ប្រមុខដឹកនាំអ៊ីស្រាអែលថា អាជ្ញាធរប៉ាឡេស្ទីនក្នុងទម្រង់បច្ចុប្បន្ន មិនគួរគ្រប់គ្រងតំបន់ហ្គាហ្សានោះទេ

បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានដាក់ការសង្ស័យជាច្រើនអំពីអនាគតតំបន់ ហ្កាហ្សា ដោយលើកឡើងថា អាជ្ញាធរប៉ាឡេស្ទីនក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួន មិនគួរទទួលបន្ទុកតំបន់ហ៊ុមព័ទ្ធឆ្នេរនេះ ទេ ! អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីមានការវាយលុកឆ្លងព្រំដែនដ៏ឃោឃៅកាលពីថ្ងៃទី ៧ ខែតុលា ហើយបានបើកការឈ្លានពានពេញលេញ មកលើដែនដីនេះ។ ទោះជាយ៉ាងណា ពុំមានការបញ្ជាក់ថា អ្នកណាគួរតែគ្រប់គ្រងតំបន់នេះ ? នៅពេលដែលជម្លោះបញ្ចប់ ដោយគ្រាន់តែលើកឡើងថា អ៊ីស្រាអែលនឹងរក្សាសន្តិសុខទាំងមូល ។

ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា អ៊ីស្រាអែលមិនអាចកាន់កាប់តំបន់នេះបានទេបន្ទាប់ពីសង្គ្រាម ដោយរដ្ឋមន្ត្រីការបរទេស លោក Antony Blinken កាលពីសប្តាហ៍មុនបាននិយាយថា រដ្ឋបាលតំបន់ហ្កាហ្សា ត្រូវតែបង្រួបបង្រួមឡើងវិញជាមួយតំបន់ West Bank នៅក្បែរនោះ ដែលផ្នែកមួយចំនួនគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន (PA)។

លោក Mahmoud Abbas  ប្រធានាធិបតីប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ បានលើកឡើងថា អាជ្ញាធរប៉ាឡេស្ទីន អាចដើរតួនាទីនា ពេលអនាគតក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា ប៉ុន្តែលោក Netanyahu បានបញ្ជាក់កាលពីល្ងាចថ្ងៃសៅរ៍ថា លោកមិនចង់ឱ្យអ្នកគ្រប់គ្រងអាជ្ញាធរប៉ាឡេស្ទីន បច្ចុប្បន្ន ត្រូវបានផ្តល់ឱ្យការបណ្តែតបណ្តោយដោយសេរីនៅក្នុងតំបន់ហ្កាហ្សាឡើយ ។

លោក Netanyahu នៅក្នុងសន្និសីទសារព័ត៌មាន បានសម្តែងការសោកស្ដាយ ជាយូរមករបស់លោកចំពោះកម្មវិធីសិក្សារបស់សាលារៀនរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលលោកនិយាយថា ជំរុញឱ្យមានការស្អប់ខ្ពើមដល់អ៊ីស្រាអែលនិងគោលនយោបាយផ្តល់ប្រាក់បៀវត្សរ៍ដល់គ្រួសារប៉ាឡេស្ទីន​ ដែលជាប់ពន្ធនាគារក្នុងប្រទេសអ៊ីស្រាអែល ។

លោកបានបន្ថែមថា អង្គការបែបនេះមិនគួរទទួលបន្ទុកនៅតំបន់ហ្កាហ្សាទេ ។ កាលពីថ្ងៃអាទិត្យ លោក Netanyahu បានបន្តថា «យើងត្រូវការអាជ្ញាធរផ្សេង»។ យើងត្រូវការរដ្ឋបាលផ្សេងទៀត នៅពេលសួរថាតើស្ថាប័នប្រភេទណាដែលអាចគ្រប់គ្រងបាន លោកបានឆ្លើយថា «លោកគិតថាវាលឿនពេកក្នុងការនិយាយដូច្នេះ» ។

តើអនាគតហ្កាហ្សានឹងទៅជាយ៉ាងណាចំពោះភាពប្រទាញប្រទងពីអ៊ីស្រាអែល?