្លោងនៅតំបន់ហ៊ុមព័ទ្ធហ្គាហ្សារបស់ប៉ាឡេស្ទីន បណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់។

បានកំពុងមានចាត់វិធានការក្នុងការសងសឹកសម្រាប់ការវាយប្រហារមួយ ដែលមានការបង្ហូរឈាមខ្លាំង នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប្រទេសអ៊ីស្រាអែល បានឆ្លើយតបនៅពេលដែលក្រុមអ៊ីស្លាមនិយមហាម៉ាស់ សម្រុកឆ្លងកាត់ទីក្រុងជាច្រើនរបស់អ៊ីស្រាអែលបណ្តាលឲ្យពលរដ្ឋអ៊ីស្រាអែល៧០០នាក់ស្លាប់ និងចាប់ជំរិតរាប់សិបនាក់ផ្សេងទៀត។

ការរៀបចំការតវ៉ាមួយដោយ ក្រុមដែលមានឈ្មោះថាប៉ាគីស្ថានមូលនិធិសម្រាប់ប៉ាឡេស្ទីន នៅខាងក្រៅក្លឹបសារព័ត៌មាននៅទីក្រុង Karachi ក្រុមអ្នកតវ៉ា បានឡើងជាន់ និងដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល។

ការតវ៉ាមួយផ្សេងទៀត កាលពីពេលល្ងាច ដែលរៀបចំដោយក្រុមនិកាយស៊ីអ៊ីត MWM បុរសនិងស្ត្រី ជាច្រើននាក់ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវ មានការទង់ជាតិ ប៉ាឡេស្ទីន និងរូបមេដឹកនាំនិកាយស៊ីអ៊ីត។

សូមបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន គ្មានទំនាក់ទំនងការទូត ជាមួយប្រទេសអ៊ីស្រាអែលនោះទេ។