លោក David Cameron អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ទទួលបានការតែងតាំងជារដ្ឋមន្រ្តី ការបរទេសថ្មី
អង់គ្លេស៖ លោកនាយករដ្ឋមន្រ្តី Rishi Sunak បានបង្ហាញការតែងតាំងដ៏គួរភ្ញាក់ផ្អែលមួយ ពេលដែលរូបលោកធ្វើការរុះរើក្រុមមន្រ្តីកំពូលៗរបស់លោក ហើយអតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសថ្មី ។
លោក David Cameron វ័យ ៥៧ឆ្នាំ ដែលធ្លាប់ជានាយករដ្ឋមន្រ្តីអង់គ្លេស ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦នោះ បានលាលែងពីតំណែងរបស់លោក ក្រោយលទ្ធផលនៃការធ្វើប្រជាមតិ Brexit ពេលដែលអង់គ្លេស បោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ៕