ប្រមុខរដ្ឋកូរ៉េខាងជើង រិះគន់ក្រុមប្រទេស G7 ជាសំណល់នៃសង្គ្រាមត្រជាក់

កូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ G7 ថាជា «កាកសំណល់នៃសង្គ្រាមត្រជាក់» ដែលបង្កឱ្យមានជម្លោះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា នេះ ។ អគ្គនាយកនៃនាយកដ្ឋានអង្គការអន្តរជាតិ នៅក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង លោក ចូ ជុលសុ (Jo Chol Su) បានថ្កោលទោសបណ្ដារដ្ឋមន្ត្រីការបរទេស G7 ចំពោះការ «បង្កាច់បង្ខូច» ការអនុវត្ត «សិទ្ធិស្វ័យការពារ … Read More

វីដេអូអាមេរិកបញ្ចេញពីការវាយប្រហារ តាមអាកាសលើឃ្លាំងអាវុធ១កន្លែងក្នុងប្រទេសស៊ីរី

អាមេរិក ៖ ការវាយប្រហារតាមអាកាសលើកន្លែងស្ដុកអាវុធមួយកន្លែង ក្នុងខេត្ដម៉ាយស៊ូលុន (Maysulun)ក្នុងប្រទេសស៊ីរី កាលពីពុធកន្លងទៅនេះ សហរដ្ឋអាមេរិកបានបញ្ចេញវីដេអូឲ្យឃើញ ។ ក្នុងប្រទេសស៊ីរី កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ យោធាអាមេរិកបានធ្វើការវាយប្រហារទីតាំងមួយចំនួន ។ ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារយ៉ាងហោចណាស់៤០លើក លើកងទ័ពអាមេរិក និងកងទ័ពចម្រុះក្នុងប្រទេសអ៊ីរ៉ាក់ដោយកងកម្លាំងដែលគាំទ្រដោយស៊ីរី និងអ៊ីរ៉ង់ ខណៈដែលភាពតានតឹងក្នុងតំបន់កំពុងតែកើនឡើងជុំវិញសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ ទាហានអាមេរិកយ៉ាងហោចណាស់ ៤៥នាក់ បានរងរបួសផ្នែកខួក្បាលឬ របួសស្រាល។ លោកឡយ អូស្ទីណ (Lloyd Austin)  រដ្ឋមន្រ្ដីការពារជាតិអាមេរិក បាននិយាយថា ការវាយប្រហារតាមអាកាស ក្នុងប្រទេសស៊ីរីបានដាក់គោលដៅទៅរកហេដ្ឋារចនាសម្ព័នដែលប្រើប្រាស់ដោយអង្គភាពឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ … Read More

លោក David Cameron អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ទទួលបានការតែងតាំងជារដ្ឋមន្រ្តី ការបរទេសថ្មី

អង់គ្លេស៖  លោកនាយករដ្ឋមន្រ្តី Rishi Sunak បានបង្ហាញការតែងតាំងដ៏គួរភ្ញាក់ផ្អែលមួយ ពេលដែលរូបលោកធ្វើការរុះរើក្រុមមន្រ្តីកំពូលៗរបស់លោក ហើយអតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសថ្មី ។ លោក David Cameron វ័យ ៥៧ឆ្នាំ ដែលធ្លាប់ជានាយករដ្ឋមន្រ្តីអង់គ្លេស ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦នោះ បានលាលែងពីតំណែងរបស់លោក ក្រោយលទ្ធផលនៃការធ្វើប្រជាមតិ Brexit ពេលដែលអង់គ្លេស បោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ៕  

សហភាពអឺរ៉ុប៖ បញ្ឈប់អរិភាពជាបន្ទាន់ និងបង្កើតច្រករបៀង មនុស្សធម៌ នៅហ្គាហ្សា

ព្រុចសែល៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប​ ​បានអំពាវនាវឱ្យមាន “ការផ្អាកជាបន្ទាន់ នៅក្នុងអរិភាព” និងការបង្កើតច្រករបៀង មនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា បើតាមប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប បានលើកឡើង ។  អ្នកតំណាង ជាន់ខ្ពស់ នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខ លោក Josep Borrell បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍ថា “សហភាពអឺរ៉ុប មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីវិបត្តិមនុស្សធម៌ កាន់តែស៊ីជម្រៅ នៅក្នុងតំបន់ហ្គាហ្សា” ។ … Read More

ម្តេចក៏លោកខាងលិច បារម្ភចំពោះចិន ប៉ុន្តែមិនបារម្ភចំពោះអាមេរិក?

បរទេស៖ ថ្មីៗនេះ មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានចេញផ្សាយការស្ទង់មតិ ដ៏ទូលំទូលាយមួយរបស់ប្រទេសចំនួន ២៤ ទាក់ទងនឹងមតិរបស់ពួកគេ ចំពោះសហរដ្ឋអាមេរិក និងចិន។ ការស្ទង់មតិទាំងនេះគឺជាការអនុវត្តជាប្រចាំ ហើយល្អសម្រាប់ការត្រួតពិនិត្យ ការផ្លាស់ប្តូរមតិសាធារណៈទាក់ទងនឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាការពិតណាស់ គម្លាតនៃប្រទេសដែលបានស្ទង់មតិគឺតូចចង្អៀត ដោយស្ទើរតែទាំងអស់ស្ថិតនៅក្នុងទ្វីបអឺរ៉ុប ឬសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក លើកលែងតែប្រទេសនីហ្សេរីយ៉ា កេនយ៉ា អាហ្រ្វិកខាងត្បូង និងប្រទេសមួយចំនួននៅអាមេរិកឡាទីន។ ជាធម្មតា … Read More

ដោយសារ​អស់ប្រេង​ មន្ទីរពេទ្យ​សំខាន់​របស់​ហ្គាហ្សា បញ្ឈប់សេវា ព្យាបាល

ហ្គាហ្សា៖ មានមូលដ្ឋាននៅរ៉ាម៉ាឡា ទារកទើបនឹងកើតរាប់សិបនាក់ ប្រឈមនឹងការស្លាប់ ដោយសារចរន្តអគ្គិសនី ដែលផ្តល់ថាមពលដល់កន្លែង ភ្ញាស់នៅមន្ទីរពេទ្យ Al Shifa ដ៏ធំបំផុតរបស់ហ្គាហ្សា ត្រូវបានកាត់ផ្តាច់ នេះយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ។ គ្រូពេទ្យសម្រាប់សិទ្ធិមនុស្ស-អ៊ីស្រាអែល បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ដោយ ដកស្រង់សម្តីវេជ្ជបណ្ឌិត នៅឯមន្ទីរពេទ្យថាទារកពីរនាក់ បានស្លាប់ខណៈដែលទារកមិនគ្រប់ខែចំនួន ៣៧នាក់ផ្សេងទៀតស្ថិត ក្នុងហានិភ័យពិតប្រាកដ ។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោក Ashraf a-Qedra ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស ​នៅ​ហ្គាហ្សា​បាន​បញ្ជាក់​ថា អគារ​ពេទ្យ​លែង​បានដំណើរការ​ដោយសារ​កង្វះ​ប្រេងឥន្ធនៈ … Read More

ប្រមុខដឹកនាំអ៊ីស្រាអែលថា អាជ្ញាធរប៉ាឡេស្ទីនក្នុងទម្រង់បច្ចុប្បន្ន មិនគួរគ្រប់គ្រងតំបន់ហ្គាហ្សានោះទេ

បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានដាក់ការសង្ស័យជាច្រើនអំពីអនាគតតំបន់ ហ្កាហ្សា ដោយលើកឡើងថា អាជ្ញាធរប៉ាឡេស្ទីនក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួន មិនគួរទទួលបន្ទុកតំបន់ហ៊ុមព័ទ្ធឆ្នេរនេះ ទេ ! អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីមានការវាយលុកឆ្លងព្រំដែនដ៏ឃោឃៅកាលពីថ្ងៃទី ៧ ខែតុលា ហើយបានបើកការឈ្លានពានពេញលេញ មកលើដែនដីនេះ។ ទោះជាយ៉ាងណា ពុំមានការបញ្ជាក់ថា អ្នកណាគួរតែគ្រប់គ្រងតំបន់នេះ ? នៅពេលដែលជម្លោះបញ្ចប់ ដោយគ្រាន់តែលើកឡើងថា អ៊ីស្រាអែលនឹងរក្សាសន្តិសុខទាំងមូល ។ ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា … Read More

មោទនភាព ក្នុងការចូលរួមបម្រើ ក្នុងសង្គ្រាមរបស់អ៊ីស្រាអែល សម្រាប់សហគមន៍ជនភាគតិចអារ៉ាប់

បរទេស៖ នៅជិតព្រំដែនរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់ ក្នុងភូមិឌ្រូស (Druze) នៃទីក្រុងហឺ្វហ្វេស (Hurfeish) ដែលជាសហគមន៍ជនជាតិភាគតិចអារ៉ាប់ នៅតែមាន ភាគច្រើនជាស្ត្រី បន្ទាប់ពីបុរសជាច្រើនបានចាកចេញ ដើម្បីចូលរួមធ្វើសង្រ្គាម នៅខ្សែត្រៀមជួរមុខ ។ ស្ថិតនៅតំបន់ហ្គាលីលី (Galilee) សហគមន៍នេះ  ដែលតុបតែងលំអដោយទង់ជាតិអ៊ីស្រាអែលយ៉ាងភ្លឺ និងភូមិឌ្រូស គឺសម្បូរដោយអ្នកស្នេហាជាតិ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសមកពីហ្កាហ្សា បានវាយលុកតាមព្រំដែនជាមួយអ៊ីស្រាអែល ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ (១២៥ម៉ាយ) ទៅភាគខាងត្បូង ។ តួលេខផ្លូវការចុងក្រោយរបស់អ៊ីស្រាអែល បានឱ្យដឹងថា ការវាយប្រហារនេះ … Read More

អ៊ីស្រាអែល៖ ព្រមានលីបង់ ថាខ្លួនអាចប្រែក្លាយទីក្រុងបេរូត ទៅជាតំបន់ហ្កាហ្សាទី២

បរទេស៖ បន្ទាប់​ពី​យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងសកម្មប្រយុទ្ធ ក៏មានការផ្ទុះបង្កឲ្យមានសំឡេងលានឮយ៉ាងខ្លាំង និងផ្សែងទាំងផ្ទាំងៗហោះទៅលើអាកាស នៅតាម​បណ្តោយ​ព្រំដែន​ជា​មួយ​ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ ការវាយប្រហារនេះ គឺជាការសងសឹក បន្ទាប់ពីក្រុម​សកម្ម​ប្រយុទ្ធ​ ដែល​មានមូលដ្ឋាននៅលីបង់ បានបាញ់មីស៊ីលប្រឆាំងរថក្រោះ ធ្វើឲ្យជន​ស៊ីវិល​អ៊ីស្រាអែល​ជា​ច្រើនរងរបួស បើតាមយោធាអ៊ីស្រាអែល បានលើកឡើង ។ ជម្លោះនៅតំបន់ហ្កាហ្សា បានបង្កឲ្យមានការប៉ះទង្គិចជាថ្មី នៅតាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​ជើង​របស់​អ៊ីស្រាអែល ជាមួយប្រទេសលីបង់ ដែលបានមើលឃើញការប្រយុទ្ធដ៏អាក្រក់បំផុត ចាប់​តាំង​ពី​ឆ្នាំ២០០៦។ យោធាអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានបញ្ចេញវីដេអូនៃអ្វីដែលខ្លួនបាននិយាយថា ជា​ការ​វាយ​ប្រហារ​លើ​អគារដែលខ្លួននិយាយថា ជាគោលដៅរបស់ក្រុមហេសបូឡា នៅប្រទេសលីបង់ ។ … Read More