សហភាពអឺរ៉ុប៖ បញ្ឈប់អរិភាពជាបន្ទាន់ និងបង្កើតច្រករបៀង មនុស្សធម៌ នៅហ្គាហ្សា
ព្រុចសែល៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប បានអំពាវនាវឱ្យមាន “ការផ្អាកជាបន្ទាន់ នៅក្នុងអរិភាព” និងការបង្កើតច្រករបៀង មនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា បើតាមប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប បានលើកឡើង ។
អ្នកតំណាង ជាន់ខ្ពស់ នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខ លោក Josep Borrell បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍ថា “សហភាពអឺរ៉ុប មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីវិបត្តិមនុស្សធម៌ កាន់តែស៊ីជម្រៅ នៅក្នុងតំបន់ហ្គាហ្សា” ។
សហភាពអឺរ៉ុប អំពាវនាវឱ្យមានការចូលប្រើប្រាស់ និងជំនួយមនុស្សធម៌ “បន្ត រហ័ស សុវត្ថិភាព និងគ្មានការរារាំង” ដើម្បីទៅដល់អ្នក ដែលត្រូវការជំនួយ ដោយសង្កត់ធ្ងន់ថា ច្បាប់មនុស្សធម៌អន្តរជាតិចែងថា “មន្ទីរពេទ្យ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងជនស៊ីវិលនៅក្នុងមន្ទីរពេទ្យ ត្រូវតែត្រូវបានការពារ” ។
សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា មន្ទីរពេទ្យក៏ត្រូវតែត្រូវបានផ្គត់ផ្គង់ភ្លាមៗ ជាមួយនឹងការផ្គត់ផ្គង់វេជ្ជសាស្រ្ត បន្ទាន់បំផុត ហើយអ្នកជំងឺ ដែលត្រូវការការថែទាំវេជ្ជសាស្រ្ត ជាបន្ទាន់ចាំបាច់ត្រូវជម្លៀស ចេញដោយសុវត្ថិភាព ។
នៅក្នុងសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុប ក៏ជំរុញឲ្យអ៊ីស្រាអែល អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីធានាដល់ការការពារជនស៊ីវិល ៕