នៅជុំវិញតំបន់ Avdiivka របស់អ៊ុយក្រែន រុស្ស៊ីកំពុងដាក់ពង្រាយកងទ័ពបន្ថែមទៀត
បរទេស៖ យោធារុស្ស៊ី ទំនងជា កំពុងផ្តោតការវាយលុករបស់ខ្លួន ទៅលើតំបន់ Avdiivka ជាទីតាំងបន្ទាយក្នុងតំបន់របស់កងកម្លាំងអ៊ុយក្រែន ស្របគ្នានឹងការប្រយុទ្ធដ៏ខ្លាំង បានបន្តនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែនភាគខាងកើត ។ ការវាយលុករបស់រុស្ស៊ី ក្នុងក្រុង Avdiivka កាន់តែខ្លាំងឡើង ចាប់តាំងពីដើមខែតុលា មក។ នៅក្នុងការវិភាគរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា បច្ចុប្បន្នរុស្ស៊ី មានកងទ័ព ៤០.០០០នាក់ ក្នុងទិសដៅក្នុងក្រុង Avdiivka និងកំពុងផ្ទេរកម្លាំងបន្ថែមទៀត ទៅកាន់តំបន់នេះ បើតាមវិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់សហរដ្ឋអាមេរិក បានលើកឡើង ។ … Read More