ប្រមុខរដ្ឋបេឡារុស្សថា សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី កំពុងស្ថិតក្នុងភាពទាល់ច្រក ខណៈជំរុញឱ្យមានការចរចា

បេឡារុស្ស មេដឹកនាំផ្តាច់ការនៃប្រទេសបេឡារុស្ស លោក Alexander Lukashenko និង លោក Vladimir Putin ជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយនៅចុងសប្តាហ៍នេះថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងភាពជាប់គាំងនៅជួរមុខនៃសង្រ្គាមរបស់ពួកគេ ហើយភាគីទាំងពីរចាំបាច់ត្រូវអង្គុយចុះ និងធ្វើការចរចាដើម្បីបញ្ចប់ជម្លោះ។

លោក Lukashenko បាននិយាយថា «មានបញ្ហាគ្រប់គ្រាន់ហើយសម្រាប់ភាគីទាំងសងខាង ហើយជាទូទៅ ស្ថានភាពពេលនេះកំពុងស្ថិតក្នុងជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដោយគ្មាននរណាម្នាក់អាចធ្វើអ្វីបានឡើយ ហើយក៏មិនអាចពង្រឹង ឬជំរុញជំហររបស់ពួកគេបានដែរ»។

កងកម្លាំងរុស្ស៊ី បានបន្តវាយសម្រុកក្នុងសប្តាហ៍នេះ នៅជិតទីក្រុង Donetsk នៃតំបន់ Avdiivka ដែលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែជួរមុខដ៏ធំនៅក្នុងប្រទេសអ៊ុយក្រែន បានវាយដណ្ដើមទីតាំងមកវិញបានតិចតួចនៅក្នុងឆ្នាំមុន បើទោះបីជាការវាយលុកដ៏ឃោរឃៅរបស់ទីក្រុង គីវ អស់រយៈពេលជាច្រើនខែក៏ដោយ បើតាមការលើកឡើងពីសេតវិមានអាមេរិក ។

លោក Lukashenko ដែលបានផ្តល់ទឹកដីនៃប្រទេសរបស់ខ្លួន ជាទីចាប់ផ្តើមសម្រាប់ការលុកលុយពេញលេញរបស់លោកពូទីន លើអ៊ុយក្រែន កាលពីឆ្នាំ២០២២ បាននិយាយថា ការទាមទាររបស់អ៊ុយក្រែន ឱ្យរុស្ស៊ី ចាកចេញពីទឹកដីរបស់ខ្លួន ចាំបាច់ត្រូវដោះស្រាយនៅតុចរចា ទើបមិនមានមនុស្សត្រូវស្លាប់បន្តទៅទៀត៕