នៅជុំវិញតំបន់ Avdiivka របស់អ៊ុយក្រែន រុស្ស៊ីកំពុងដាក់ពង្រាយកងទ័ពបន្ថែមទៀត

បរទេស៖ យោធារុស្ស៊ី ទំនងជា កំពុងផ្តោតការវាយលុករបស់ខ្លួន ទៅលើតំបន់ Avdiivka ជាទីតាំងបន្ទាយក្នុងតំបន់របស់កងកម្លាំងអ៊ុយក្រែន ស្របគ្នានឹងការប្រយុទ្ធដ៏ខ្លាំង បានបន្តនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែនភាគខាងកើត ។ ការវាយលុករបស់រុស្ស៊ី ក្នុងក្រុង Avdiivka កាន់តែខ្លាំងឡើង ចាប់តាំងពីដើមខែតុលា មក។ នៅក្នុងការវិភាគរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា បច្ចុប្បន្នរុស្ស៊ី មានកងទ័ព ៤០.០០០នាក់ ក្នុងទិសដៅក្នុងក្រុង Avdiivka និងកំពុងផ្ទេរកម្លាំងបន្ថែមទៀត ទៅកាន់តំបន់នេះ បើតាមវិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់សហរដ្ឋអាមេរិក បានលើកឡើង ។ … Read More

បទឈប់បាញ់ជាបន្ទាន់ ជាបញ្ហាស្លាប់-រស់សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ ទីភ្នាក់ងារ UN ប្រចាំតំបន់ហ្គាហ្សា

បរទេស៖ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានប្រាប់កិច្ចប្រជុំបន្ទាន់របស់អង្គការសហប្រជាជាតិនៅថ្ងៃចន្ទកន្លងទៅនេះថា៖«បទឈប់បាញ់មនុស្សបន្ទាន់ បានក្លាយជាបញ្ហាស្លាប់-រស់របស់មនុស្សរាប់លាននាក់» ដោយចោទប្រកាន់អ៊ីស្រាអែលពី «ការដាក់ទណ្ឌកម្មរួម» របស់ប៉ាឡេស្ទីន និងការផ្លាស់ទីលំនៅដោយបង្ខំនៃជនស៊ីវិល ។ លោក Philippe Lazzarini បានព្រមានថា ការបែកបាក់បន្ថែមទៀតនៃសណ្តាប់ធ្នាប់ស៊ីវិល បន្ទាប់ពីការលួចសម្ភារៈនៅឃ្លាំងរបស់ទីភ្នាក់ងារដោយជនជាតិប៉ាឡេស្ទីន ដែលកំពុងស្វែងរកអាហារ និងជំនួយផ្សេងទៀត នឹងធ្វើឲ្យមានការលំបាកខ្លាំង ប្រសិនបើមិនអាចទៅរួចនោះទេ សម្រាប់ទីភ្នាក់ងារធំបំផុតរបស់អង្គការសហប្រជាជាតិ នៅហ្គាហ្សា ដើម្បីបន្តប្រតិបត្តិការ ។ ការពន្យល់ដោយសង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខដោយលោក Lazzarini ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF និងមន្ត្រីមនុស្សធម៌ជាន់ខ្ពស់របស់UN បានបង្ហាញពីរូបភាពដ៏អាក្រក់នៃស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា … Read More

មន្ទីរពេទ្យមួយកន្លែង ស្ថិតក្រោមមូលនិធិតួកគី រងការវាយប្រហារ នៅក្នុងតំបន់ហ្គាហ្សា តួកគីថ្កោលទោស

បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសតួគីកាលពីថ្ងៃចន្ទ បានចេញសេចក្តី ប្រកាសថ្កោលទោស យ៉ាងខ្លាំងទៅលើការវាយប្រហារ ដោយប្រទេសអ៊ីស្រាអ៊ែល ទៅលើមន្ទីរពេទ្យមិត្តភាពមួយកន្លែង រវាងតួគីនិងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា បើយោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ ។  មិនអាចមានហេតុផល សម្រាប់ការវាយប្រហារ បែបនេះលើមន្ទីរ ពេទ្យមហារីក តែមួយគត់នៅហ្គាហ្សានោះទេ ចាប់តាំងពីព័ត៌មានចាំបាច់ទាំងអស់ រួមទាំងការសម្របសម្រួល របស់ស្ថាប័នដែលចោទសួរ ត្រូវបានចែករំលែកជាមួយអាជ្ញាធរ អ៊ីស្រាអែលជាមុនរួចទៅហើយក្តី បើតាមក្រសួងបរទេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ។ ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យដែលផ្តល់មូលនិធិដោយតួគី នេះបើយោងតាមអាជ្ញាធរ សុខាភិបាល … Read More

ប្រមុខរដ្ឋអ៊ីស្រាអែល បដិសេធបទឈប់បាញ់ ក្នុងតំបន់ហ្គាហ្សា

អ៊ីស្រាអែល៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ បានច្រានចោលទាំងស្រុង នូវគំនិតនៃបទឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា ដែលមានន័យថាវាស្មើនឹង ជ័យជម្នះដោយក្រុមហាម៉ាស់ យោងតាមការចេញផ្សាយ របស់ RT ។ លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន ដោយប្តេជ្ញាថា ៖ការអំពាវនាវឱ្យមានបទឈប់បាញ់ គឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស ឱ្យចុះចាញ់ នឹងអំពើភេរវកម្ម ការចុះចាញ់នឹងភាពព្រៃផ្សៃ ហើយវាដាច់ខាត នឹងមិនកើតឡើងនោះទេ។ លោកបានបន្តទៀតថា ៖ទាំងសហរដ្ឋអាមេរិកក្តី នឹងមិនយល់ព្រមចំពោះបទឈប់បាញ់នេះ … Read More

រុស្សី៖ សម្រេចចិត្ត​ បញ្ចប់កម្មវិធី ផ្តល់ទិដ្ឋាការឥតគិតថ្លៃ ឲ្យជនជាតិអ៊ុយក្រែន

បំណុលកាតឥណទាន ជាមួយកំណើនយឺតយ៉ាវនៃប្រាក់កម្ចីរថយន្តអាចគំរាមកំហែងដល់ធនាគារ និងក្លាយជាចំណុចខ្សោយប៉ះពាល់ដល់សក្តានុពលក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន ប្រសិនបើស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ នេះបើយោងតាមរបាយការណ៍របស់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ។

រដ្ឋ២ នៅអាមេរិក ក្នុងពិធី Halloween មានបាញ់ប្រហារ បណ្តាលឱ្យស្លាប់ ៣នាក់ និងរបួស ២៦នាក់

អាមេរិក៖ នៅក្នុងការបាញ់ប្រហារពីរផ្សេងគ្នា នៅឯពិធីជប់លៀង Halloween ក្នុងរដ្ឋ Florida និង Indiana កាលពីព្រឹកថ្ងៃអាទិត្យ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ២៦ នាក់ទៀតរងរបួស ។ ប៉ូលីសបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយម៉ោងក្រោយមកថា មនុស្ស២នាក់បានស្លាប់ និង ១៨នាក់ទៀតបានរងរបួស នៅពេលដែលការបាញ់ប្រហារបានផ្ទុះឡើង អំឡុងពេលការប្រយុទ្ធគ្នារវាងក្រុមពីរនៅខាងក្រៅបារមួយក្នុងទីក្រុង Tampa រដ្ឋ Florida នៅម៉ោងប្រហែល ៣ ទៀបភ្លឺកាលពីព្រឹកថ្ងៃអាទិត្យ បើយោងតាមសារព័ត៌មាន … Read More

ប្រមុខរដ្ឋបេឡារុស្សថា សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី កំពុងស្ថិតក្នុងភាពទាល់ច្រក ខណៈជំរុញឱ្យមានការចរចា

បេឡារុស្ស៖ មេដឹកនាំផ្តាច់ការនៃប្រទេសបេឡារុស្ស លោក Alexander Lukashenko និង លោក Vladimir Putin ជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយនៅចុងសប្តាហ៍នេះថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងភាពជាប់គាំងនៅជួរមុខនៃសង្រ្គាមរបស់ពួកគេ ហើយភាគីទាំងពីរចាំបាច់ត្រូវអង្គុយចុះ និងធ្វើការចរចាដើម្បីបញ្ចប់ជម្លោះ។ លោក Lukashenko បាននិយាយថា «មានបញ្ហាគ្រប់គ្រាន់ហើយសម្រាប់ភាគីទាំងសងខាង ហើយជាទូទៅ ស្ថានភាពពេលនេះកំពុងស្ថិតក្នុងជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដោយគ្មាននរណាម្នាក់អាចធ្វើអ្វីបានឡើយ ហើយក៏មិនអាចពង្រឹង ឬជំរុញជំហររបស់ពួកគេបានដែរ»។ កងកម្លាំងរុស្ស៊ី បានបន្តវាយសម្រុកក្នុងសប្តាហ៍នេះ នៅជិតទីក្រុង Donetsk នៃតំបន់ … Read More

បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋទាំងអស់ របស់អាមេរិក អំពាវនាវឱ្យអ៊ីស្រាអែល កម្ចាត់ក្រុមហាម៉ាស

អាមេរិក៖ បេក្ខជននាំមុខ គឺលោក Donald Trump  រួមទាំងបណ្តាបេក្ខជន ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក បានលើកសរសើរពីការគាំទ្រឥតងាករេរបស់ពួកគេចំពោះអ៊ីស្រាអែល ក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឲ្យបាត់ពីផែនដី ខណៈពួកគេបានធ្វើយុទ្ធនាការដោយមានសុន្ទរកថាទៅកាន់ម្ចាស់ជំនួយជនជាតិជ្វីហ្វសំខាន់ៗ នៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ។ សម្ព័ន្ធជ្វីហ្វរបស់បក្សសាធារណរដ្ឋ (RJC) បានជួបជុំម្ចាស់ជំនួយចុងសប្តាហ៍ ដោយយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោកក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់មក … Read More

នៅព្រឹកថ្ងៃអាទិត្យនេះ ទាហានអ៊ីស្រាអ៊ែលបន្តបង្កើនវាយប្រហារ ប៉ះចំជំរុំជនភៀសខ្លួនវេសស្បែងបង្កឱ្យស្លាប់់មនុស្ស១៣នាក់ មានកុមារតូចៗ៥នាក់

បរទេស៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា នេះថា កងយោធាអ៊ីស្រាអ៊ែល បានបើកការវាយប្រហារបន្ថែមទៀត ទៅលើតំបន់វេសស្បែង ហើយបានប៉ះទៅលើជំរុំជនភៀសខ្លួនជាតិប៉ាឡេស្ទីន បណ្តាលឱ្យស្លាប់មនុស្សភ្លាមៗចំនួន១៣នាក់ ដោយយោងតាមបណ្តាញផ្សព្វផ្សាយ របស់ប្រទេសអង់គ្លេសប៊ីប៊ីស៊ី បានរាយការណ៍ឱ្យដឹង។ នៅក្នុងចំណោមជនភៀសខ្លួន ដែលស្លាប់ដោយសារតែការវាយប្រហារ ពីសំណាក់កងយោធាអ៊ីស្រាអ៊ែលនោះ មានកុមារតូចៗចំនួន៥នាក់ តាមការឱ្យដឹងពីភាគីអង្គការសហប្រជាជាតិ ឯណោះវិញបានលើកឡើងដែរ ។ ស្ថិតនៅក្នុងសភាពការណ៍កំពុងតែអ័ព្ទអួរនេះដែរ ភាគីខាងទីភ្នាក់ងារសង្រ្គោះរបស់សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៅតំបន់ភាគខាងកើតវេសស្បែង ឬហៅកាត់ថា(UNRWA) បានលើកឡើងដែរថា កងយោធាអ៊ីស្រាអ៊ែលបានបាញ់ប្រហារលើជនស៊ីវិល បង្កឱ្យស្លាប់ និងរងរបួសជាច្រើននាក់ផ្សេងទៀត ។ នៅក្នុងតំបន់វេសស្បែង … Read More