បទឈប់បាញ់ជាបន្ទាន់ ជាបញ្ហាស្លាប់-រស់សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ ទីភ្នាក់ងារ UN ប្រចាំតំបន់ហ្គាហ្សា
បរទេស៖ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានប្រាប់កិច្ចប្រជុំបន្ទាន់របស់អង្គការសហប្រជាជាតិនៅថ្ងៃចន្ទកន្លងទៅនេះថា៖«បទឈប់បាញ់មនុស្សបន្ទាន់ បានក្លាយជាបញ្ហាស្លាប់-រស់របស់មនុស្សរាប់លាននាក់» ដោយចោទប្រកាន់អ៊ីស្រាអែលពី «ការដាក់ទណ្ឌកម្មរួម» របស់ប៉ាឡេស្ទីន និងការផ្លាស់ទីលំនៅដោយបង្ខំនៃជនស៊ីវិល ។
លោក Philippe Lazzarini បានព្រមានថា ការបែកបាក់បន្ថែមទៀតនៃសណ្តាប់ធ្នាប់ស៊ីវិល បន្ទាប់ពីការលួចសម្ភារៈនៅឃ្លាំងរបស់ទីភ្នាក់ងារដោយជនជាតិប៉ាឡេស្ទីន ដែលកំពុងស្វែងរកអាហារ និងជំនួយផ្សេងទៀត នឹងធ្វើឲ្យមានការលំបាកខ្លាំង ប្រសិនបើមិនអាចទៅរួចនោះទេ សម្រាប់ទីភ្នាក់ងារធំបំផុតរបស់អង្គការសហប្រជាជាតិ នៅហ្គាហ្សា ដើម្បីបន្តប្រតិបត្តិការ ។
ការពន្យល់ដោយសង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខដោយលោក Lazzarini ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF និងមន្ត្រីមនុស្សធម៌ជាន់ខ្ពស់របស់UN បានបង្ហាញពីរូបភាពដ៏អាក្រក់នៃស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា រយៈពេល២៣ថ្ងៃ បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាផ្អើលរបស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា នៅអ៊ីស្រាអែល និងវិធានការសងសឹករបស់យោធាដែលកំពុងបន្ត មានគោលបំណង«បំផ្លាញ»ក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្គាហ្សា។