មោទនភាព ក្នុងការចូលរួមបម្រើ ក្នុងសង្គ្រាមរបស់អ៊ីស្រាអែល សម្រាប់សហគមន៍ជនភាគតិចអារ៉ាប់
បរទេស៖ នៅជិតព្រំដែនរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់ ក្នុងភូមិឌ្រូស (Druze) នៃទីក្រុងហឺ្វហ្វេស (Hurfeish) ដែលជាសហគមន៍ជនជាតិភាគតិចអារ៉ាប់ នៅតែមាន ភាគច្រើនជាស្ត្រី បន្ទាប់ពីបុរសជាច្រើនបានចាកចេញ ដើម្បីចូលរួមធ្វើសង្រ្គាម នៅខ្សែត្រៀមជួរមុខ ។
ស្ថិតនៅតំបន់ហ្គាលីលី (Galilee) សហគមន៍នេះ ដែលតុបតែងលំអដោយទង់ជាតិអ៊ីស្រាអែលយ៉ាងភ្លឺ និងភូមិឌ្រូស គឺសម្បូរដោយអ្នកស្នេហាជាតិ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសមកពីហ្កាហ្សា បានវាយលុកតាមព្រំដែនជាមួយអ៊ីស្រាអែល ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ (១២៥ម៉ាយ) ទៅភាគខាងត្បូង ។
តួលេខផ្លូវការចុងក្រោយរបស់អ៊ីស្រាអែល បានឱ្យដឹងថា ការវាយប្រហារនេះ បានបណ្តាលឲ្យមនុស្សប្រហែល ១.២00នាក់ ស្លាប់ នៅខាងអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ នៅថ្ងៃទី៧ ខែតុលា កន្លងទៅ។
អ៊ីស្រាអែល បានសងសឹកជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ រួមនឹងការវាយលុក នៅក្នុងតំបន់ហ្កាហ្សា។ មនុស្សជាង ១១.000នាក់ នៅក្នុងទឹកដីប៉ាឡេស្ទីន ត្រូវបានសម្លាប់ ដែលភាគច្រើនជាជស៊ីវិលផងដែរ នេះបើយោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រង ក្រុមហាម៉ាស៕