ដោយសារ​អស់ប្រេង​ មន្ទីរពេទ្យ​សំខាន់​របស់​ហ្គាហ្សា បញ្ឈប់សេវា ព្យាបាល

ហ្គាហ្សា៖ មានមូលដ្ឋាននៅរ៉ាម៉ាឡា ទារកទើបនឹងកើតរាប់សិបនាក់ ប្រឈមនឹងការស្លាប់ ដោយសារចរន្តអគ្គិសនី ដែលផ្តល់ថាមពលដល់កន្លែង ភ្ញាស់នៅមន្ទីរពេទ្យ Al Shifa ដ៏ធំបំផុតរបស់ហ្គាហ្សា ត្រូវបានកាត់ផ្តាច់ នេះយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ។

គ្រូពេទ្យសម្រាប់សិទ្ធិមនុស្ស-អ៊ីស្រាអែល បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ដោយ ដកស្រង់សម្តីវេជ្ជបណ្ឌិត នៅឯមន្ទីរពេទ្យថាទារកពីរនាក់ បានស្លាប់ខណៈដែលទារកមិនគ្រប់ខែចំនួន ៣៧នាក់ផ្សេងទៀតស្ថិត ក្នុងហានិភ័យពិតប្រាកដ ។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោក Ashraf a-Qedra ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស ​នៅ​ហ្គាហ្សា​បាន​បញ្ជាក់​ថា អគារ​ពេទ្យ​លែង​បានដំណើរការ​ដោយសារ​កង្វះ​ប្រេងឥន្ធនៈ និង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល ។

លោក A-Qedra បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្រប់ផ្នែក និងនាយកដ្ឋានទាំងអស់ នៅក្នុងអគារវេជ្ជសាស្ត្រ Al Shifa ត្រូវបានបិទទាំងស្រុង ជាលទ្ធផលនៃការអស់ប្រេងឥន្ធនៈ ក៏ដូចជាការវាយប្រហាររបស់អ៊ីស្រាអែល” ។

លោកបានព្រមានថា “យើងអាចឃើញការកើនឡើង នៃការស្លាប់ក្នុងចំណោមអ្នកជំងឺ ភាគច្រើនជាកុមារ និងអ្នកដែលស្ថិតក្នុងស្ថានភាពសុខភាពធ្ងន់ធ្ងរ” ។ តើក្រុមសិទ្ធិមនុស្សនៅឯណា?៕